គៀវ ៖ សេវាកម្មសារព័ត៌មាន របស់ប្រធានាធិបតី អ៊ុយក្រែន បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីអនុម័តសមាសភាព នៃគណៈប្រតិភូអ៊ុយក្រែន សម្រាប់កិច្ចពិភាក្សាជា មួយប្រទេសរុស្ស៊ី ជុំវិញការធានាសន្តិសុខ។ យោងតាមក្រឹត្យបានឲ្យដឹងថា គណៈប្រតិភូនឹងត្រូវដឹកនាំដោយ លោក David Arakhamia ប្រធានគណៈប្រតិភូអ៊ុយក្រែន...
សេអ៊ូល ៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៦៦,១៣៥ករណី គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃច័ន្ទ ធៀបនឹងរយៈពេល ២៤ ម៉ោងមុន ដែលបង្កើនចំនួន អ្នកឆ្លងសរុបដល់ ១៤,២៦៧,៤០១ នាក់។ ករណីឆ្លងជំងឺប្រចាំថ្ងៃបានកើនឡើងពី ១២៧,១៩០ករណី នៅថ្ងៃមុន ប៉ុន្តែវាទាបជាង ៣៤៧,,៤៩០ករណី ក្នុងមួយសប្តាហ៍មុន...
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា ទីក្រុងមូស្គូសង្ឃឹមថា ទីក្រុងគៀវនឹងធ្វើតាមផលប្រយោជន៍ជាតិរបស់ខ្លួន នៅក្នុងកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែមិនស្តាប់ “ទីប្រឹក្សា” ពីចម្ងាយនោះទេ។ លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា “វាមិនមែនជាការពិភាក្សា ដែលមានឥទ្ធិពលលើដំណើរការនៃប្រតិបត្តិការនោះទេ ប៉ុន្តែ “អ្នកលេង” ខាងក្រៅ ដែលព្យាយាមរារាំង ការចរចាទាំងនេះ និង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣០នាក់ទៀត ខណៈជាសះស្បើយ ចំនួន១២៧ នាក់ និងម្នាក់ស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៥,៨១២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៣២៨នាក់, ស្លាប់សរុបចំនួន៣,០៥៥នាក់៕
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រារបៀរអាន់ឆ័របានរកឃើញ អ្នកឈ្នះរង្វាន់ធំ ១០០លានរៀលម្នាក់ទៀតហើយ នៅឯខេត្តបាត់ដំបង។ ភ្លាមៗនោះ ក្រុមហ៊ុនអាន់ឆ័របានចាត់តាំង វត្តមានទូតសុឆន្ទៈរបស់ខ្លួនគឺ លោក ខេមរៈ សិរីមន្ត អញ្ជើញទៅប្រគល់រង្វាន់ផ្ទាល់ មិនខុសពីអ្នកឈ្នះមុនទេ។ ប៉ុន្តែអ្វីដែលទាក់ទាញ ចំណាប់អារម្មណ៍នោះគឺ លោក ខេមរៈ សិរីមន្ត បានតែងខ្លួនធ្វើជាលោកតាចំណាស់ ចូលរួមកម្មវិធី ហើយស្រាប់តែធ្វើពុត...
ប៉េកាំង៖ ចិនសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែននឹងបន្តកិច្ចចរចាសន្តិភាព រហូតដល់កិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានសម្រេច ហើយរឿងតែមួយគត់ដែលចិន ចង់បានគឺសន្តិភាពនៅអ៊ុយក្រែន នេះបើតាមការលើកឡើងរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី។ លោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kuleba បានប្រាប់លោក...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការអះអាង ថាសហរដ្ឋអាមេរិកគឺជាអ្នកទទួល ខុសត្រូវទាំងស្រុងទៅលើការផ្អាក ការពិភាក្សាគ្នារវាងរដ្ឋាភិបាល ទីក្រុងតេហរ៉ង់និងមហាអំណាចពិភពលោក ផ្សេងទៀតនៅក្នុងទីក្រុង Vienna ដែលធ្វើឡើងដើម្បីធ្វើឲ្យរស់រាន មានជីវិតឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Saeed Khatibzadeh បានថ្លែងប្រាប់ទៅកាន់សន្និសិទកាសែត ប្រចាំសប្តាហ៍ម្សិលមីញនេះថា៖ អាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះលទ្ធផល នៃការលប់ចោលកិច្ចប្រជុំលើកនេះ គឺជាកិច្ចព្រមព្រៀងដែលនឹងអាចទទួល បានសមិទ្ធផលជាច្រើន។ លោកបន្តថា៖រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីការពារជាតិជាន់ខ្ពស់សហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃចន្ទថា រុស្ស៊ី បានប្រមូលទ័ពឡើងវិញ ប្រហែល២/៣នៃកងកម្លាំងរបស់ខ្លួន ចេញពីជុំវិញទីក្រុងគៀវ ដោយមានការបង្រួបបង្រួមគ្នា ជាច្រើននៅក្នុងប្រទេសប៊េលឡារុស្ស ដែលជាកន្លែងដែលពួកគេត្រូវបានគេរំពឹងថានឹងជួសជុល ផ្គត់ផ្គង់ និងដាក់ពង្រាយឡើងវិញនៅកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ។ កាលពីចុងសប្តាហ៍កន្លងទៅនេះ អ៊ុយក្រែន...
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា បានសម្រេចបើកសាខាការិយាល័យថ្មីមួយទៀត គឺសាខាស្រុកឱរ៉ាល់-ឃុំសង្កែសាទប ដែលមានទីតាំងនៅ ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលនេះគឺជាសាខាធនាគារ អេស៊ីលីដា ទី២៦៣ហើយ។ ការបើកការិយាល័យធនាគារបន្ថែមនេះ គឺដើម្បីបំពេញសេចក្តីត្រូវការ អតិថិជន ប្រើប្រាស់សេវាកម្មធនាគារឲ្យកាន់តែទូលំទូលាយ កាន់តែខិតជិតប្រជាពលរដ្ឋពិសេសអ្នកដែលកំពុងមានតម្រូវការប្រើប្រាស់សេវាធនាគារ។ ធនាគារ អេស៊ីលីដា តែងគិតពីការបម្រើសេវាកម្មជូនអតិថិជនឲ្យមានភាពងាយស្រួល ដោយធ្វើការពង្រីកវិសាលភាពនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលំទូលាយ...
បរទេស៖ យោងតាមការអះអាងដោយនាយករដ្ឋមន្ត្រីរុស្សីលោក Mikhali Mishustin កាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ប្រទេសរុស្សីបានដាក់ផែនការក្នុងការអនុញ្ញាតិ ឲ្យមានការហោះហើរឡើងវិញទៅកាន់ បណ្តាប្រទេសចំនួន៥២ ចាប់ពីថ្ងៃទី៩ ខែមេសា ខាងមុខនេះ។ ការប្រកាសនេះគឺជាការប្រកាសលើកលែង ការរឹតត្បិតដែលធ្លាប់ត្រូវបានដាក់ឲ្យអនុវត្តនៅ ក្នុងប្រទេសជាយូរមកហើយដោយសារ តែបញ្ហារីករាលដាលនៃវិបត្តិកូវីដ។ ប្រទេសរុស្សីបានហៅប្រទេសទាំង៥២ ថា ជាប្រទេសគួរឲ្យរាប់អានឬ friendly countries ដែលក្នុងនោះមានទាំងអាហ្សង់ទីន ប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។...