នៅក្នុងរបាយការណ៍កម្រាស់ជាង៤០ទំព័រ ចេញផ្សាយនៅថ្ងៃទី១២ខែមេសា ឆ្នាំ២០២២ អាមេរិកបានអះអាងថា ខ្លួនរកឃើញសមាជិកនៃកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួន មានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជំរុញឱ្យអំពើនិទណ្ឌភាពនៅតែបន្ដកើតមានឡើងនៅកម្ពុជា។ ប៉ុន្ដែការចោទប្រកាន់នេះ ត្រូវបានភាគីកម្ពុជាច្រានចោលទាំងស្រុង និងថាជារបាយការណ៍ដែលមិនឆ្លុះបញ្ចាំងអំពីការពិត។ តាមរយៈរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពី “ការគោរពសិទ្ធិមនុស្សនៅឆ្នាំ២០២១” បានឱ្យដឹងថា ករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាមានដូចជា ការធ្វើទារុណកម្មដោយអំពើឃោឃៅ ការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្ដ និងការប្រឆាំងអ្នកទោសនយោបាយជាដើម។ ជាមួយគ្នា ក៏មានផងដែរនូវការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពលើអ៊ីនធឺណេត ការប្រព្រឹត្ដអំពើហិង្សា ការគំរាមកំហែង ការចាប់ខ្លួន ឬការកាត់ទោសអ្នកសារព័ត៌មានដោយអយុត្ដិធម៌ ហើយចំពោះសេរីភាពនៃការជួបជុំដោយសន្ដិវិធី និងសេរីភាពក្នុងការបង្កើតសមាគមវិញ ក៏នៅតែមានការរឹតត្បិតខ្លាំងតាមរយៈការធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្ដរជាតិ។ ជាងនេះទៅទៀត របាយការណ៍គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងកាត់បន្ថយសិទ្ធិរបស់ពលរដ្ឋក្នុងការផ្លាស់ប្ដូររដ្ឋាភិបាលដោយសន្ដិវិធីតាមរយៈការបោះឆ្នោតដោយសេរី និងយុត្ដិធម៌។ ចំណែកអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការវិញ ក៏កំពុងរីករាលដាលដោយសារតែខ្វះការស៊ើបអង្កេតនិងដាក់ទោសទណ្ឌ។ រីឯការដាក់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្ដអំពើហិង្សាលើស្ដ្រី ការជួញដូរមនុស្ស និងទម្រង់នៃពលកម្មកុមារក៏មិនត្រូវបានអនុវត្ដឱ្យបានពេញលេញដែរ។ របាយការណ៍ដដែលបន្ដថា អំពើរំលោភបំពានសិទ្ធិមនុស្សទាំងអស់នេះបានធ្វើឡើងដោយមន្ដ្រី ឬកងកម្លាំងមានសមត្ថកិច្ចមួយចំនួនដែលជាអ្នករក្សាសន្ដិសុខ ក្នុងនោះមានកងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរស៊ីវិល។ ការណ៍នេះបានជំរុញឱ្យវប្បធម៌និទណ្ឌភាពបន្ដរីករាលដាល ដោយសារតែមន្ដ្រីប្រព្រឹត្ដខុសច្បាប់មិនទទួលទោស។ យ៉ាងណាមិញ ជុំវិញការចោទប្រកាន់ដូច្នេះត្រូវបានមន្ដ្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបដិសេធចោលទាំងស្រុង។ តាមរយៈការផ្ដល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុក លោកកត្ដា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា របាយការណ៍គឺផ្ទុយពីអ្វីដែលកើតឡើងពិតប្រាកដនៅកម្ពុជា។ នៅក្នុងរបាយការណ៍បានលើកហេតុផលបែបនេះបែបនោះ ចោទប្រកាន់ពីរឿងមួយទៅរឿងមួយ ប៉ុន្ដែជាក់ស្ដែងគឺអាជ្ញាធរនេះឯងដែលជាអ្នកមានភាពអត់ធ្មត់ខ្ពស់ បានបំពេញតួនាទីតាមនីតិវិធីច្បាប់ ហើយបានគោរពសិទ្ធិមនុស្សត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាកូដកម្មនាពេលកន្លងមក។ របាយការណ៍អាមេរិកមានបញ្ហាមួយចំនួនដែលមិនឆ្លុះបញ្ចាំងការពិត