បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយថា ប្រទេសចិននឹងប្រឈមមុខនឹងផលវិបាក ប្រសិនបើប្រទេសនេះគាំទ្រការវាយប្រហារ របស់រុស្ស៊ីលើអ៊ុយក្រែន ដោយលើកហេតុផលថា ទង្វើបែបនេះនឹងជា “ការស្អប់ខ្ពើម” ខណៈពេលដែលបានចង្អុលបង្ហាញអំពីទណ្ឌកម្មអន្តរជាតិ ថ្មីសម្រាប់ទីក្រុងប៉េកាំង ផងដែរ។
![](https://dap-news.com/wp-content/uploads/2022/03/photo_2022-03-18_08-53-34.jpg)
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរថាតើការពិន័យណាមួយត្រូវបានរក្សាទុកសម្រាប់ ប្រទេសចិនជុំវិញការបដិសេធរបស់ខ្លួនក្នុងការថ្កោលទោស ការវាយលុករបស់រុស្ស៊ីដែលកំពុងបន្តនោះ នាយករដ្ឋមន្ត្រីអូស្រ្តាលីបាន ប្រាប់អ្នកសារព័ត៌មានថា អូស្ត្រាលីនឹងចូលរួមជា មួយសម្ព័ន្ធមិត្តក្នុងការ ដាក់ទណ្ឌកម្មប្រទេសនេះ។
លោក Scott Morrison បាននិយាយកាលពីថ្ងៃពុធថា “យើងនឹងឈានទៅដំណាក់កាលចូលរួមជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើងលើបញ្ហាទាំងនេះ ហើយសហរដ្ឋអាមេរិកបានធ្វើសេចក្តីថ្លែងការណ៍ ច្បាស់លាស់មួយចំនួនអំពីរឿងនេះ ហើយយើងគាំទ្រសេចក្តីថ្លែងការណ៍ទាំងនោះ” ។ លោកបានអំពាវនាវឱ្យ “ពិភពលោកទាំងមូល ” ដាក់ ” ការបញ្ចប់អំពើហិង្សា និងការឈ្លានពានដ៏គួរឲ្យភ័យខ្លាចនេះ ដោយរុស្ស៊ីនៅអ៊ុយក្រែន» ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)