ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បន្ទោសអាមេរិក ជាអ្នកធ្វើឲ្យរាំងស្ទះកិច្ចប្រជុំនៅក្នុងទីក្រុង Vienna

បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការអះអាង ថាសហរដ្ឋអាមេរិកគឺជាអ្នកទទួល ខុសត្រូវទាំងស្រុងទៅលើការផ្អាក ការពិភាក្សាគ្នារវាងរដ្ឋាភិបាល ទីក្រុងតេហរ៉ង់និងមហាអំណាចពិភពលោក ផ្សេងទៀតនៅក្នុងទីក្រុង Vienna ដែលធ្វើឡើងដើម្បីធ្វើឲ្យរស់រាន មានជីវិតឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

លោក Saeed Khatibzadeh បានថ្លែងប្រាប់ទៅកាន់សន្និសិទកាសែត ​ប្រចាំសប្តាហ៍ម្សិលមីញនេះថា៖​​ អាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះលទ្ធផល នៃការលប់ចោលកិច្ចប្រជុំលើកនេះ គឺជាកិច្ចព្រមព្រៀងដែលនឹងអាចទទួល បានសមិទ្ធផលជាច្រើន។

លោកបន្តថា៖រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន គួរតែធ្វើការសម្រេចចិត្តឲ្យមានភាពជាអ្នកនយោបាយ ដើម្បីឲ្យកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ អាចមានប្រសិទ្ធភាពឡើងវិញហើយរដ្ឋាភិបាលក្រុងតេហរ៉ង់ នឹងមិនអង្គុយមួយកន្លែង ហើយរងចាំវាជារៀងរហូតនោះឡើយ។

អាមេរិកធ្លាប់បានបញ្ជាក់ថានៅសល់ បញ្ហាមួយចំនួនតូចទៀតដើម្បីអាច សម្រេចបាននូវការព្រមព្រៀងគ្នាឡើងវិញខណៈដែលអ៊ីរ៉ង់បានលើកឡើងថា បញ្ហាសំខាន់ៗពិតជាមានដើម្បីកែតម្រូវគ្នាក្នុងនោះ សំខាន់ជាងគេគឺទាមទារឲ្យអាមេរិកក្នុងការ ដកឈ្មោះកងកម្លាំង ការពារបដិវត្តអ៊ីរ៉ង់ឬ IRGC ចេញពីបញ្ជីអង្គភាពភេវរកម្មអន្តរជាតិ FTO ជាដើមផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top