និងមិនបានស៊ើបអង្កេតឱ្យច្បាស់លាស់នូវអ្វីដែលកើតឡើងលើកម្ពុជាឡើយ ហើយកម្ពុជាក៏មិនបានប្រើប្រាស់វិធានការបង្ក្រាបទៅលើការធ្វើកូដកម្មដូចនៅអាមេរិក ឬនៅបណ្ដាប្រទេសមួយចំនួនដែរ។ ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេដែលកម្ពុជាបានច្រានចោលនូវការចោទប្រកាន់របស់អាមេរិកពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស។ កន្លងមកក្រសួងការបរទេសកម្ពុជាក៏ធ្លាប់ចាត់ទុករបាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្សកម្ពុជា ចេញដោយក្រសួងការបរទេសអាមេរិក គ្មានភាពសត្យានុម័ត ខ្វះនូវទិន្នន័យ និងខ្វះព័ត៌មាន។ ការចេញមកនិយាយដោយគ្មានការពិតបែបនេះ កម្ពុជាចាត់ទុកជារឿងដែលហួសចិត្ដហើយអាមេរិកមិនបានធ្វើជាគំរូដល់បណ្ដាប្រទេសផ្សេងទៀតក្នុងការអនុវត្ដលើបញ្ហាសិទ្ធិមនុស្សទេ។ តាមពិតអាមេរិកខ្លួនឯងទេ ដែលមិនបានលើកយកការរំលោភបំពានសិទ្ធិមនុស្សក្នុងប្រទេសខ្លួនមកបញ្ជាក់នៅក្នុងរបាយការណ៍។ ក្រសួងការបរទេសកម្ពុជាធ្លាប់បានរម្លឹកដល់សហរដ្ឋអាមេរិកពីហេតុការណ៍ប្រវត្ដិសាស្ដ្រ ដែលអាមេរិកបានទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជានៅអំឡុងទសវត្សទី៧០ បណ្ដាលឱ្យពលរដ្ឋកម្ពុជាជាច្រើនរងគ្រោះ និងចាត់ទុកនោះជាបំណុលសីលធម៌ដែលអាមេរិកជំពាក់កម្ពុជា។ ជុំវិញការចេញរបាយការណ៍ស្ដីពីការគោរពសិទ្ធិមនុស្សឆ្នាំ២០២១នេះទៀតសោត ក៏ធ្លាប់មានមតិមួយចំនួនចាត់ទុកថាអាមេរិកយកការងារនេះដើម្បីជាលេសជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃប៉ុណ្ណោះ។ប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ាក់ អាហ្វហ្កានីស្ថានស៊ីរី រហូតដល់បដិវត្តន៍ពណ៌ដែលកើតមាននៅអឺរ៉ុបខាងកើត និងតំបន់បាល់កង់ អាមេរិកបានប្រើប្រាស់សិទ្ធិមនុស្សជាអាវុធ បង្កគ្រោះមហ្តរាយខាងមនុស្សធម៌ជាច្រើន។ បើតាមលោកRodriguez រដ្ឋមន្ត្រីការបរទេសនៃប្រទេសគុយបាបានថ្លែងថា អាមេរិកញុះញង់និងគំរាមកំហែងប្រទេសដែលមិនស្តាប់ការបញ្ជារបស់ក្រុងវ៉ាស៊ីនតោន ដែលបាននិងកំពុងប្រើសិទ្ធិមនុស្សឱ្យក្លាយជាឧបករណ៍ម្យ៉ាង។ ជារួមសម្រាប់កម្ពុជា ក្រសួងការបរទេសបានឆ្លើយតបនឹងរបាយការណ៍អាមេរិកមុនៗហើយថា ជារបាយការណ៍ដែលជ្រើសយកតែជ្រុងមួយមកធ្វើជាអាវុធរិះគន់តែប៉ុណ្ណោះ។ ចំពោះកម្ពុជានៅតែបន្ដអនុវត្ដប្រជាធិបតេយ្យ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញដោយឥតងាករេ។ គួរជម្រាបជូនថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពីការគោរពសិទ្ធិមនុស្សឆ្នាំ២០២១ បានវាយតម្លៃទៅលើការគោរពសិទ្ធិមនុស្សរបស់ប្រទេសនិងដែនដីប្រមាណជិត២០០ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ៕អត្ថបទដោយ: theothertruth
ម៉ូស្គូ ៖ ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានបន្តនៅថ្ងៃសៅរ៍ ខណៈដែលយោធារុស្ស៊ី បានប្រកាសថា តំបន់ទីក្រុងទាំងមូល នៃទីក្រុង Mariupol នៅភាគខាងកើតអ៊ុយក្រែន ត្រូវបានគ្រប់គ្រងទាំងស្រុង ។ ខាងក្រោមនេះ គឺ ជាការវិវត្តន៍ ចុង ក្រោយ បង្អស់ ៖ ក្រសួងការពារជាតិបានឲ្យដឹងថា យោធារុស្ស៊ី បានបោសសម្អាតតំបន់ទីក្រុង...
