ភ្នំពេញ៖ ខណៈយុទ្ធនាការឃោសនា បោះឆ្នោតខិតជិតមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចំអកឲ្យគណបក្ស នយបាយមួយចំនួន ដែលតែងតែអះអាងថា នឹងទាមទារយកទឹកដីកម្ពុជាក្រោម និងកោះត្រល់មកវិញ នៅពេលឈ្នះឆ្នោត។ ថ្លែងក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារ ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥២នាក់ទៀត ខណៈ ជាសះស្បើយចំនួន៤៦នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៥ ៥១៣នាក់ អ្នកជាសះស្បើយចំនួន ១៣១ ៤៥៩នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៤នាក់ ៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឲ្យម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុននិងជនបរទេសដឹងថា ការស្នើសុំពន្យារសុពលភាព បណ្ណឬសៀវភៅការងារជនបរទេស ឆ្នាំ២០២២ ត្រូវបានពន្យារពេលដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយមិនតម្រូវឲ្យធ្វើការផាកពិន័យ សម្រាប់ជនបរទេស ដែលធ្លាប់មានបណ្ឌ ឬសៀវភៅការងារជនបរទេស ឆ្នាំ២០២១ឡើយ ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ននេះ គ្មានតម្រូវការទិញនាវាមុជទឹក ឬយន្ដហោះចម្បាំងអ្វីនោះទេ ដោយសម្ដេចអះអាងថា ទុកលុយសម្រាប់កសាងមន្ទីរពេទ្យ សាលារៀន និងផ្លូវថ្នល់ជាដើមវិញ។ ការលើកឡើងរបស់សម្ដេចតេជោ បែបនេះ បន្ទាប់ពីមានការអត្ថាធិប្បាយថា កម្ពុជាបោះឆ្នោត ប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែន ធ្វើឡើងដោយសារកម្ពុជា មិនទាន់មានវិស័យការពារជាតិខ្លាំង។...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខ អចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានគាំទ្រ និងភាពឯកភាព ឲ្យប្រើប្រជាការពារភូមិ ការពារថ្ងៃបោះឆ្នោត នាពេលខាងមុខ ដោយបណ្ដុះបណ្ដាលពួកគាត់ទាំងច្បាប់ អក្បកិរិយា សីលធម៌ មិនមែនសម្រាប់ការពារ គណបក្សនយោបាយណាមួយនោះទេ។ សម្ដេច ស ខេង...
ប៉េកាំង៖ មុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ទៅកាន់អឺរ៉ុប ដែលជាការបង្ហាញនៃ “ការរួបរួម” សហភាពអឺរ៉ុបបានដាក់ចេញនូវ “ត្រីវិស័យយុទ្ធសាស្ត្រ” ជាការណែនាំ ដើម្បីពង្រឹងគោលនយោបាយសន្តិសុខ និងការពាររបស់ប្លុកនេះ។ ផែនការសកម្មភាពដែលត្រូវបានផ្តល់សច្ចាប័នកាលពីថ្ងៃចន្ទ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាចលនាមួយ សម្រាប់សហភាពអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើទីក្រុងវ៉ាស៊ីនតោន សម្រាប់វិស័យការពារជាតិ និងសម្រេចបាននូវស្វ័យភាពជាយុទ្ធសាស្រ្ត ចំពេលបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺន ខណៈដែលជម្លោះកំពុងផ្ទុះឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី។...
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាទ្វេភាគីជាមួយគុយវ៉ែត លើការអភិវឌ្ឍតំបន់ឧស្ម័ន Arash / Al-Durra រួមគ្នា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បណ្តាញព័ត៌មានថាមពល ដែលមានទំនាក់ទំនងជាមួយក្រសួងប្រេងអ៊ីរ៉ង់បានឲ្យដឹងថា “យើងជឿជាក់ថា ការកេងប្រវ័ញ្ចពីវិស័យរួមគួរតែត្រូវបានធ្វើឡើងក្នុងលក្ខណៈរួមបញ្ចូលគ្នា ហើយនេះនឹងនាំឱ្យមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ”។ អនុរដ្ឋមន្ត្រីក្រសួងប្រេង សម្រាប់កិច្ចការអន្តរជាតិ និងពាណិជ្ជកម្មលោក Ahmad Asadzadeh...
តេអេរ៉ង់៖ លោក Kamal Kharazi ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងមិនឆ្លងកាត់បន្ទាត់ក្រហមរបស់ខ្លួន ក្នុងការចុះចាញ់នៅក្នុងកិច្ចចរចានៅទីក្រុងវីយែននោះទេ ការសន្និដ្ឋាន ដែលតម្រូវឱ្យមាន “ឆន្ទៈនយោបាយ” របស់សហរដ្ឋអាមេរិក។ ថ្លែងសុន្ទរកថានៅឯសន្និសីទអន្តរជាតិវេទិកាដូហា លោក Kharazi បានលើកឡើងថា “យើងចង់ឈានដល់កិច្ចព្រមព្រៀងមួយ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងថា ប្រទេសរបស់លោក មាន “ការប្តេជ្ញាចិត្តដោយដ៏រឹងមាំបំផុត” ចំពោះអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការលើកឡើងនេះត្រូវ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន រួមបន្ទាប់ពីជំនួបរបស់ លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett នៅ ក្រុង យេរ៉ូសាឡឹម។ លោក Blinken បានលើកឡើងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ខណៈអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែខ្ពស់ជាងអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ។ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ មីនា សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ហើយខ្ញុំក៏នៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង...