ស្វាយរៀង ៖ កម្មករកម្មការិនី រោងចក្រជិត២០នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តកាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅស្ថិតក្នុងភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ លោកហែម សមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាក Hyundai ចំណុះ៥តោន...
រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានឲ្យដឹងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃពុធថា បទឈប់បាញ់នៅក្នុងជម្លោះ ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន គួរតែត្រូវបានបង្កើតឡើង “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការសន្ទនា រវាងមេដឹកនាំទងាំពីរ “ផ្តោតលើការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន និងការវិវត្តន៍ចុងក្រោយបង្អស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Draghi...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសជិតខាង ដែលជាអាទិភាពមួយ នៃគោលនយោបាយ ការបរទេស របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងជំនួបជាមួយ សមភាគីរុស្ស៊ី លោក Sergei...
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi កាលពីថ្ងៃពុធបានទទួលការហៅទូរស័ព្ទពីសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ដែលជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពី “ការវិវត្តនៃវិបត្តិអ៊ុយក្រែន” ។ អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក Bassam Rady បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Zelensky បានពន្យល់ប្រាប់លោក Sisi អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៃការចរចាសន្តិភាពរុស្ស៊ី...
វីយែន៖ ប្រធានអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានអំពាវនាវឱ្យមេដឹកនាំពិភពលោក រក្សាពហុភាគីនិយម ដើម្បីធានាលំហូរថាមពល “គ្មានការរារាំង ស្ថិរភាព និងសុវត្ថិភាព” ទៅកាន់ទីផ្សារពិភពលោក។ អគ្គលេខាធិការ OPEC លោក Mohammad Sanusi Barkindo បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំនិម្មិត នៃគណៈកម្មាធិការបច្ចេកទេស រួម OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា កិច្ចពិភាក្សាដើម្បី សន្តិភាព រវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី នឹងចាប់ផ្តើមសាជាថ្មី នៅថ្ងៃសុក្រស្អែកនេះ សាជាថ្មីម្តងទៀត។ ការបញ្ជាក់អះអាង ដោយក្រុមអ្នកតំណាង ចរចាមកពីអ៊ុយក្រែន លោក David Arakhamia ហើយបញ្ជាក់ទៀតថា អ៊ុយក្រែន បានទាំងស្នើសុំឲ្យមានជំនួប ដោយផ្ទាល់រវាងមេដឹកនាំ...
ភ្នំពេញ ៖ និយាយទាក់ទង ទៅដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសមួយចំនួន នៅក្នុងចំណោមសមាជិកជាអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហើរសំណេរយ៉ាងខ្លី តែហាក់មានន័យជ្រៅថា នំប៉័ង និងការដឹកជញ្ជូនទំនិញ នៅប្រទេសសិង្ហបុរីឡើងថ្លៃ ខុសពីសព្វមួយដងនោះ អាចជាជះផលប៉ះពាល់ មកដល់កម្ពុជាដែរ ។ ការលើកឡើងរបស់សម្តេចនេះ ក្រោយពីសម្តេចបានមើលអត្ថបទ និយាយពីអាស៊ាន...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី៣១ មីនានេះថា លោកបានធ្វើការវះកាត់ប្តូរកែវភ្នែកទាំងពីរ បានដោយជោគជ័យហើយ ។ បើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ ការវះកាត់ប្តូរកែវភ្នែកទាំងពីររបស់លោក ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមីនា ២០២២ ដោយទទួលបានជោគជ័យ ហើយរងចាំពេទ្យដករបាំងការពារភ្នែក មុននឹងលោកវិលមកកម្ពុជាវិញ នៅថ្ងៃទី១មេសាខាងមុខនេះ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២នេះ បានប្រាប់ទៅលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យរៀបចំស្តុកយុទ្ធសាស្រ្តបន្ថែមទៀត ទៅលើបញ្ហាប្រេង ស្របពេលពិភពលោក កំពុងជួបប្រទះវិបត្តិប្រេងឡើងថ្លៃ ដែលបណ្ដាលមកពីសង្គ្រាម រវាងរុស្ស៊ី-អ៊ុយក្រែន។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយចំនួន មានកើតមានសង្គ្រាម ទើបមើលឃើញពីតម្លៃសុខសន្តិភាព ខណៈ ប្រទេសកម្ពុជា បានមើលឃើញ និងឲ្យតម្លៃសុខសន្តិភាព តាំងតែពីសង្គ្រាមចាប់ផ្ដើម កាលពី ៥២ឆ្នាំមុន ពោរគឺនៅក្នុងឆ្នាំ១៩៧០ ។ ក្នុងពីធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ...