ព័ត៌មានអន្តរជាតិ

Update៖ ប្រទេសស៊ីប ច្រានចោលសំណើរបស់អាមេរិក ក្នុងបញ្ជូនអាវុធ ផលិតដោយរុស្ស៉ី ឲ្យកាន់អ៊ុយក្រែន

នីកូស៊ា៖ ប្រទេសស៊ីប មិនអាចទទួលយកការស្នើរសុំ របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនអាវុធដែលផលិតដោយរុស្ស៊ី ទៅកាន់អ៊ុយក្រែននោះទេ ព្រោះវានឹងបង្កើតគម្លាត នៅក្នុងសមត្ថភាពរារាំងរបស់ខ្លួន នេះបើតាមរដ្ឋមន្ត្រីការពារជាតិ លោក Charalambos Petrides។

លោក Petrides បានឆ្លើយតបទៅនឹង របាយការណ៍សារព័ត៌មាន ដែលមិនបញ្ចេញឈ្មោះ របស់សហរដ្ឋអាមេរិក។ ក្រុមមន្ត្រីបានបញ្ចេញសំឡេងរដ្ឋាភិបាលស៊ីប ថាតើខ្លួនសុខចិត្តផ្ទេរ ទៅអ៊ុយក្រែនទាំងអស់ ឬមួយផ្នែកនៃសព្វាវុធ ផលិតដោយរុស្ស៊ីដែលខ្លួនមាន។

លោកបានលើកឡើងថា បញ្ហាផ្លូវច្បាប់ក៏អាចកើតឡើង ដោយសារតែមានចែងថា ប្រព័ន្ធយោធាដែលទិញពីរុស្ស៊ី អាចនឹងមិនលក់ទៅឱ្យភាគីទីបី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Petrides បានបន្ដថា បច្ចុប្បន្នប្រទេស Cyprus កំពុងជាប់គាំងជាមួយនឹងបញ្ហាទាក់ទង នឹងការថែរក្សាអាវុធ ដែលផលិតដោយរុស្ស៊ីរបស់ខ្លួន បន្ទាប់ពីការដាក់ទណ្ឌកម្ម ដោយសហភាពអឺរ៉ុប (EU) ទៅលើប្រទេសរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា

To Top