បរទេស៖ រុស្ស៊ីនឹងនៅតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្តូរបាននោះទេ , នេះបើតាមមន្ត្រីសហរដ្ឋអាមេរិកដែលបានទទួលស្គាល់បែបនេះ បន្ទាប់ពីសំណើរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងការដកទីក្រុងម៉ូស្គូចេញពីស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់អង្គការសហប្រជាជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យសេតវិមាន លោក Jen Psaki ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា “ការខកចិត្តរបស់ ប្រធានាធិបតី Zelensky...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានលើកឡើងថា សហរដ្ឋអាមេរិក ត្រៀមធ្វើពហិការមិនចូលរួមកិច្ចប្រជុំមួយចំនួនទាក់ទងនឹងក្រុមប្រទេសសេដ្ឋកិច្ចធំៗ G20 ប្រសិនបើមានមន្ត្រីរុស្ស៊ីចូលរួមនោះ ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថា រុស្ស៊ីគួរតែដកចេញពីក្រុមប្រទេស G-20 ដែលរួមមានប្រទេសអភិវឌ្ឍន៍ និងសេដ្ឋកិច្ចធំៗ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោកស្រី Yellen...
កាលពីពេលថ្មីៗនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្ញើលិខិតទៅកាន់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដោយបានកោតសរសើរនិងសម្តែងអំណរគុណចំពោះការផ្សាយប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនិងការផ្សព្វផ្សាយយ៉ាងសកម្មនូវកីឡាអូឡាំពិកអន្តរជាតិ។ ទោះបីជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ បានបិទបញ្ចប់ដោយជោគជ័យក៏ដោយ ក៏ពិធីបើកនិងបិទដ៏អស្ចារ្យដែលប្រកបដោយភាពរ៉ូមេនទិចបែបចិន និងការផ្សាយដ៏ល្អ បំផុតនៃព្រឹត្តិការណ៍នេះនៅតែធ្វើឱ្យប្រជាជនពិភពលោកនាំគ្នាកោតសរសើរ ។ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបានសមិទ្ធផលយ៉ាងច្រើន ដោយបានបំភ្លឺដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងបានកត់ត្រាក្នុងប្រវត្តិសាស្ត្រអូឡាំពិក។ ក្នុងនាមជាម្ចាស់ផ្ទះនិងជាដៃគូផ្សាយទូរទស្សន៍នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនពឹងផ្អែកលើបច្ចេកវិទ្យា“5G+4K/8K+AI”ដោយប្រើប្រាស់កាមេរ៉ាផ្សាយក្នុងទម្រង់រូបភាពភ្លឺច្បាស់ដែលស្រាវជ្រាវនិងផលិតដោយម្ចាស់ខ្លួន និងចាត់ចែងក្រុមអ្នកជំនាញដ៏ឆ្នើមដើម្បីធានាបច្ចេកទេសផ្សាយ និងសម្រេចបាននូវគោលដៅមើលកីឡាអូឡាំពិកតាមរយៈទម្រង់ 8K ហើយបានបង្កើតកំណត់ត្រាថ្មីនៃការផ្សព្វផ្សាយតាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ពោលគឺមានទស្សនិកជនលើសពី ៦២៨១៤...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសពាណិជ្ជកករ ត្រូវចោទម្នាក់ និង បាន បញ្ជូនគាត់ ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ PJ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រី នាំពាក្យក្រសួងបរិស្ថាន បានណែនាំអាជ្ញាធរគ្រប់លំដាប់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើស នៃការចាប់ដាក់អន្ទាក់ ដើម្បីអភិរក្សសត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ ឲ្យបានគង់វង្ស ។ នេះយោងតាមគេហទំព័រ ហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងពិធីបើកយុទ្ធនាការ អន្ទាក់សូន្យ នៅថ្ងៃទី៧...
កាលពីថ្ងៃទី ៦ ខែមេសា ពេលឆ្លើយតបនឹងសំណួរ អំពីករណីស្លាប់បាត់បង់ជីវិត របស់ជនស៊ីវិលនៅឃុំប៊ូកា ប្រទេសអ៊ុយក្រែន លោក Zhao Lijian អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងថា ការចោទ ប្រកាន់ណាមួយសុទ្ធ តែត្រូវផ្អែកលើការពិត មុនពេលទទួលបានការ សន្និដ្ឋានពាក់ព័ន្ធ នៃការស៊ើបអង្កេត បណ្តាភាគីនានា គួរតែរក្សាភាពអត់ធ្មត់ ដើម្បីជៀសវាងការចោទ...
ភ្នំពេញ, ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ – ក្រុមហ៊ុន Smart Axiata បានរៀបចំល្បែងកម្សាន្តប្រជាប្រិយខ្មែរលើ កម្មវិធីឌីជីថល SmartNas របស់ខ្លួន ដែលមានឈ្នោះថា «សង្ក្រាន្ត SmartNas» ដើម្បីអបអរពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាពលរដ្ឋខ្មែរនិងអតិថិជន Smart ទាំងអស់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២២។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខ ខណៈគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង។ យោងតាមសេចក្ដីអំពាវនាវ របស់ គណៈកម្មាធិការជាតិ...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទព្រហ្មកិល ស្ថិតនៅខេត្តសៀមរាប ដែលមានអាយុ កាលជាង៩០០ឆ្នាំ ខណៈមានសភាព ទ្រុឌទ្រោមខ្លាំង ។ ផេករបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៧ មេសា នេះ បានលើកឡើងថា ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ថែទាំ ប្រាសាទព្រហ្មកិល ដែលមានសភាពទ្រុឌទ្រោម ប្រឈម...
បុរីភូមិបាគង ដែលជាបុរីបែបសហគមន៍ទំនើបតែមួយគត់ និងធំជាងគេក្នុងខេត្តសៀមរាប អភិវឌ្ឍន៍ដោយក្រុមហ៊ុន Urban Living Solutions (ULS) សហការជាមួយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យឈានមុខគេ Pointer Property បានសហការគ្នាបង្កើតចេញជាវីឡាសម្រាប់ស្នាក់នៅលក្ខណៈ Homestay ស្ថិតក្នុងបុរីភូមិបាគងផ្ទាល់តែម្ដង ដែលមានទីតាំងនៅលើផ្លូវ60ម៉ែត្រ ខេត្តសៀមរាប ត្រឹមតែ10 នាទីពីផ្សារMakro និង15នាទីពីPub Street ដែលជាទីតាំងសក្តានុពលខ្លាំង ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មី។...