ម៉ុស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីបានបំផ្លាញ រោងចក្ររំសេវមួយ នៅក្នុងតំបន់គៀវ របស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យក្រសួងលោក Igor Konashenkov បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា “នៅពេលយប់ កាំជ្រួចតាមអាកាស ដែលមានភាពជាក់លាក់ខ្ពស់ បានបំផ្លាញរោងចក្រគ្រាប់រំសេវមួយ នៅជិតទីក្រុង Brovary ក្នុងតំបន់គៀវ”...
ភ្នំពេញ៖ ក្នុងខែមីនា ឆ្នាំ២០២២ ចាប់រថយន្តដឹកលើសទម្ងន់បានចំនួន ២៨២ គ្រឿង និងពិន័យជាថវិកាជាង ៤៩៩លានរៀល ថយចុះប្រមាណ ៥ % បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២២ ។ យោងតាមហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅខែមីនា ឆ្នាំ ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍...
ភ្នំពេញ: សមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជាប្រមាណជាង២៤៣នាក់ ត្រូវបានលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាជូនជាសមាជិកា សមាជិក នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ “Promise Ceremony” នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ដែលមានការចូលរួមពីស្ថាបនិក អតីតអគ្គស្នងការ ស្នងការ សសមាជិកបំពាក់កន្សែងចំនួន២៤៣នាក់ សមាជិកគាំទ្រ១៦៥ សមាជិកសកម្ម៧៨នាក់...
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានផ្តល់អាហារូបករណ៍ ១៦% ជូនដល់សិស្សបាក់ឌុបទាំងអស់ ទាំងសិស្សធ្លាក់និងជាប់បាក់ឌុប អោយសិក្សាថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ចូលរៀនលើកចុងក្រោយ ថ្ងៃ២៨ ខែមេសា ។ អាហារូបករណ៍ផុតកំណត់ត្រឹមថ្ងៃទី ១៩ មីនា...
យេរ៉ូសាឡឹម៖ គណបក្សឥស្លាមរបស់ អ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានពិចារណាការ ចាកចេញពីរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Naftali Bennett ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាព របស់ប៉ូលីសនៅវិហារ Al-Aqsa ។ លោក Mansour Abbas ប្រធានគណបក្ស បានប្រាប់វិទ្យុ Israeli-Arab A-Shams ថា គណបក្សរបស់លោក ដែលមានអាសនៈចំនួន...
ប៉េកាំង៖ ម៉ូឌុលមន្ទីរពិសោធន៍ Wentian និង Mengtian នឹងត្រូវបានបញ្ជូនទៅកាន់ ទីអវកាសនៅឆ្នាំនេះ ហើយនឹងក្លាយជាកន្លែង ធ្វើការកណ្តាលសម្រាប់អវកាសយានិក នៅក្នុងគន្លងគោចរ បន្ទាប់ពីការសាងសង់ស្ថានីយ៍អវកាស របស់ប្រទេសចិនត្រូវបានបញ្ចប់ នេះបើយោងតាមសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ។ លោក Hao Chun នាយកទីភ្នាក់ងារអវកាសចិន បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានថា ម៉ូឌុលមន្ទីរពិសោធន៍ Wentian...
នាពេលថ្មីៗកន្លងទៅនេះ លោក Amy Wax សាស្ត្រាចារ្យផ្នែកច្បាប់ របស់សកលវិទ្យាល័យ Pennsylvania នៃអាមេរិកបានវាយប្រហារ ទៅលើជនអន្តោប្រវេសន៍ឥណ្ឌា ក្នុងពេលចូលរួមកម្មវិធីទូរទស្សន៍ របស់ប្រព័ន្ធសារព័ត៌មាន FOX News របស់អាមេរិកដោយអះអាងថា “ប្រទេសរបស់ពួកគេ គឺជារណ្តៅដាក់លាមក” ។ ពាក្យសម្តីដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គឺជាឧទាហរណ៍មួយទៀត ដែលបង្ហាញថា ជនជាតិអាមេរិក ដើមកំណើតអាស៊ី...
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Ali Bagheri បានរិះគន់រដ្ឋអារ៉ាប់មួយចំនួន សម្រាប់ការធ្វើឱ្យមានទំនាក់ទំនង ធម្មតាជាមួយអ៊ីស្រាអែល ដោយលើកឡើងថា អន្តរកម្មជាមួយអ៊ីស្រាអែល មិនអាចធានាសន្តិសុខរបស់ ប្រទេសទាំងនេះបាននោះទេ។ លោក Bagheri បានប្រាប់កិច្ចប្រជុំមួយជាមួយ មេបញ្ជាការកងទ័ពអ៊ីរ៉ង់ យោងតាមគេហទំព័ររបស់ ក្រសួងការបរទេសបានឱ្យដឹងថា ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ការឈ្លានពាន និងការកាន់កាប់នឹង មិននាំទៅរកសណ្តាប់ធ្នាប់ ស្ថិរភាព...