ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) បានបេីកប្រតិបត្តិការចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីដឹកជញ្ជូន រក្សាទុកសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ រឹមអូសគ្រឿងញៀនជាង ១០០គីឡូក្រាម ។ ប្រតិបត្រិការនេះធ្វេីឡេីង ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់...
ប៉េកាំង៖ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង អាច និងចាំបាច់ត្រូវសហការគ្នា ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន បើទោះបីជាមានវិធីសាស្រ្តផ្សេងគ្នារបស់ពួកគេក៏ដោយ។ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតបានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាននិម្មិតកាលពីថ្ងៃពុធថា “ខ្ញុំជឿថាប្រទេសចិន និងសហរដ្ឋអាមេរិក អាចសហការគ្នាលើបញ្ហាអ៊ុយក្រែន” ។ លោក Liu បានបន្ដថា ទោះបីជាប្រទេសចិន...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា កិច្ចប្រជុំកំពូលវិសាមញ្ញនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីបំណងប្រាថ្នារបស់សម្ព័ន្ធមិត្តក្នុងការទប់ស្កាត់រុស្ស៊ី និងអូសបន្លាយជម្លោះយោធានៅក្នុងប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងលោកស្រី Maria Zakharova បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្ត ដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូល ដើម្បីបន្តផ្តល់ការគាំទ្រផ្នែកនយោបាយ និងជាក់ស្តែងដល់របបទីក្រុងគៀវ បញ្ជាក់ពីចំណាប់អារម្មណ៍របស់សម្ព័ន្ធភាពក្នុងការបន្តអរិភាព” ។ លោកស្រីបានបន្ដថា សមាជិកណាតូបានបង្ហាញពីភាពស្មោះត្រង់របស់ពួកគេ ចំពោះទីក្រុងវ៉ាស៊ីនតោន ដោយប្តេជ្ញាធ្វើតាមបញ្ជារបស់ខ្លួនដែលមានគោលបំណងទប់ទល់នឹងប្រទេសរុស្ស៊ីនៅទីបំផុត ដោយលោកស្រីបានបន្ថែមថា...
បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានច្រានចោលការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អំពីការផ្ទេរប្រាក់ទៅជាលុយរូប្លែ ក្នុងកិច្ចព្រមព្រៀងឧស្ម័នធម្មជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អាធិការបតីអាល្លឺម៉ង់លោក Scholz បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំក្រុមទាំងប្រាំពីរ (G7) នៅទីក្រុងប្រ៊ុចសែល។ ជាការឆ្លើយតបទៅនឹងការប្រកាសនាពេលថ្មីៗនេះរបស់លោក ពូទីន ដែលថាប្រទេសរុស្ស៊ី នឹងទទួលយកតែរូប្លែ សម្រាប់ឧស្ម័នធម្មជាតិដែលផ្គត់ផ្គង់ទៅ “ប្រទេសដែលមិនរួសរាយរាក់ទាក់” លោក...
ពោធិសាត់ : មនុស្សប្រុសស្រី ៤នាក់ត្រូវបានកម្លាំង នគរបាល នៃអធិការដ្ឋានស្រុកវាលវែង ធ្វើការឃាត់ខ្លួនដោយពាក់ព័ន្ធ នឹងការបើកលេងល្បែងស៊ីសងខុសច្បាប់ ប្រភេទ (ល្បែងយូគី)កាលពីវេលាម៉ោង ២៣ និង ៤៥ នាទីថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២២កន្លងមកនេះ។ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរស្រុកវាលវែងបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាល បានឃាត់ខ្លួននោះរួមមានះ១...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តី ប្រកាសព័ត៌មាន ស្តីពីប្រព័ន្ធទូរស័ព្ទ ទាន់ហេតុការណ៍ សម្រាប់រាយការណ៍ បទល្មើសជលផល ជាក់ស្តែង។ លេខទូរស័ព្ទសម្រាប់រាយការណ៍រួមមាន៖ ០១២ ៩៩៥ ៦៦៥, ០១៧ ៧៣៥ ១៦៩, ០១២...
ភ្នំពេញ៖ គណកម្មាធិការនាយក គណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី២៥ខែមីនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីពិនិត្យនិងពិភាក្សា កែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគាំទ្រលើគោលនយោបាយអាទិភាព សម្រាប់ចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និង ព្រះអង្គម្ចាស់ក្សត្រី ព្រមទាំងថ្នាក់ដឹកនាំ ចំនួន៥៤រូប ផងដែរ។...
ស្វាយរៀង ៖ បុរសជាមន្ត្រីនគរបាលម្នាក់ បានដេកស្លាប់ សង្ស័យខ្យល់គរ បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ច នគរបាលមកពិនិត្យសព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុង បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ អាន...
ភ្នំពេញ៖ ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ បានដឹងថា នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរជាតិ សំបូរព្រៃគុក បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ជាមួយលោកស្រីបណ្ឌិត Devyani KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លើគម្រោងជួសជុលនិង សង្គ្រោះប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលចាស់ទ្រុឌទ្រោម និង កំពុងរងការខូចខាត ឱ្យមាននិរន្តរភាព...
កំពង់ចាម ៖ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប៉ុស្តិ៍រដ្ឋបាលមហាខ្ញូង និងប៉ុស្តិ៍រដ្ឋបាលពង្រ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន នាព្រឹកថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញ ឲ្យសមត្ថកិច្ចនគរបាល បន្តខិតខំធ្វើការងារ ឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងរៀបចំឥរិយាបថ ឱ្យសក្កិសមជាអ្នកបម្រើប្រជាពលរដ្ឋ ។ លោកអភិបាលខេត្តបន្តថា...