ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ហើយថា ទំនាក់ទំនងជាមួយអ៊ីស្រាអែល មិនអាចធានាសន្ដិសុខ សម្រាប់រដ្ឋអារ៉ាប់ទាំងអស់ បាននោះទេ

តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Ali Bagheri បានរិះគន់រដ្ឋអារ៉ាប់មួយចំនួន សម្រាប់ការធ្វើឱ្យមានទំនាក់ទំនង ធម្មតាជាមួយអ៊ីស្រាអែល ដោយលើកឡើងថា អន្តរកម្មជាមួយអ៊ីស្រាអែល មិនអាចធានាសន្តិសុខរបស់ ប្រទេសទាំងនេះបាននោះទេ។

លោក Bagheri បានប្រាប់កិច្ចប្រជុំមួយជាមួយ មេបញ្ជាការកងទ័ពអ៊ីរ៉ង់ យោងតាមគេហទំព័ររបស់ ក្រសួងការបរទេសបានឱ្យដឹងថា ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ការឈ្លានពាន និងការកាន់កាប់នឹង មិននាំទៅរកសណ្តាប់ធ្នាប់ ស្ថិរភាព និងភាពស្ងប់ស្ងាត់នោះទេ។

លោកបានកត់សម្គាល់ថា ដោយសារធម្មជាតិកាន់កាប់ និងឈ្លានពានអ៊ីស្រាអែល បានបង្កអសន្តិសុខ និងភាពតានតឹង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Bagheri បានបន្ថែមថា អន្តរកម្មរវាងរដ្ឋាភិបាល ក្នុងតំបន់មួយចំនួន និងប្រទេសអ៊ីស្រាអែល គឺស្រដៀងគ្នានឹងការជ្រកកោន នៅក្នុងរណ្ដៅរបស់ចចក ដើម្បីការពារខ្លួនពី ភ្លៀងធ្លាក់រដូវផ្ការីក ដ៏រីករាយអញ្ចឹងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top