ព័ត៌មានអន្តរជាតិ

Update: អាមេរិក-ចិន ចាំបាច់ត្រូវសហការគ្នា ដើម្បីបញ្ចប់ជម្លោះ រុស្ស៊ី និងអ៊ុយក្រែន បើទោះមានវិធីសាស្រ្តផ្សេងគ្ នាក៏ដោយ

ប៉េកាំង៖ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង អាច និងចាំបាច់ត្រូវសហការគ្នា ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន បើទោះបីជាមានវិធីសាស្រ្តផ្សេងគ្នារបស់ពួកគេក៏ដោយ។

លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតបានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាននិម្មិតកាលពីថ្ងៃពុធថា “ខ្ញុំជឿថាប្រទេសចិន និងសហរដ្ឋអាមេរិក អាចសហការគ្នាលើបញ្ហាអ៊ុយក្រែន” ។

លោក Liu បានបន្ដថា ទោះបីជាប្រទេសចិន និងសហរដ្ឋអាមេរិក មានជំហរផ្សេងគ្នាលើបញ្ហាអ៊ុយក្រែនក៏ដោយ ក៏ភាគីទាំងពីរ “ចាំបាច់ត្រូវសហការគ្នា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនោះ លោក Liu បានលើកឡើងថា “ល្បែងស្តីបន្ទោស” គួរតែបញ្ឈប់ ហើយ “ការចោទប្រកាន់” គួរតែត្រូវបានដោះស្រាយ ហើយថាចិន បានប្រាប់សហរដ្ឋអាមេរិកថា ជំនួសឱ្យការដាក់ទណ្ឌកម្មឯកតោភាគី – ដែលចិនប្រឆាំង – ពួកគេប្រហែលជាត្រូវការមធ្យោបាយប្រសើរជាងនេះ។

លោកបានបន្ដថា “លទ្ធផលភ្លាមៗ” ត្រូវតែ ដោះស្រាយវិបត្តិនៅពេលនេះ ព្រោះយើងត្រូវបញ្ឈប់ការបាត់បង់ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ហើយយើងមិនចង់ឲ្យស្ថានការណ៍កើនឡើងដល់កម្រិតដែលយើងមិនអាចគ្រប់គ្រងបាននោះទេ”។

លោកបានបន្ថែមថា ជម្លោះគួរតែត្រូវបញ្ចប់តាមរបៀបដែលរុស្ស៊ី និងអ៊ុយក្រែនឈានដល់ “ផ្លូវកណ្តាល” ហើយឈានដល់កិច្ចព្រមព្រៀងមួយតាមរយៈការចរចា៕ប្រែសម្រួល ឈូក បូរ៉ា

To Top