អត្ថបទ

អេស៊ីលីដា បើកការិយាល័យទី២៦៣ នៅស្រុកឪរ៉ាល់ ដើម្បីជំរុញការផ្ដល់ជូន សេវាធនាគារ កាន់តែទូលំទូលាយ

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា បានសម្រេចបើកសាខាការិយាល័យថ្មីមួយទៀត គឺសាខាស្រុកឱរ៉ាល់-ឃុំសង្កែសាទប ដែលមានទីតាំងនៅ ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលនេះគឺជាសាខាធនាគារ អេស៊ីលីដា ទី២៦៣ហើយ។ ការបើកការិយាល័យធនាគារបន្ថែមនេះ គឺដើម្បីបំពេញសេចក្តីត្រូវការ អតិថិជន ប្រើប្រាស់សេវាកម្មធនាគារឲ្យកាន់តែទូលំទូលាយ កាន់តែខិតជិតប្រជាពលរដ្ឋពិសេសអ្នកដែលកំពុងមានតម្រូវការប្រើប្រាស់សេវាធនាគារ។

ធនាគារ អេស៊ីលីដា តែងគិតពីការបម្រើសេវាកម្មជូនអតិថិជនឲ្យមានភាពងាយស្រួល ដោយធ្វើការពង្រីកវិសាលភាពនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលំទូលាយ នៅកៀកនឹងអតិថិជន ងាយស្រួលក្នុងការធ្វើប្រតិបត្តិការសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយ សុវត្ថិភាពខ្ពស់បំផុត។

ក្រៅពីការិយាល័យនៅជិតផ្ទះពួកគាត់ ធនាគារ អេស៊ីលីដា ក៏មានអេស៊ីលីដាម៉ូបាល ដែលជា app មួយងាយស្រួលប្រើប្រាស់ពហុសេវាធនាគារជាច្រើនដូចជា ផ្ទេរប្រាក់ បង់ថ្លៃទឹកភ្លើង បញ្ជូលទឹកប្រាក់ក្នុងទូរសព្ទ័ដៃ និងធ្វើការទូទាត់ចំណាយផ្សេងៗទៀត ដោយមិនចាំបាច់ចេញពីផ្ទះ បានយ៉ាងងាយស្រួលផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank

អាសយដ្ឋានសាខាស្រុកឱរ៉ាល់-ឃុំសង្កែសាទប ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

Address of Aoral District Branch-Sangkae Satob Commune: Phsar Kantuot Village, Sangkae Satob Commune, Aoral Disstrict, Kampong Spue Province.

To Top