Update: អ៊ុយក្រែន បានអំពាវនាវ កាលពីថ្ងៃពុធ សម្រាប់ការចរចា ជាបន្ទាន់ ជាមួយរុស្ស៊ី នៅក្នុងទីក្រុង Mariupol ដែលហាក់ដូចជាជិតនឹងធ្លាក់ចុះ បន្ទាប់ពីការឡោមព័ទ្ធ ជាច្រើនសប្តាហ៍ ខណៈដែលលោក វ្ល៉ាឌីមៀ ពូទីន បានពង្រីកសាច់ដុំយោធារបស់គាត់ ជាមួយនឹងការបាញ់សាកល្បងមីស៊ីល ICBM ថ្មីដែលមានសមត្ថភាពនុយក្លេអ៊ែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP...
ភ្នំពេញ៖ បុរសម្នាក់ នៅរស់ស្រុកពួក ខេត្តសៀមរាប ដែលធ្លាក់ក្នុងអាងក្រពើនៅផ្ទះរបស់ខ្លួន បានស្លាប់ហើយ បន្ទាប់ពីក្រុមគ្រួសារយកព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ លោក ទេព ពុំសែន អធិការស្រុកពួក បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២...
ការប៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា និយតករដឹកជញ្ជូនតាមផ្លូវអាកាស របស់ប្រទេស អ៊ុយហ្គង់ដា ( Uganda) បានឲ្យដឹងថា យន្តហោះ RwandAir នៅថ្ងៃពុធនេះបានធ្លាក់ចេញ ពីផ្លូវរត់នៅឯអាកាសយានដ្ឋានអន្តរជាតិ Entebbe របស់ប្រទេសអ៊ុយហ្គង់ដា ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ុយហ្គង់ដា (UCAA) បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryna Vereshchuk បានលើកឡើង នៅថ្ងៃពុធនេះថា អ៊ុយក្រែន និងរុស្ស៊ី បានឈានដល់ កិច្ចព្រមព្រៀងបឋមមួយ ស្តីពីការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសស្ត្រី កុមារ និងមនុស្សចាស់ចេញពីទីក្រុង Mariupol ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ។ លោក...
Breaking: ប៉ូលិស បញ្ជាឲ្យជម្លៀស មន្រ្តីពីវិមានកាពីតូល របស់សហរដ្ឋអាមេរិក ដោយសារមានសញ្ញាណរគំរាមកំហែង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
(ភ្នំពេញ)៖ អាហារសម្រន់បាយក្តាំងស្រួយជាមួយសាច់ជ្រូកផាត់ (Rice cracker), ចម្រៀកសាច់ជ្រូកស្រួយ (Crispy pork stick) ម៉ាក Chaosua ដែលមានគុណភាពខ្ពស់ ល្អចំពោះសុខភាព និងលក់ដាច់បំផុតចំណាត់ថ្នាក់លេខ 1 ក្នុងប្រទេសថៃ ពេលនេះមានវត្តមានជាផ្លូវការ ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាហើយ។ បាយក្តាំងស្រួយ (Chaosua Rice Cracker) និងចម្រៀកសាច់ជ្រូកស្រួយ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា លោកបានពិភាក្សាអំពីការបង្កើនជំនួយសម្រាប់ទីក្រុងគៀវ ជាមួយប្រធានគណៈកម្មការអឺរ៉ុប គឺលោកស្រី Ursula von der Leyen ។ ភាគីនានាបាននិយាយអំពីការបង្កើនជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនចំពេលមានជម្លោះជាមួយរុស្ស៊ី និងការកសាងឡើងវិញក្រោយសង្គ្រាម លោក Zelensky...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធីគេហទំព័រដែលផ្តោត លើការការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ Brave បានប្រកាសបន្ថែមមុខងារ ថ្មីដែលអាចរំលងកម្មវិធី AMP របស់ Google និងបញ្ជូនអ្នកប្រើប្រាស់ទៅកាន់ គេហទំព័រដើមដោយស្វ័យប្រវត្តិ។ AMP ឬ Accelerated Mobile Pages គឺជាផ្នែកមួយនៃកម្មវិធីក្នុងការប្រើប្រាស់គេហទំព័រ ដែលមិនមានស្តង់ដារត្រឹមត្រូវរបស់ក្រុមហ៊ុន Google...
គៀវ៖ ទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនបានទទូចថា ទីក្រុងកំពង់ផែ Mariupol ដែលកំពុងរងការវាយលុក “កំពុងបន្ត” បើទោះបីជាមានកំណត់ដែលកំណត់ដោយរុស្ស៊ី សម្រាប់អ្នកប្រយុទ្ធ ដើម្បីចុះចាញ់ ឬប្រឈមមុខនឹងការបញ្ចប់ដ៏ជូរចត់ក៏ដោយ។ លោក Oleksiy Arestovych បានឲ្យដឹងថ្ងៃពុធថា “ការប្រយុទ្ធកំពុងដំណើរការនៅក្នុងតំបន់ជុំវិញរោងចក្រ Azovstal” ថ្ងៃផុតកំណត់បានកន្លងផុតទៅ ដោយសំដៅទៅលើរោងចក្រដែកដ៏ធំ ដែលកងកម្លាំងអ៊ុយក្រែន និងជនស៊ីវិលកំពុងជាប់គាំង។ មេបញ្ជាការម្នាក់នៅទីនោះបានប្រាប់កាសែត Washington...
តូក្យូ៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងណូវែលសេឡង់ មានការព្រួយបារម្ភចំពោះកតិកាសញ្ញាសន្តិសុខរវាងប្រទេសចិន និងកោះសូឡូម៉ុន នៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក ដោយលើកឡើងពី “ហានិភ័យធ្ងន់ធ្ងរ” ទង្វើនេះអាចបង្កដល់តំបន់។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញបន្ទាប់ពីប្រទេសចិន បានឲ្យដឹងក្នុងថ្ងៃតែមួយថាខ្លួនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ ដែលបានបង្កការភ័យ ខ្លាចក្នុងចំណោមសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី ដែលឥទ្ធិពល យោធារបស់ក្រុងប៉េកាំង អាចនឹងកើនឡើងក្នុងតំបន់។...