ព័ត៌មានអន្តរជាតិ

យន្តហោះចុះចត់ រត់ធ្លាក់ចេញពីផ្លូវរត់ តែអ្នកដំណើរទាំងឡាយ មានសុវត្ថិភាព

ការប៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា និយតករដឹកជញ្ជូនតាមផ្លូវអាកាស របស់ប្រទេស អ៊ុយហ្គង់ដា ( Uganda) បានឲ្យដឹងថា យន្តហោះ RwandAir នៅថ្ងៃពុធនេះបានធ្លាក់ចេញ ពីផ្លូវរត់នៅឯអាកាសយានដ្ឋានអន្តរជាតិ Entebbe របស់ប្រទេសអ៊ុយហ្គង់ដា ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ុយហ្គង់ដា (UCAA) បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដែលមានលេខ៤៦៤ បានរអិលចេញ ពីផ្លូវរត់នៅពេលចុះចត ដោយសារតែអាកាសធាតុអាក្រក់។

និយតករបានបញ្ជាក់ថា “អ្នកដំណើរទាំងអស់ បានចុះពីលើយន្តហោះ ដោយសុវត្ថិភាព ហើយស្ថានភាព ស្ថិតក្រោមការគ្រប់គ្រង” ។

អាជ្ញាធរបានឲ្យដឹងទៀតថា ”កិច្ចខិតខំប្រឹងប្រែងទាំងអស់ កំពុងដំណើរការ ដើម្បីយកយន្តហោះចេញពីផ្លូវរត់ ដើម្បីឲ្យផ្លូវរត់សំខាន់ អាចត្រលប់មកប្រើប្រាស់ ពេញលេញវិញ” ។

អាជ្ញាធរ UCAA បានលើកឡើងថា ផ្លូវរត់ជំនួស១២/៣០ គឺដំណើរការ សម្រាប់យន្តហោះធុនតូច និងធុនស្រាល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top