ខណៈពេលដែលវិបត្តិអ៊ុយក្រែន ត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធីជាបន្ទាន់ សហរដ្ឋអាមេរិក មិនត្រឹមតែមិនបានគិតពិចារណាពីការជំរុញ ឱ្យធ្វើការចរចាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងក៏បានអនុវត្តការដាក់ទណ្ឌកម្ម ជាញឹកញាប់ដែលបណ្តាលឱ្យវិបត្តិអ៊ុយក្រែន កាន់តែមានភាពតានតឹងបន្ថែមទៀត ប្រៀបដូចជាយកសាំងមកចាក់លើភ្លើង ។ នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់មួយចំនួន នៃទីក្រុងវ៉ាស៊ីនតោន បានបញ្ចេញការគំរាមកំហែង យ៉ាងមមាញឹកទៅកាន់ប្រទេសនានា ក្នុងក៏នោះបូករួមទាំងប្រទេសចិន និងឥណ្ឌាផងដែរ ។ កាលពីថ្ងៃទី ៦ ខែមេសា លោកស្រី...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com បានឲ្យដឹងថារដ្ឋាភិបាលចិន បានធ្វើការរិះគន់ ទៅលើទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ៗ ដែលបង្កើតឡើង ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ទៅលើទីក្រុងមូស្គូដោយអះអាងថា វាគឺជាឧបករណ៍ខុសឆ្គងមួយស ម្រាប់ដោះស្រាយបញ្ហាវិបត្តិដែលកំពុងកើតឡើង។ លោក Zhao Lijian អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានថ្លែងប្រាប់ទៅកាន់បណ្តាអ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញនេះថា៖ចំនួនទណ្ឌកម្មសេដ្ឋកិច្ច ដែលកំពុងកើនឡើង នឹងមិនអាចជួយអ្វីបាន ទៅដល់ស្ថានភាពនេះឡើយ ប៉ុន្តែវាកាន់តែធ្វើឲ្យមានបញ្ហាប៉ុណ្ណោះសម្រាប់ពិភពលោក...
ភ្នំពេញ៖ មកដល់ទៀតហើយ កម្មវិធីពិសេសសម្រាប់គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ក្នុងពេលខាងមុខនេះ ក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីពិសេស គឺរាល់អតិថិជនដែលបានទិញយូនីតណាមួយពីគម្រោងខុនដូអ័រគីដេ នោះអតិថិជននឹងទទួលបាននូវការ Free លើសេវាកម្មគ្រប់គ្រង និងថែទាំ រហូតដល់ទៅ២ឆ្នាំ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់មាន ការផ្តល់ដំណឹងជូនជាថ្មី។ អតិថិជនអាចទិញភ្លាម ចូលស្នាក់នៅបានភ្លាមៗ ជាមួយការផ្តល់ជូនបរិក្ខារ និងគ្រឿងសង្ហារឹមរួចជាស្រេច ដោយសារគម្រោងខុនដូរបស់អ័រគីដេ...
បរទេស៖ ក្រសួងការពារជាតិ នៃប្រទេសកូរ៉េ កាលពីពេលចុងក្រោយនេះ ត្រូវបានគេជឿជាក់ថាបានបដិសេធសំណើរសុំទិញអាវុធ ដោយរដ្ឋាភិបាលទីក្រុងគៀវ មុនពេលដែលលោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky នឹងត្រូវចេញសេចក្តីថ្លែងការណ៍មួយទៅកាន់សភា នៃប្រទេសកូរ៉េ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់កូរ៉េខាងត្បូង លោក Suh Wook បានទូរស័ព្ទជាមួយនឹងសមភាគីអ៊ុយក្រែន លោក Aleksey Reznikov កាលពីថ្ងៃសុក្រកន្លងមក និងបានបញ្ជាក់អំពីជំហជាមូលដ្ឋាន របស់កូរ៉េខាងត្បូងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តឲ្យមានការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ ព្រមទាំងតភ្ជាប់ជើងហោះហើរត្រងរវាង កម្ពុជា-ឥណ្ឌា ក្រោយពីជំងឺកូវីដ-១៩ បានថមថយ។ ក្នុងពិធី ប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ ពីប្រជាជន និងរដ្ឋាបាលឥណ្ឌា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា បានលើកទឹកចិត្តដល់បណ្ដាប្រទេសនានា ពន្លឿនការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍ ដែលជាវិធានការឆ្លើយតប ដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត។ ក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ ពីប្រជាជន និងរដ្ឋាបាលឥណ្ឌា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន...
ញូវដេលី៖ ឥណ្ឌា បានទិញប្រេងឆៅ យ៉ាងហោចណាស់ ១៣ លានបារ៉ែលពីរុស្ស៊ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក ធៀបនឹងជិត ១៦លានបារ៉ែលក្នុងឆ្នាំ២០២១ ដែលបានផ្តល់ឱ្យនូវការបញ្ចុះតម្លៃដ៏ធំ ដែលផ្តល់ដោយទីក្រុងម៉ូស្គូ ចាប់តាំងពីវិបត្តិអ៊ុយក្រែន បើទោះជាមានសម្ពាធពីអាមេរិកក៏ដោយ។ តម្លៃប្រេងឆៅកំពុងឡើងថ្លៃ ក្នុងទីផ្សារអន្តរជាតិដោយជម្លោះរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានលាតត្រដាង។ ទីក្រុងញូវដេលី បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនបោះឆ្នោត...
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃចន្ទនេះបានឲ្យដឹងថាខ្លួន នឹងរក្សាគោលនយោបាយទំនាក់ទំនងមិត្តភាព ជាមួយប៉ាគីស្ថានមិនថាស្ថានភាពនយោបាយក្នុងប្រទេសប៉ាគីស្ថាន ប្រែប្រួលយ៉ាងណានោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានមួយ នៅពេលឆ្លើយសំណួរទាក់ទងនឹងរដ្ឋសភាប៉ាគីស្ថាន ដែលអនុម័តសំណើគ្មានទំនុកចិត្ត ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Imran Khan កាលពីថ្ងៃទី១០ ខែមេសា។ លោក...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញប្រារព្ធទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៣ នៅមណ្ឌលកីឡដ្ឋានបាល់បាត់វាលបែកចាន ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សូមបញ្ជាក់ថា ទិវាសប្ដាហ៍ជាតិ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទ (១១ មេសា) ថា រុស្ស៊ីបានបំផ្លាញប្រព័ន្ធមីស៊ីលប្រឆាំង យន្តហោះប្រភេទ S-300 ដែលត្រូវបានផ្គត់ផ្គង់ ដល់ប្រទេសអ៊ុយក្រែន ដោយប្រទេសអឺរ៉ុបមួយ។ យោងសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពាររុស្ស៊ីបាននិយាយថា កាំជ្រួចមីស៊ីល...