នីកូស៊ា៖ ប្រទេសស៊ីប មិនអាចទទួលយកការស្នើរសុំ របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនអាវុធដែលផលិតដោយរុស្ស៊ី ទៅកាន់អ៊ុយក្រែននោះទេ ព្រោះវានឹងបង្កើតគម្លាត នៅក្នុងសមត្ថភាពរារាំងរបស់ខ្លួន នេះបើតាមរដ្ឋមន្ត្រីការពារជាតិ លោក Charalambos Petrides។ លោក Petrides បានឆ្លើយតបទៅនឹង របាយការណ៍សារព័ត៌មាន ដែលមិនបញ្ចេញឈ្មោះ របស់សហរដ្ឋអាមេរិក។ ក្រុមមន្ត្រីបានបញ្ចេញសំឡេងរដ្ឋាភិបាលស៊ីប ថាតើខ្លួនសុខចិត្តផ្ទេរ ទៅអ៊ុយក្រែនទាំងអស់ ឬមួយផ្នែកនៃសព្វាវុធ...
គៀវ៖ ឆ្មាំជាតិអ៊ុយក្រែនបានឲ្យដឹងថា កងពលរបស់ខ្លួន បានទៅដល់ទីតាំង រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl (NPP) ហើយបានគ្រប់គ្រងសន្តិសុខ របស់រោងចក្រនេះវិញហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ឆ្មាំជាតិបានឲ្យដឹងនៅលើបណ្ដាញ Facebook ថា “ភារកិច្ចចម្បងរបស់ឆ្មាំជាតិ នៅលើទីតាំងរោងចក្រ Chernobyl NPP គឺការធានាសន្តិសុខ និងការការពារកន្លែងនុយក្លេអ៊ែររបស់ខ្លួន ក៏ដូចជាការការពាររូបវន្ត នៃសម្ភារៈនុយក្លេអ៊ែរ”...
អូតាវ៉ា៖ ស្ថិតិប្រទេសកាណាដាបានឲ្យដឹងថា ការដាក់ទណ្ឌកម្មពាណិជ្ជកម្មផ្សេងៗ ប្រឆាំងនឹងរុស្ស៊ី ដោយប្រយោលបានជំរុញ ឱ្យតម្លៃនាំចេញរបស់កាណាដា ជាមួយនឹងតម្រូវការខ្ពស់ និងការកើនឡើងតម្លៃ ដ៏ច្រើនសន្ធឹកសន្ធាប់ ដោយបានចេញផ្សាយ ទិន្នន័យពាណិជ្ជកម្ម ក្នុងខែកុម្ភៈជាមួយនឹងប្រេងឆៅ ដែលរួមចំណែកច្រើនបំផុត ក្នុងកំណើនការនាំចេញ។ យោងតាមទិន្នន័យស្ថិតិ ប្រទេសកាណាដា ពាណិជ្ជកម្មសរុប (ការនាំចេញបូកនឹងការនាំចូល) ជាមួយរុស្ស៊ីមានចំនួន ២,៨ពាន់លានដុល្លារកាណាដា (២,២ ពាន់លានដុល្លារអាមេរិក)...
ប៉េកាំង៖ បេសកជនមួយរូបបានឲ្យដឹងថា ប្រទេសចិនប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្ធូរបន្ថយ និងបញ្ចប់ជម្លោះនៅអ៊ុយក្រែន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់សន្និសីទសង្ខេប របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ស្តីពីអ៊ុយក្រែនថា “ការបន្ថយការកើនឡើង និងការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ជាដំណាក់កាលដំបូង គឺជាការរំពឹងទុកយ៉ាងស្មោះស្ម័គ្រ...
បរទេស៖ មន្ត្រីការពារជាតិត្រូវបានសារព័ត៌មាន CNN ដកស្រង់សម្តី កាលពីថ្ងៃច័ន្ទដែលបានអះអាងថា សហរដ្ឋអាមេរិក បានធ្វើតេស្តមីស៊ីលលឿនជាងសំឡេង ដែលធ្វើឡើងដោយក្រុមហ៊ុន Lockheed Martin សម្រាប់កម្មវិធី Hypersonic Air-breathing Weapon Concept (HAWC) ។ រដ្ឋបាល Biden សន្មត់ថា រក្សាការសាកល្បងនេះជាសម្ងាត់ មិនឱ្យបង្កជម្លោះជាមួយរុស្ស៊ីតទៅទៀត។...
