ព័ត៌មានជាតិ

កុំពុងពិបាកចិត្តមែនទេ? ចង់រកសកម្មភាពថ្មីៗដើម្បីបានលំហែ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តមែនទេ? បើមែន កុំអាលទៅណា! សូមចំណាយពេល២នាទីដើម្បីទស្សនាវីដេអូមួយនេះជាមួយគ្នា

គម្រោង “ចិត្តលើផ្លូវ – Mind On Mile” គឺជាគម្រោងថ្មីមួយ របស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខា ភ្នំពេញ ដែលបង្កើតឡើង ដើម្បីលើកកម្ពស់ស្មារតីផ្លូវចិត្ត និងលើកទឹកចិត្ត ក៏ដូចជាបង្កើតទម្លាប់ថ្មី ដល់អ្នកចូលរួមទាំងអស់ កំឡុងពេលជំងឺកូវីដ និង អូមីក្រុន រាតត្បាត ក្នុងប្រទេស។

កុំភ្លេចណា! ចូលរួមជាមួយពួកយើងទាំងអស់គ្នា
នេះជា ព័ត៌មាន ដែរអ្នកទាំងអស់គ្នាអាចស្វែងរកដើម្បីចូលរួម…

អ្នកចូលរួមប្រកួត ក្នុងគម្រោង “ចិត្តលើផ្លូវ – Mind On Mile” នឹងត្រូវធ្វើការដើរនិងរត់ ឬជិះកង់ ទៅតាមទីកន្លែងរៀងៗខ្លួន ដោយពុំចាំបាច់មានការជួបជុំគ្នាផ្ទាល់នោះទេ ហើយ រាល់ទិន្នន័យទាំងអស់ នឹងត្រូវបានកត់ត្រាតាមរយៈ កម្មវិធីទូរស័ព្ទ កំណត់ចម្ងាយរបស់អេប Strava។

ការប្រកួតចាប់ពីថ្ងៃទី ០៩ មីនា ដល់ ០៨ មេសា ២០២២
-រត់ ឬ ដើរ យ៉ាងតិច 50គីឡូម៉ែត្រ ក្នុងមួយខែ
-ជិះកង់ យ៉ាងតិច 350 គីឡូម៉ែត្រ ក្នុងមួយខែ
*តម្លៃសំបុត្រ ១០$/នាក់

លោកអ្នកនឹងទទួលអត្ថប្រយោជន៍ដូចជា ៖

-យល់ដឹងបន្ថែមពី អាហារសុខភាព ក៏ដូចជាបន្ថយនូវភាពតានតឹងដែលកំពុងជួបក្នុងវិបតិ្តជំងឺសកលនេះ
-អាវយឺតដ៏ស្រស់ស្អាត១
-មេដៃសម្រាប់អ្នកដែលជោគជ័យលើចម្ងាយដែលបានកំណត់ (ដើរឬរត់៥០គម / ជិះកង់៣៥០គម)

ផ្ទាំងពាណិជ្ជកម្ម

សម្រាប់អ្នកដើរនិងរត់ ឬជិះកង់ បានច្រើនជាងគេ ចំនួន ៣ នាក់ ក្នុងរយៈពេលមួយខែនេះ នឹងទទួលបាន៖
-ពានរង្វាន់ឆ្នើមសម្រាប់អ្នកលេខ១ ដល់លេខ៣
-ក្លាយជាសមាជិក ក្លឹបហាត់ប្រាណ Gunze Japan Sport Club រយៈពេលមួយខែ
-និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ចំពោះថវិកាដែលនៅសេសសល់ពីគម្រោងនេះ គឺនឹងយកទៅបរិច្ចាក ចូលក្នុង គម្រោង ២ផ្សេងទៀត ដែលមានឈ្មោះថា “Bag to School” និង “Sharing of Smile” ក្នុងការលើកកម្ពស់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សាក្នុងសាលាបឋមសិក្សានៅខេត្តកំពង់ស្ពឺ។

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកអ្នកនឹងចូលរួមឲ្យបានច្រើន ហើយបន្ទាប់មកសកម្មភាពនេះនឹងក្លាយជាទម្លាប់ហាត់ប្រាណសុខភាពថ្មីក្នុងជីវិតប្រចាំថ្ងៃ និងយល់ដឹងបន្ថែមពី អាហារសុខភាព ក៏ដូចជាបន្ថយនូវភាពតានតឹង ដែលកំពុងជួបក្នុងវិបតិ្តជំងឺសកលនេះ។

សូមចុច Link ដើម្បីចុះឈ្មោះចូលប្រកួត៖https://forms.gle/87vuJkVM6bEK6xJG6

ចូលរួមក្នុង Telegram group: https://t.me/+7OkWHuRnhg02OGI9

To Top