ព័ត៌មានជាតិ

អាមេរិក អនុញ្ញាតឲ្យមានការផ្គត់ផ្គង់ហ្គាស ទៅកានអឺរ៉ុប ទោះមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយគ្នាក្តី

បរទេស៖ នាយករដ្ឋមន្ត្រីកិច្ចការងារថាមពលរបស់អាមេរិក DOE កាលពីថ្ងៃពុធម្សិលមិញបានប្រកាស អនុញ្ញាតឲ្យមានការ នាំចេញថាមពលហ្គាស បន្ថែមចេញពីទីតាំងរោងចក្រធំៗរបស់ខ្លួនចំនួន២ កន្លែងដើម្បីអាចជួយដោះស្រាយបញ្ហាកង្វះខាតថាមពល ដែលកើតឡើងនៅតំបន់អឺរ៉ុបបច្ចុប្បន្ន។

DOE បានប្រកាសថាហ្គាសប្រមាណជា៧២០ លានហ្វីតគូប ជារៀងរាល់ថ្ងៃនឹងត្រូវធ្វើការ នាំចេញពីរោងចក្រ Sabine Pass រដ្ឋ Louisina និងរោងចក្រ Corpus Christi រដ្ឋ Texas ទៅកាន់បណ្តាប្រទេសមួយចំនួនដែល មិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹង អាមេរិកនៅឡើយនិងជាពិសេសប្លុកអឹរ៉ុបផង។

គួរឲ្យដឹងដែរថា កន្លងមកអាមេរិកបាននាំចេញហ្គាស ទាំងនេះតែទៅកាន់បណ្តាប្រទេសដែលមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយខ្លួន ប៉ុណ្ណោះដែល មានដូចជាប្រទេសកាណាដាប្រទេសមិកស៊ិកូអូស្ត្រាលី មួយចំនួនទៀតនៅអាស៊ីមជ្ឈឹមបូព៍ាខ្លះ និងអាមេរិកខាងត្បូងអាមេរិកកណ្តាលជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top