ព័ត៌មានអន្តរជាតិ

បទវិភាគ៖ បញ្ហាពូជសាសន៍និយម ជាប្រព័ន្ធគឺជា “ស្នាមប្រឡាក់ លើព្រលឹងរបស់អាមេរិក”

នាពេលថ្មីៗកន្លងទៅនេះ លោក Amy Wax សាស្ត្រាចារ្យផ្នែកច្បាប់ របស់សកលវិទ្យាល័យ Pennsylvania នៃអាមេរិកបានវាយប្រហារ ទៅលើជនអន្តោប្រវេសន៍ឥណ្ឌា ក្នុងពេលចូលរួមកម្មវិធីទូរទស្សន៍ របស់ប្រព័ន្ធសារព័ត៌មាន FOX News របស់អាមេរិកដោយអះអាងថា “ប្រទេសរបស់ពួកគេ គឺជារណ្តៅដាក់លាមក” ។ ពាក្យសម្តីដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គឺជាឧទាហរណ៍មួយទៀត ដែលបង្ហាញថា ជនជាតិអាមេរិក ដើមកំណើតអាស៊ី បាននិងកំពុងរងការរើសអើង ពូជសាសន៍ ។

សហរដ្ឋអាមេរិកអះអាងថា “មនុស្សគ្រប់រូបមានសិទ្ធិស្មើៗគ្នា នៅចំពោះមុខច្បាប់”មែនទេ ? តើនរណាជាអ្នកផ្តល់ភាពក្លាហាន ដល់លោក Amy Wax សម្រាប់ឃោសនា បំប៉ោងយ៉ាងកម្រោល ពីពូជសាសន៍និយម ?
របាយការណ៍សិក្សាស្រាវជ្រាវ ក្រោមចំណងជើងថា «ពាក្យភូតកុហក ស្តីពីការប្រឆាំងការរើសអើងពូជសាសន៍ ចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី ត្រូវបានគេផ្សព្វផ្សាយ ជាទូទៅក្នុងន័យបង្ហាញពីធាតុពិត នៃសង្គមអាមេរិក ដែលប្រកាន់ពូជសាសន៍និយម» ដែលចេញផ្សាយដោយសមាគម សិក្សាស្រាវជ្រាវ អំពីសិទ្ធិមនុស្ស នៃប្រទេសចិនកាលពីថៃ្ងទី ១៥ ខែមេសាបានផ្តល់ចម្លើយរួចជាស្រេច ។

សូមបញ្ជាក់ថា របាយការណ៍នេះ បានប្រើប្រាស់ទិន្នន័យលម្អិត និងករណីជាច្រើនក្នុងន័យលាតត្រដាង ឃើញថា សហរដ្ឋអាមេរិក ជាប្រទេសដែលប្រកាន់ទស្សនៈ ស្តីពីការតម្កល់ទុកផលប្រយោជន៍ របស់ជនជាតិស្បែកស ជាចម្បង ដែលបានដក់ក្នុងផ្នត់គំនិត របស់មនុស្សជាយូរ ណាស់មកហើយ ។ ជនជាតិអាមេរិកដើមកំណើតអាស៊ីនិងក្រុមជនជាតិភាគតិចដទៃទៀតបាននិងកំពុងរងការរំលោភបំពានលើគ្រប់វិស័យ ដូចជា សិទ្ធិមនុស្សជាដើម ។ វាច្បាស់ណាស់ថា “ព័ណ៌សម្បុរបានដើរតួយ៉ាងសំខាន់ ក្នុងការសម្រេចជោគវាសនា របស់ជនជាតិអាមេរិក ” នេះគឺជាចរិតអាក្រក់ជាប្រព័ន្ធ របស់សង្គមអាមេរិក ហើយក៏ជា”ទីបង្អែក”នៃអ្នកប្រកាន់ពូជសាសន៍និយម ដូច លោក Amy Wax អ៊ីចឹងផងដែរ ។

