ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ឆ្លើយតប ចំពោះករណីស្លាប់ របស់ជនស៊ីវិលនៅឃុំប៊ូកា ប្រទេសអ៊ុយក្រែនថា ការចោទប្រកាន់ណាមួយ សុទ្ធតែត្រូវផ្អែកលើការពិត

កាលពីថ្ងៃទី ៦ ខែមេសា ពេលឆ្លើយតបនឹងសំណួរ អំពីករណីស្លាប់បាត់បង់ជីវិត របស់ជនស៊ីវិលនៅឃុំប៊ូកា ប្រទេសអ៊ុយក្រែន លោក Zhao Lijian អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងថា ការចោទ ប្រកាន់ណាមួយសុទ្ធ តែត្រូវផ្អែកលើការពិត មុនពេលទទួលបានការ សន្និដ្ឋានពាក់ព័ន្ធ នៃការស៊ើបអង្កេត បណ្តាភាគីនានា គួរតែរក្សាភាពអត់ធ្មត់ ដើម្បីជៀសវាងការចោទ ប្រកាន់ដោយគ្មានហេតុផល ។

សូមបញ្ជាក់ថា មានការផ្សាយដំណឹងថា នៅឃុំប៊ូកា ប្រទេសអ៊ុយក្រែន កើតមានករណីដែលជន ស៊ីវិលត្រូវសម្លាប់ ។ ភាគីអ៊ុយក្រែន បានថ្លែងថា នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម របស់រុស្ស៊ី ចំណែកឯភាគីរុស្ស៊ីវិញ បានថ្លែងថា នេះជារឿងកំប្លែង ដែលដឹកនាំនិងសម្តែង ដោយប្រទេសលោកខាងលិច ។

ជុំវិញករណីនេះ លោក Zhao Lijian បានលើកឡើងថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះស្ថានការណ៍មនុស្សធម៌ នៅអ៊ុយក្រែន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជនស៊ីវិលដែលរងគ្រោះថ្នាក់ ។ ភាគីចិនបានលើកឡើង នូវគំនិតផ្តួចផ្តើម ៦ ចំណុច ដើម្បីបន្ធូរបន្ថយស្ថានការណ៍ មនុស្សធម៌របស់អ៊ុយក្រែន ព្រមនិងបានចាត់វិធានការ ជាក់ស្តែងក្នុងការផ្តល់ជំនួយឧបត្ថម្ភ ផ្នែកមនុស្សធម៌ជាបន្ទាន់ ដល់ភាគីអ៊ុយក្រែនផងដែរ៕

To Top