បរទេស៖ គិតមកត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ បាតុករប្រឆាំងទៅនឹងសង្គ្រាមដោយជនជាតិរុស្សី ដែលរស់នៅក្នុងទីក្រុងមូស្គូបាន បន្តធ្វើឡើងអស់រយៈពេល២សប្តាហ៍ មកហើយខណៈដែលការវាយប្រហារដោយរុស្សី លើអ៊ុយក្រែននៅតែបន្តនៅឡើយ។ អជ្ញាធរនៃប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញនេះ ផងដែរបានបញ្ជាក់ថាបាតុករ ជាច្រើនរយនាក់ដែលមិនបាន ព្រមព្រៀងជាមួយនឹង និងធ្វើសកម្មភាពខុសច្បាប់ដោយការធ្វើបាតុកម្មតវ៉ានោះ បានបញ្ចប់ទៅដោយការចាប់ខ្លួនបានមនុស្សជាច្រើន រយនាក់បន្ថែមទៀត។ យោងតាមការបញ្ជាក់ដោយក្រុមមន្ត្រីប៉ូលីស នៃទីក្រុងមូស្គូបានឲ្យដឹងថាបាតុករប្រមាណជា៣០០នាក់ ត្រូវបានចាប់ខ្លួនប៉ុន្តែមិនបានបញ្ជាក់ទេថា មានមនុស្សប៉ុន្មាននាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ តវ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជាតិនិយមអ៊ុយក្រែនមកពីកងវរសេនាតូច Aidar របស់អ៊ុយក្រែន បានបាញ់អាវុធចេញពីព្រះវិហារ Svyato-Uspensky Nikolo-Vasilievsky នៅក្នុងភូមិ Nikolskoye នៃសាធារណរដ្ឋប្រជាមានិត Donetsk និង “ចាប់អ្នកស្រុក និងព្រះសង្ឃប្រហែល ៣០០នាក់ធ្វើជាចំណាប់ខ្មាំង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា...
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានផ្តល់អាហារូបករណ៍ ១៦% ជូនដល់សិស្សបាក់ឌុបទាំងអស់ ទាំងសិស្សធ្លាក់និងជាប់បាក់ឌុប អោយសិក្សាថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ។ អាហារូបករណ៍ផុតកំណត់ត្រឹមថ្ងៃទី ១៩ មីនា ២០២២ ។ ចូលរៀន...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ការវាយប្រហារ តាមអាកាសលើកន្លែងហ្វឹកហ្វឺន យោធាអ៊ុយក្រែន កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ គឺបានបណ្តាលឱ្យស្លាប់ “ទាហានស៊ីឈ្នួលបរទេសរហូតដល់ ១៨០ នាក់” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការវាយប្រហាមអាកាសដែលធ្វើឡើងដោយប្រើប្រាស់ “អាវុធរយៈបាញ់ចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់” បានកំណត់គោលដៅ...
បរទេស ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី ក្រសួងការបរទេស អាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថាសំពាធទាំងឡាយ ដែលបានដាក់ ទៅលើប្រទេសរុស្សី ជាពិសេសលោកប្រធានាធិបតី Vladimir Putin នោះគឺចាប់ផ្តើមមាន ប្រសិទ្ធភាព និងមានផលប៉ះពាល់ខ្លះៗហើយ ។ លោកស្រីបានអះអាងដែរថា ជាក់ស្តែងយើងបានមើលឃើញថា វាបានធ្វើឲ្យរដ្ឋាភិបាលមូស្គូ...
ភ្នំពេញ៖ លោកហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានលើកឡើងថាគណបក្សប្រជាជនកម្ពុជាបានរំដោះជាតិ កសាងជាតិ ដើម្បីប្រជាជន។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹននាំសមាជិកស.ស.យ.ក លោក ហ៊ុន ម៉ានី បានលើកសំណួរថាតើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា? លោកថា អ្នករំដោះប្រជាជនចេញពីរបបខ្មែរក្រហមឲ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា។ ការចរចារស្វែងរកសន្តិភាពក៏គណបក្សប្រជាជនកម្ពុជា។ ការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងស្ថានការពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងជំងឺកូវីដ១៩ក៏គណបក្សប្រជាជនកម្ពុជា។ ការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ១៩ ក៏គណបក្សប្រជាជនកម្ពុជា។ ចំណែកអភិបាលខេត្តស្វាយរៀងបានសរសើរក្រុមយុវជន...
(ភ្នំពេញ) ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីស្វាយរៀង បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
បរទេស៖ សមាជិកនៃក្រុមចរចាររុស្សី លោក Leonid Slutsky បាននិយាយថា លោកជឿថា “វឌ្ឍនភាពដ៏សំខាន់” ដែលលោកបានសង្កេតឃើញនៅក្នុងកិច្ចពិភាក្សារវាងរដ្ឋាភិបាលទីក្រុងមូស្គូ និង រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងដឹកនាំភាគីទាំងពីរក្នុងជម្លោះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងពេលឆាប់ៗនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន RT...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើកចំហចំពោះគំនិតនៃការជួបពិភាក្សា ជាមួយសមភាគីអ៊ុយក្រែន លោកប្រធានាធិបតី Volodymyr Zelensky ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលខ្លួនបញ្ចេញវីដេអូ នៃបេសកកម្មថា យន្តហោះគ្មានមនុស្សបើករបស់កងទ័ព អាកាសរុស្ស៊ីបានបំផ្លាញប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះ ច្រើនរបស់អ៊ុយក្រែន ដោយវាយប្រហារវាដោយគ្រាប់ មីស៊ីលនាំផ្លូវពីរយៈកម្ពស់ 3 000 ម៉ែត្រ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា រូបភាពគឺបង្ហាញពីយន្តហោះគ្មានមនុស្សបើករបស់រុស្សីហោះចេញពីអាកាសយានដ្ឋាន បង្ហាញគ្រាប់បាញ់រ៉ុក្កែតបាញ់ចំគោលដៅ។...