ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះពុទ្ធ សាសនា ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។ តាមរយៈសារលិខិអបអរសាទរ...
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនទទួលបានកំណើនទ្វេដងនៃចំនួនគណនីថ្មីនៅឆ្នាំ២០២១។ លើសពីនេះទៀត ប្រតិបត្តិការរបស់អតិថិជនបានកើនឡើងប្រហែល ៤០%ក្នុងរយៈពេលដូចគ្នានេះ។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះបានមើលឃើញការកើនឡើងចំនួនគណនីថ្មី ១០៩ភាគរយនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០។ ចំនួនប្រតិបត្តិការសរុបបានកើនឡើងជិត ១លានប្រតិបត្តិការនៅឆ្នាំ២០២១ ធៀបនឹងប្រតិបត្តិការនៅឆ្នាំ២០២០។ ក្រុមហ៊ុន ទ្រូម៉ាន់នី ជឿជាក់ថា ភាគច្រើននៃកំណើននេះត្រូវបានជំរុញដោយវិធានការសុវត្ថិភាពប្រឆាំងជំងឺកូវីដ-១៩ ដែលកើតមានដោយសារការបង្កើនការធ្វើទីផ្សារផលិតផលឌីជីថលក្នុងអំឡុងពេលរាតត្បាតជំងឺ។...
ភ្នំពេញ៖ ក្នុងឱកាសកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិត ឈានចូលមកដល់នាប៉ុន្មានថ្ងៃមុខនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានកោតសរសើរដល់កងកម្លាំង នគរបាលគ្រប់ជំនាញ គ្រប់ជាន់ថ្នាក់បានខិតខំ តស៊ូពុះពារបំពេញតួនាទី ប្រកបដោយមនសិការវិជ្ជាជីវៈ សម្រេចចបានស្នាដៃធំធេងជាច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព ធានានិរន្តរភាពដំណើរសេដ្ឋកិច្ច នយោបាយ ៕
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri បានប្រកាស់អំពីគំរោងស្នើសុំយកភាសា Bahasa Melayu ឬ Malay របស់ខ្លួន ឱ្យក្លាយទៅជា “ភាសាទីពីរ” របស់អាស៊ាន។ ម៉ាឡេស៊ីលើកឡើងបែបនេះ ដោយទាញហេតុផលចំនួន៣ថា៖ ១.ដើម្បីលើកកម្ពស់ភាសាជាតិ នៅលើឆាកអន្តរជាតិ។ ២.ចង់យកលំនាំតាមសហភាពអឺរ៉ុប (EU) ដែលបានប្រើប្រាស់ភាសាផ្លូវការរហូតដល់ទៅ២៤ និងភាសាការងារចំនួនបី៖ អង់គ្លេស...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានលុបចោលកម្មវិធីជាច្រើន ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ បន្ទាប់ពីបានរកឃើញថា កម្មវិធីទាំងនោះបានលួចប្រមូលទិន្នន័យដោយសម្ងាត់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដែលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដកស្រង់យកមកផ្សាយ នៅថ្ងៃ៨ មេសា ។ កម្មវិធីទាំងនោះមាន មុខងារផ្សេងៗគ្នាមានដូចជា កម្មវិធីតាមដានអាកាសធាតុ កម្មវិធីស្កេន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដកហូតឧបករណ៍ នេសាទល្មើសច្បាប់ ក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង ដោយព្រមានចុះឆែកឆេរ រុករកឧបករណ៍នេសាទខុសច្បាប់ ដល់លំនៅឋានរបស់ពលរដ្ឋតែម្តង ។ យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃ៧ មេសា បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់បទល្មើសនេសាទ ក្នុងតំបន់ទន្លេសាប សំដៅគ្រប់គ្រងមច្ឆាជាតិ និងធនធានជលផល ប្រជានេសាទមានឧបករណ៍នេសាទល្មើសច្បាប់ដូចជា៖ អួនអូសទឹកសាប ម៉ាញ់...
បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយនៅថ្ងៃព្រហស្បតិ៍ ជាការឆ្លើយតប នឹងការផ្គត់ផ្គង់ប្រព័ន្ធ សព្វាវុធ របស់អាមេរិកដល់ក្រុងតៃប៉ិថា កងទ័ពចិន បានប្តេជ្ញាចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារការជ្រៀតជ្រែកពីបរទេស និងការប៉ុនប៉ងបង្កើតឯករាជ្យភាព របស់កោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ីបានព្រមានដល់បណ្តាប្រទេសនានានៅអង្គការសហប្រជាជាតិ (អ.ស.ប) ថា ការបោះឆ្នោតយល់ព្រម ឬអនុប្បវាទលើការជំរុញរបស់សហរដ្ឋអាមេរិក ក្នុងការព្យួរទីក្រុងម៉ូស្គូពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នឹងត្រូវបានចាត់ទុកថា ជា “កាយវិការមិនមែនជាមិត្ត” ឡើយ ជាមួយនឹងផលវិបាកសម្រាប់ទំនាក់ទំនងទ្វេភាគី ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters...
ប៊្រុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ថា លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យសមាជិកអង្គការ NATO ផ្តល់អាវុធដល់ទីក្រុង គៀវ នូវសព្វាវុធទាំងអស់ ដែលខ្លួនត្រូវការ ដើម្បីប្រយុទ្ធជាមួយនឹងរុស្ស៊ី ។ “របៀបវារៈរបស់ខ្ញុំ...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ថា អ៊ុយក្រែន ចង់បានទណ្ឌកម្ម ដែលបន្ថយការរីកចម្រើន សេដ្ឋកិច្ចឲ្យខ្លាំងដល់រុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមរបស់ខ្លួន បន្ទាប់ពីបានចោទប្រកាន់ ប្រទេសមួយចំនួនថា នៅតែផ្តល់អាទិភាពលើប្រាក់ លើការដាក់ទណ្ឌកម្ម ចំពោះការសម្លាប់ជនស៊ីវិល ដែលលោកខាងលិច ថ្កោលទោសថា ជាឧក្រិដ្ឋកម្មសង្គ្រាម ។...