ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថាក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រើប្រាស់មីស៊ីល ល្បឿនលឿនជាងសំឡេង Kinzhal ដែលថ្មីបំផុតរបស់ខ្លួនជាលើកដំបូង នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ដើម្បីបំផ្លាញទីតាំងផ្ទុកអាវុធ នៅភាគខាងលិចរបស់ប្រទេសនេះ ។ រុស្ស៊ី មិនដែលទទួលស្គាល់ពីមុនមកថា បានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ក្នុងការប្រយុទ្ធនោះទេ ហើយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានឲ្យដឹងថា វាគឺជាការប្រើប្រាស់ អាវុធល្បឿនលឿន Kinzhal ជាលើកដំបូងក្នុងអំឡុងពេលជម្លោះនៅក្នុងប្រទេស ដែលគាំទ្រអ៊ុយក្រែន ពីលោកខាងលិច ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា “ប្រព័ន្ធមីស៊ីលវាយប្រហារ ពីផ្លូវអាកាសចរណ៍ Kinzhal ដែលមានមីស៊ីលផ្លោង លឿនជាងសំឡេង បានបំផ្លាញឃ្លាំងក្រោមដីដ៏ធំមួយ ដែលមានមីស៊ីល និងគ្រាប់រំសេវអាកាសចរណ៍នៅក្នុងភូមិ Deliatyn ក្នុងតំបន់ Ivano-Frankivsk” ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលទទួលបាន ការចោទសួរដោយ ទីភ្នាក់ងារព័ត៌មាន AFP ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថា លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសុក្រថា ជំហររបស់អ៊ុយក្រែន ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី នៅតែមិនផ្លាស់ប្តូរឡើយ ។ លោក Podolyak ដែលជាសមាជិកគណៈប្រតិភូអ៊ុយក្រែន ចូលរួមកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី បានបង្ហោះលើបណ្តាញសង្គមTwitter ថា “ជំហររបស់យើងនៅតែមិនផ្លាស់ប្តូរនូវបទឈប់បាញ់ ការដកទ័ព និងការធានាសន្តិសុខយ៉ាងតឹងរឹង ជាមួយនឹងរូបមន្តជាក់លាក់” ។ គួររំលឹកថា ការចរចាលើកទី៤ រវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមកាលពីថ្ងៃចន្ទ តាមរយៈតំណតាមភ្ជាប់វីដេអូ ។ កាលពីថ្ងៃពុធ លោក Podolyak បានលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អាចនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយស្នើឱ្យអភិបាលរាជធានី-ខេត្ត ចាត់មន្ត្រីថ្នាក់ស្រុក ឬថ្នាក់មូលដ្ឋានចូលរួមពិនិត្យ និងជួយជំរុញឲ្យដេប៉ូស្ថានីយ៍ប្រេងឥន្ធនៈ អនុវត្តតាមគោលការណ៍ច្បាប់ ដែលបានកំណត់ក្នុងតម្លៃសម្រាប់ការចែកចាយ។ ការជំរុញនេះធ្វើឡើងបន្ទាប់ពី ប្រទេសកម្ពុជាក៏ដូចជាពិភពលោក កំពុងជួបប្រទះទៅនឹងវិបត្តិប្រេង ឧស្ម័ន ហ្គាស ដែលបណ្ដាលមកពី ការអូសបន្លាយសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ កុម្ភៈ...
ស្វាយរៀង៖ លោកស្រីកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ចែកអង្ករជំនួយសង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២...
បរទេស៖ យោងតាមការប្រកាស ដោយមជ្ឈមណ្ឌលអភិវឌ្ឍសកល The Center of Global Development ដែលជាអ្នកប្រឹក្សាផ្នែកសេដ្ឋកិច្ច របស់អាមេរិក បានបង្ហាញការព្យាករណ៍ របស់ខ្លួន ថាជម្លោះនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មកទល់ពេលនេះ នឹងអាចរុញឲ្យមនុស្សប្រមាណជា៤០លាននាក់ មកពីជុំវិញពិភពលោក ធ្លាក់ចូលក្នុងបន្ទាត់ ភាពក្រីក្រខ្លាំង។ ចំណុចសំខាន់ សម្រាប់ការលើកឡើងនេះ...
បរទេស៖ យោងតាមការអះអាង ដោយក្រុមហ៊ុន Burger King ដែលបានព្យាយាមក្នុងការបិទ ដំណើរការភោជនីយដ្ឋានទាំងអស់ របស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីនោះ គឺកំពុងជួបទៅនឹង បញ្ហាដ៏លំបាកមួយដែលមិនអាចឲ្យពួកគេ ធ្វើដូច្នេះបានឡើយ។ Burger King បានអះអាងថា ដោយសារតែដៃគូអាជីវកម្ម ដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ី គឺជាអ្នកគ្រប់គ្រងភាគហ៊ុនធំ របស់សាខាទាំង៨០០ ដែលកំពុងដំណើរការ ប្រតិបត្តិការសេវាកម្ម ម្ហូបអាហារប្រភេទលឿននោះទើបធ្វើឲ្យការសម្រេចចិត្ត...
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ លោក ង្វៀន តឹនគឿង (Nguyen Tan Cuong ) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីការពារប្រទេស បានឱ្យដឹងថា កងទ័ពកម្ពុជា-វៀតណាម នឹងរៀបចំ ឲ្យមានកិច្ចប្រជុំនៅព្រំដែន ដើម្បីពង្រឹងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ លើកិច្ចការពារជាតិ។ លោក...
ភ្នំពេញ៖ ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។ យោងតាមហ្វេសប៊ុកក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ មីនានេះ បានឲ្យដឹងថា ការសិក្សារបស់ Mornings.co.uk ត្រូវបានបន្តចុះផ្សាយដោយ សារព័ត៌មានល្បីៗជាច្រើនទៀត ដែលផ្តោតលើទីតាំងកម្សាន្ត...
ការប៉ះទង្គិច និងការប្រឈមមុខដាក់គ្នា គឺមិនសមស្របនឹងផលប្រយោជន៍ របស់មនុស្សណាម្នាក់ឡើយ សន្តិភាពនិងសុវត្ថិភាពគឺជា ទ្រព្យសម្បត្តិដ៏គួរឱ្យរក្សាថ្នាក់ថ្នមបំផុត របស់សហគមន៍អន្តរជាតិ ។ នៅយប់ថ្ងៃទី១៨ ខែមីនា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបសន្ទនា តាមប្រព័ន្ធវីដេអូជាមួយលោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិក តាមការណាត់។ ថ្លែងក្នុងកិច្ចជំនួប លោក ស៊ី ជីនភីង...
នៅឆ្នាំ២០២១ ទំនិញកសិកម្មកម្ពុជាជាង ៨៣ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ជាចំនួនដ៏ច្រើនមួយគួរ ឲ្យកត់សម្គាល់ រីឯអង្ករវិញ បើទោះបីជាធ្លាក់ចុះនៃ ការនាំចេញទៅក្រៅប្រទេស ក៏ប៉ុន្តែការនាំចេញអង្ករទៅប្រទេសចិន នៅតែមានកំណើនគួរឲ្យកត់សម្គាល់ ដូច្នេះ នៅឆ្នាំ២០២២នេះ កម្ពុជាជឿជាក់ថា ផលិតផលកសិកម្មរបស់ខ្លួន នឹងនាំចេញទៅប្រទេសចិនកាន់តែច្រើន ព្រោះតែការចូលជាធរមាននៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាមួយនឹងកូតាថ្មី នៃការនាំចេញអង្ករ ៤០ម៉ឺនតោន ទៅចិន។...