ភ្នំពេញ៖ យីហោម៉ូដសម្លៀកបំពាក់ H&M បានបើកដំណើរការ ដោយជោគជ័យរបស់ខ្លួន ដំបូងគេក្នុងរាជធានីភ្នំពេញ។ មនុស្សម្នាជាច្រើន ដែលបានកំពុងតម្រង់ជួររង់ចាំ ដោយក្តីរំភើប នឹងការអបអរសាទរយ៉ាងខ្លាំង ដើម្បីចូលក្នុងហាង H&M ដំបូងគេក្នុងទីក្រុងភ្នំពេញនេះ។ អតិថិជនពិតជារំភើបចិត្តយ៉ាងខ្លាំង ក្នុងការទិញទំនិញ H&M បណ្ដុំទៅដោយម៉ូដជាច្រើន ចុងក្រោយបំផុត ដែលបង្ហាញពីពណ៌រស់រវើក ឬពណ៌ស្រស់ឆើតឆាយ ម៉ូតប្លែកៗ និងសម្ភារៈនិរន្តន៍ភាព...
បរទេស៖ នាយករដ្ឋមន្ត្រីកិច្ចការងារថាមពលរបស់អាមេរិក DOE កាលពីថ្ងៃពុធម្សិលមិញបានប្រកាស អនុញ្ញាតឲ្យមានការ នាំចេញថាមពលហ្គាស បន្ថែមចេញពីទីតាំងរោងចក្រធំៗរបស់ខ្លួនចំនួន២ កន្លែងដើម្បីអាចជួយដោះស្រាយបញ្ហាកង្វះខាតថាមពល ដែលកើតឡើងនៅតំបន់អឺរ៉ុបបច្ចុប្បន្ន។ DOE បានប្រកាសថាហ្គាសប្រមាណជា៧២០ លានហ្វីតគូប ជារៀងរាល់ថ្ងៃនឹងត្រូវធ្វើការ នាំចេញពីរោងចក្រ Sabine Pass រដ្ឋ Louisina និងរោងចក្រ Corpus Christi រដ្ឋ...
តូក្យូ៖ អតីតអភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Tadatoshi Akiba បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កុំប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីមេដឹកនាំរុស្ស៊ី បានដាក់កម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការបើកការឈ្លានពានរបស់ប្រទេសកាលពីខែមុន។ លោក Akiba ដែលបានចាប់ផ្តើមញត្តិកាលពីដើមខែនេះទាមទារឱ្យលោក ពូទីន និងមេដឹកនាំពិភពលោកប្រកាសថា ពួកគេនឹងមិនប្រើអាវុធនុយក្លេអ៊ែរក្នុងវិបត្តិអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការផ្លាស់ប្តូររបស់លោកពូទីន បានធ្វើឱ្យអ្នករស់រានមានជីវិតពីគ្រាប់បែកបរមាណូ...
បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយថា ប្រទេសចិននឹងប្រឈមមុខនឹងផលវិបាក ប្រសិនបើប្រទេសនេះគាំទ្រការវាយប្រហារ របស់រុស្ស៊ីលើអ៊ុយក្រែន ដោយលើកហេតុផលថា ទង្វើបែបនេះនឹងជា “ការស្អប់ខ្ពើម” ខណៈពេលដែលបានចង្អុលបង្ហាញអំពីទណ្ឌកម្មអន្តរជាតិ ថ្មីសម្រាប់ទីក្រុងប៉េកាំង ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរថាតើការពិន័យណាមួយត្រូវបានរក្សាទុកសម្រាប់...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ការរឹបអូសយកនាវា យន្តហោះ និងអចលនទ្រព្យពីមហាសេដ្ឋីរុស្ស៊ី គឺខុសច្បាប់ ហើយផ្ទុយនឹងឧត្តមគតិដែលសង្គមលោកខាងលិចបានបង្កើតឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Dmitry Peskov ដែលជាលេខាធិការសារព័ត៌មានវិមានក្រឹមឡាំង កាលពីថ្ងៃពុធថា សកម្មភាពបែបនេះប្រឆាំងនឹងពាណិជ្ជករដែលត្រូវ បានដាក់ទណ្ឌកម្មដោយសារតែទំនាក់ទំនង របស់ពួកគេជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន...
បរទេស៖ យោធារបស់កោះតៃវ៉ាន់បានធ្វើសមយុទ្ធ នៅលើកោះមួយដែលមានចម្ងាយតិចជាង ៥០គីឡូម៉ែត្រពីដីគោកចិន ដែលតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា បានបាញ់អាវុធទៅកាន់គោលដៅ នៅឯនាយសមុទ្រ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង នៅក្នុងទីក្រុងតៃប៉ិថា ការវាយលុកលើអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី អាចនឹងជំរុញរដ្ឋាភិបាលទីក្រុងប៉េកាំង ឱ្យធ្វើការវាយប្រហារស្រដៀងគ្នានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន Reuters បានរាយការណ៍ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា(Astrazeneca) ចំនួន ៥២៣,១០០ដូស ដែលជាជំនួយរបស់ប្រទេសហុងគ្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានផ្តល់អាហារូបករណ៍ ១៦% ជូនដល់សិស្សបាក់ឌុបទាំងអស់ ទាំងសិស្សធ្លាក់និងជាប់បាក់ឌុប អោយសិក្សាថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ។ អាហារូបករណ៍ផុតកំណត់ត្រឹមថ្ងៃទី ១៩ មីនា ២០២២ ។ ចូលរៀន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ី បានទម្លាក់គ្រាប់បែកដ៏ខ្លាំងមួយត្រូវចំលើរោងមហោស្រពមួយកន្លែងស្ថិតនៅក្នុងទីក្រុងកំពង់ផែ Mariupol របស់ប្រទេសអ៊ុយក្រែន ដែលឡោមព័ទ្ធជាកន្លែងដែលជនស៊ីវិលរាប់រយនាក់កំពុងជ្រកកាលពីថ្ងៃពុធ ។ ក្រសួងការបរទេសអ៊ុយក្រែនបានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា មនុស្សជាច្រើនបានជាប់ក្នុងរោងនោះ ហើយបានចោទរុស្ស៊ីថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ។ ក្រសួងបានឲ្យដឹងថា...