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានថ្លែងថា ចំពោះជំងឺកូវីដ-១៩ កម្ពុជាប្រកាន់គោលការណ៍សិទ្ធិមនុស្សជាស្នូល ហើយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ចំនួន ៨ជុំ ស្មើនឹងជាង ៦០០លានដុល្លារ បានផ្ដល់ជូនគ្រួសារក្រីក្រ ជិត ៧០០.០០០គ្រួសារ ស្មើនឹងប្រហែល ២,៨លាននាក់។ នេះយោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា។ ក្នុងសម័យប្រជុំលើកទី៤៩...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករពីសេដ្ឋកិច្ចកម្ពុជាថា នឹងមានការកើនឡើង៥.៣% នៅឆ្នាំ២០២២ និង៦.៥% នៅឆ្នាំ២០២៣ ដោយសារកំណើន នៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។ យោងតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នាថ្ងៃទី៦ មេសា ដែលនាយកស្តីទី ប្រចាំប្រទេសកម្ពុជា របស់ ADB លោក Anthony...
បរទេស៖ មន្ត្រីជាន់ខ្ពស់របស់អាមេរិក ផ្នែកកិច្ចការងាររៀបចំយុទ្ធសាស្ត្រលោក Charles Richard កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមក បានធ្វើការលើកឡើង ទៅកាន់សារព័ត៌មានThe Bloomberg ថាប្រទេសចិនបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងងើបឡើងកាន់ខ្លាំងម្តងទៀត តាមរយៈសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលបញ្ហានេះនឹងអាច ធ្វើឲ្យមានបញ្ហាអតុល្យភាពកើតឡើង ចំពោះវិស័យសន្តិសុខសកលទាំងមូល។ មន្ត្រីជាន់ខ្ពស់រូបនេះក៏បាន បើកជំនួបពិភាក្សាគ្នាមួយកាលពីថ្ងៃអង្គារផងដែរ ក្នុងលក្ខខណ្ឌបិទទ្វាជាមួយនឹង អនុគណកម្មការការពារជាតិទៅលើបញ្ហា កើនឡើងនៃសមត្ថភាព នុយក្លេអ៊ែររបស់ចិន ដែលវានឹងបង្កហនិភ័យផងដែរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការប្រកាសព្រមាន នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ របស់រដ្ឋាភិបាលក្រុងមូស្គូ ទៅលើបណ្តាក្រុមប្រទេស ទាំងឡាយណាដែលគ្រោងនឹង ដាក់ទណ្ឌកម្មប្រឆាំងរុស្សី ជាពិសេសការបង្កកទ្រព្យសម្បត្តិ របស់រដ្ឋាភិបាលរុស្សីតែម្តង។ លោក Putin បានថ្លែងបែបនេះថា៖ ពួកយើងបានទទួលដំណឹងជាច្រើនមកហើយថា ប្រទេសមួយចំនួននឹងធ្វើការ បង្កកទ្រព្យសម្បត្តិរបស់រុស្សី...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Nobuo Kishi កាលពីដើមសប្តាហ៍កន្លងមក បានធ្វើការប្រកាសថា ក្រសួងទំនងជានឹង ដាក់ពាក្យស្នើសុំកញ្ចប់ថវិកា ចំណាយលើយោធាសម្រាប់ឆ្នាំសារពើភណ្ឌ បន្ទាប់ជាមួយនឹងទំហំច្រើនជាងមុន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការបង្កើនទំហំថវិកាលើកនេះ ស្ថិតនៅក្នុងគោលបំណងសំខាន់ ដើម្បីបង្កើនសមត្ថភាពការពាររបស់ជប៉ុន ដើម្បីអាចបញ្ជៀសការគម្រាមកំហែងណាមួយ ពីបណ្តាប្រទេសមហាអំណាច នៅក្នុងតំបន់។ លោក Kishi បានបញ្ជាក់បែបនេះទៅកាន់ ក្រុមអ្នកកាសែតក្យូដូថា៖កញ្ចប់ថវិកាជាតិ គឺជាឧបករណ៍ចង្អុរបង្ហាញ...