ព័ត៌មានអន្តរជាតិ

Update: លោក Putin ព្រមានលោកខាងលិច ពាក់ព័ន្ធទៅនឹងការបង្កក ទ្រព្យសម្បត្តិរបស់រុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការប្រកាសព្រមាន នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ របស់រដ្ឋាភិបាលក្រុងមូស្គូ ទៅលើបណ្តាក្រុមប្រទេស ទាំងឡាយណាដែលគ្រោងនឹង ដាក់ទណ្ឌកម្មប្រឆាំងរុស្សី ជាពិសេសការបង្កកទ្រព្យសម្បត្តិ របស់រដ្ឋាភិបាលរុស្សីតែម្តង។

លោក Putin បានថ្លែងបែបនេះថា៖ ពួកយើងបានទទួលដំណឹងជាច្រើនមកហើយថា ប្រទេសមួយចំនួននឹងធ្វើការ បង្កកទ្រព្យសម្បត្តិរបស់រុស្សី ។ បញ្ហានេះនឹងអាចកាន់តែ វែងឆ្ងាយនិងធ្ងន់ធ្ងរហើយពួកគេមិនគួរភ្លេចទេថា ការសម្រេចចិត្តបែបនេះ នឹងក្លាយទៅជាអាវុធមុខពីរជា មិនខាន Double-edge weapon។

លោក Putin ក៏បានលើកឡើងដែរថា ស្ថានភាពរបស់ទីផ្សារថាមពលពិភពលោក នៅពេលនេះមានការធ្លាក់ចុះ ដល់កម្រិតអាក្រក់មួយជាលទ្ធផល ដោយសារតែគ្មានការវាស់វែង និងត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវទៅលើ ទីផ្សារប្រេងឆៅដែលកន្លងមក ត្រូវបានបណ្តាក្រុមប្រទេសបរទេស ជាអ្នកសម្រេចចិត្តដែល ក្នុងនោះរួមមានទាំងការ ដាក់សំពាធទៅលើក្រុមហ៊ុនហ្គាស របស់រុស្សី Gazprom ផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top