ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ជួបសន្ទនាគ្នា តាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង Macron ពិភាក្សាពីបញ្ហាអ៊ុយក្រែន

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីបារាំង លោក Emmanuel Macron ក្នុងអំឡុងពេលដែលពួកគេ បានពិភាក្សាគ្នា អំពីស្ថានភាពនៅអ៊ុយក្រែន ។

វិមានក្រឹមឡាំង បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្លាស់ប្តូរទស្សនៈយ៉ាងហ្មត់ចត់ លើស្ថានភាពនៅអ៊ុយក្រែន រួមទាំងការចរចាដែលកំពុងបន្ត រវាងតំណាងរុស្ស៊ី និងអ៊ុយក្រែនបានបន្ត” ។

គួរបញ្ជាក់ថា ការសន្ទនាតាមទូរស័ព្ទត្រូវបានធ្វើឡើង តាមគំនិតផ្តួចផ្តើមរបស់ភាគីបារាំង ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top