ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែបញ្ឈប់ការកើនឡើងភាពតានតឹង ប្រសិនបើខ្លួនចង់ធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយទីក្រុងម៉ូស្គូ។ លោក Ryabkov បានលើកឡើងថា “ពួកគេត្រូវការបញ្ឈប់ការកើនឡើងរបស់ពួកគេ ទាំងពាក្យសំដី និងក្នុងលក្ខខណ្ឌនៃការបញ្ជូនអាវុធយ៉ាងសន្ធឹកទៅឲ្យរបបក្រុងគៀវ” ដោយបន្ថែមថា សហរដ្ឋអាមេរិក ក៏ត្រូវតែបញ្ឈប់ការគំរាមកំហែងដល់ប្រទេសរុស្ស៊ីផងដែរ នេះបើយោងតាមរបាយ ការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។ លោក Ryabkov ដែលបន្ទោសសហរដ្ឋអាមេរិកចំពោះស្ថានភាពទំនាក់ទំនងបានលើកឡើងថា...
ម៉ូស្គូ ៖ អ្នកនិពន្ធប្រលោមលោករុស្ស៊ី ដែលមានការទទួលស្គាល់ជាអន្តរជាតិ លោកស្រី Ludmila Ulitskaya បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Kyodo News ក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរនាពេលថ្មីៗ នេះឲ្យដឹងថា ការលុកលុយ របស់រុស្ស៊ី លើអ៊ុយក្រែន “ថ្ងៃណាមួយនឹងត្រូវសរសេរ ទៅក្នុងសៀវភៅសិក្សា ដែលជាស្នាមប្រឡាក់ងងឹតបំផុត ក្នុងប្រវត្តិសាស្ត្ររុស្ស៊ី” ។ អ្នកនិពន្ធសហសម័យ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានលើកឡើងថា គ្រប់ភាគីទាំងអស់របស់មីយ៉ាន់ម៉ា មិនទាន់ត្រៀម និងរៀបចំខ្លួន សម្រាប់ការចរចាគ្នា ដើម្បីបញ្ឈប់ការផ្ទុះអាវុធដាក់គ្នា តែផ្ទុយទៅវិញគ្រប់ភាគី នៅតែមានឆន្ទៈមោះមុត ក្នុងការប្រឈមមុខដាក់គ្នា ។ ក្នុងសន្និសីទសារព័ត៌មាន ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយមកដល់កម្ពុជាភ្លាម ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ មីនានេះ...
ប៉េកាំង៖ មកទល់ពេលនេះ មិនទាន់មានអ្នកនៅរស់រានមានជីវិត ត្រូវបានរកឃើញនោះទេ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ផ្ទុកមនុស្ស ១៣២នាក់ បានធ្លាក់នៅតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។ យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលចាកចេញពីទីក្រុងគុនមីង ហើយត្រូវធ្វើដំណើរទៅកាន់ទីក្រុងក្វាងចូវ បានរក្សាការហោះហើរ ក្នុងរយៈកម្ពស់បាន...
ប៉េកាំង៖ ប្រទេសចិន បានទាមទារឱ្យសហរដ្ឋអាមេរិក លុបចោលជាបន្ទាន់នូវទណ្ឌកម្ម ដែលដាក់ប្រឆាំងនឹងមន្ត្រីចិន សម្រាប់ការរំលោភសិទ្ធិមនុស្ស ដោយព្រមានថា បើមិនដូច្នេះទេសហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខនឹង វិធានការតបតវិញពីប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកសារព័ត៌មានថា “សេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក ពោរពេញទៅដោយការ លំអៀងមនោគមវិជ្ជា និងការភូតកុហកផ្នែកនយោបាយ ធ្វើឱ្យខូចកិត្តិយសប្រទេសចិន និងគាបសង្កត់មន្ត្រីចិន...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ៣៤នាក់ ត្រូវបានសម្លាប់បន្ទាប់ពី ការវាយប្រហារដោយខ្មាន់កាំភ្លើង ដែលបានលុកលុយភូមិចំនួន៤ នៅក្នុងរដ្ឋ Kaduna ភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃអាទិត្យ ។ មនុស្ស៧នាក់បានរងរបួស ខណៈដែលផ្ទះជាង២០០ខ្នង និងហាងចំនួន៣២កន្លែង ត្រូវបានដុតបំផ្លាញក្នុងអំឡុងពេល ការវាយប្រហារកាលពីយប់ ថ្ងៃអាទិត្យលើភូមិ Tsonje,...
ភ្នំពេញ៖ ក្នុងដំណើរមាតុភូមិនិវត្តន៍ របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានមកពីមីយ៉ាន់ម៉ា ឬភូមានោះ លោកបានសម្ដែងការសោកស្ដាយ ដែលមិនបានជួបលោកស្រី ស៊ូស៊ូលីន ភរិយាអតីតប្រធានាធិបតីមីយ៉ាន់ម៉ា ដើម្បីចង់ដឹងពីស្ថានភាព នយោបាយរបស់គណបក្ស NLD និងសុខទុក្ខរបស់លោកស្រី អោង សានស៊ូជី ។ សម្រាប់ដំណើរទៅកាន់មីយ៉ាន់ម៉ារយៈពេល២ថ្ងៃ(២១-២២មីនា)របស់ប្រេសិតពិសេសប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ានេះ លោកបានជួបក្រុមមន្រ្តីជាច្រើនរូបរបស់ក្រុមលោកនាយឧត្តមសេនីយ៍មីន ឡោងអាំង...
ភ្នំពេញ ៖ មូលនិធិព្រីនស៍ (Prince Foundation) ដែលជាមូលនិធិសប្បុរសធម៌ របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប (ហៅកាត់ថា «ព្រីនស៍ គ្រុប») បានចេញផ្សាយ របាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ខ្លួន នៅថ្ងៃ ទី ២៣ ខែមិនា ឆ្នាំ ២០២២ ។ របាយការណ៍នេះបានបង្ហាញពី...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីបារាំង លោក Emmanuel Macron ក្នុងអំឡុងពេលដែលពួកគេ បានពិភាក្សាគ្នា អំពីស្ថានភាពនៅអ៊ុយក្រែន ។ វិមានក្រឹមឡាំង បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់ បានព្យាយាមគេចចេញ ពីការឡោមព័ទ្ធដ៏អាក្រក់ នៅក្រុង Mariupol ខណៈដែលរុស្ស៊ី បានវាយលុកទីក្រុង ដោយគ្រាប់បែក ហើយអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក Antonio Guterres...