គួរបញ្ជាក់ដែរថា វាសនាគ្រប់បែបយ៉ាង របស់ជនជាតិអាមេរិក ដើមកំណើតអាស៊ី នាពេលបច្ចុប្បន្ននេះ ដូចជា ការជេរប្រមាថ ការវាយដំនិងការបាញ់ប្រហារ ។ល។ មូលហេតុផ្ទាល់ គឺអ្នកនយោបាយអាមេរិក បានធ្វើឱ្យការរីករាលដាល នៃជំងឺកូវីដ ១៩ ទៅជាបញ្ហារើសអើងពូជសាសន៍ ។ បើមើលពីប្រភពដើម អាចឃើញថា ហេតុអ្វីបានជាជនជាតិអាមេរិក ដើមកំណើតអាស៊ី រងការចងគំនុំនិងរើសអើង គឺ ដោយមកពីរចនា ពូជសាសន៍ និងបរិយាកាសក្នុងសង្គមអាមេរិក ដែលតម្កល់ទុកផលប្រយោជន៍ របស់ជនជាតិស្បែកសជាចម្បង ។ លើសពីនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារគិតពិចារណា ពីគំនិតសង្គ្រាមត្រជាក់ ដែលធ្វើការប្រកួតប្រជែង ផលបូកសូន្យ អ្នកនយោបាយអាមេរិក បានគាបសង្កត់និងទប់ស្កាត់ ការអភិវឌ្ឍរបស់ចិន ឥតឈប់ឈរដែលវា មិនត្រឹមតែបណ្តាលឲ្យទំនាក់ទំនង រវាងចិននិងអាមេរិក មានភាពអាប់អួ ថែមមួយកម្រិតទៀត ប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យ ក្រុមជនជាតិអាមេរិក ដើមកំណើតអាស៊ីទាំងមូល ដែលបូករួមទាំងជនជាតិចិន នៅអាមេរិក ប្រឈមមុខនឹងការរើសអើងពូជសាសន៍ កាន់តែធ្ងន់ធ្ងរផងដែរ ។

អ្វីដែលគួរឱ្យ យកចិត្តទុកដាក់នោះគឺ មួយផ្នែក អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោន មួយចំនួន តែងតែស្រែកថា "សិទ្ធិមនុស្ស"និង"ក្តីសុបិនរបស់អាមេរិក" មួយផ្នែកទៀត បែរជាបានប្រកាន់ពូជសាសន៍និយម ជាញឹកញាប់ដើម្បីច្រានចោល និងលះបង់ផលប្រយោជន៍ របស់ក្រុមជនជាតិភាគតិច ។ យ៉ាងណាមិញ ការរីករាលដាលនៃជំងឺកូវីដ ១៩ បានក្លាយជា "កែវពង្រីក" ដែលធ្វើឱ្យអ្នកផងទាំងពួង មើលឃើញយ៉ាងច្បាស់ នូវមុខមាត់លាក់ពុតរបស់ "អ្នកគាំពារសិទ្ធិមនុស្ស" ។

“ស្នាមប្រឡាក់លើព្រលឹង របស់អាមេរិក” ពាក្យសម្តីនេះជាការពិពណ៌នា របស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ចំពោះបញ្ហាពូជសាសន៍និយម ជាប្រព័ន្ធនៅប្រទេសខ្លួន ។ អ្នកនយោបាយអាមេរិក ដែលតែងតែអួតអាងថា ខ្លួនជា” អ្នកគាំពារសិទ្ធិមនុស្ស” ទាំងនោះ បាននិយាយតែមាត់ថា នឹងខិតខំប្រឹងប្រែងរិះរក គ្រប់មធ្យោបាយដើម្បី ដោះស្រាយបញ្ហារើសអើងពូជសាសន៍ ប៉ុន្តែដោយមកពីកត្តាជាច្រើន ដូចជា នយោបាយក្នុងស្រុក ប្រពៃណីប្រវត្តិសាស្ត្រ និងការលម្អៀងខាង មនោគមវិជ្ជាជាដើម តាមពិតទៅ ពួកគេគ្មានចេតនា ហើយក៏គ្មានសមត្ថភាពដោះស្រាយបញ្ហានេះទេ ។ អ្នកផងទាំងពួងចង់សួរថា តើបំណងប្រាថ្នារបស់លោក Martin Luther King នឹងត្រូវសម្រេចបាននៅពេលណា ? តើបញ្ហាពូជសាសន៍និយម ដែលកើតចេញពីអាមេរិក អាចត្រូវបានដោះស្រាយឬអត់ ?

To Top