បរទេស៖ សហរដ្ឋអាមេរិកនឹងបញ្ជូនទាហានបន្ថែមជាង 10 000 នាក់ទៅកាន់ទ្វីបអឺរ៉ុប ដែលត្រូវបានគេរំពឹងថា នឹងជំនួសកងកម្លាំង ដែលបានដាក់ពង្រាយនៅក្នុងតំបន់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដែលភាគច្រើនស្ថិតនៅតាមបណ្តោយ “ផ្នែកខាងកើត” នៃប្លុកយោធាណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានបញ្ជាក់ពីការដាក់ពង្រាយនេះក្នុងអំឡុងសន្និសីទសារព័ត៌មាន...
បរទេស៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសហ្វាំងឡង់ បានប្រកាសជាផ្លូវការនូវចេតនារបស់ខ្លួន ក្នុងការចូលរួមជាមួយ សម្ព័ន្ធមិត្តយោធាណាតូ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö និងរដ្ឋមន្ត្រីនានា “បានយល់ស្របថា ប្រទេសហ្វាំងឡង់នឹងដាក់ពាក្យចូលជាសមាជិកក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការចូលប្រទេសហ្វាំងឡង់ទៅក្នុងសម្ព័ន្ធភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិក...
បរទេស៖ រដ្ឋាភិបាលទីក្រុង Helsinki នឹងពង្រឹងអង្គការណាតូ និងនាំមកនូវ “តម្លៃបន្ថែម” ជាច្រើនដល់សម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមរដ្ឋមន្ត្រីហ្វាំងឡង់ ទទួលបន្ទុកកិច្ចការអឺរ៉ុប លោកស្រី Tytti Tuppurainen បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានផ្អាក ដោយរដ្ឋាភិបាលទីក្រុងគៀវ។ លោកបានធ្វើការកត់សម្គាល់បែបនេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីហ្វាំងឡង់លោកប្រធានាធិបតី Sauli Niinisto កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការពិភាក្សាបានផ្តោតលើការជំរុញចូលរបស់ប្រទេសហ្វាំងឡង់សម្រាប់សមាជិកភាពណាតូ...
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានណែនាំនូវគន្លឹះល្អៗជាច្រើន ដល់សមាជិក-សមាជិការបស់ខ្លួន ដើម្បីជួយឱ្យអ្នកប្រកបវិជ្ជាជីវៈ ជាអ្នកលក់ឱសថរួមគ្នា បម្រើផលប្រយោជន៍ជូនប្រជាជន ពិសេសត្រូវមានបដិសណ្ឋារកិច្ចចំពោះប្រជាជន ជៀសវាងការប៉ះពាល់សតិអារម្មណ៍អ្នកជំងឺ។ លោក ឡី សុភាព លើកឡើងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ មូលដ្ឋានសម្រាប់អ្នកលក់ឱសថនៅតាមឱសថស្ថាន ដែលជាសមាជិក-សមាជិកាសមាគម អ្នកលក់ឱសថកម្ពុជាប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២២។ នាឱកាសនោះ លោកប្រធានបានលើកឡើងថា នៅតាមបណ្ដាខេត្តនីមួយៗ បានចាប់ផ្ដើមឃើញពីតម្លៃនៃការអប់រំ លើផ្នែកលក់ឱសថនេះ។ ចំពោះសមាគមអ្នកលក់ឱសថកម្ពុជា គឺតែងផ្ដល់ការបណ្ដុះបណ្ដាល ហើយមានការប្រគល់ជ័យលាភី ជូនសិក្ខាកាមដែលអ្នកលក់ឱសថ ក៏ដូចជាអ្នកបម្រើសេវាសុខភាពទូទៅ ដើម្បីបញ្ជាក់ពីការទទួលបាន ការអប់រំបណ្ដុះបណ្ដាល និងមានចំណេះ ជំនាញត្រឹមត្រូវ។ លោកថា វិញ្ញាបនបត្រទាំងនេះគឺមានតម្លៃស្មើនឹងលិខិតបទដ្ឋានគតិយុត្ត។ លោកបានបន្តថា ការបណ្ដុះបណ្ដាលខាងលើនេះ គឺនឹងផ្ដល់ឱ្យសិក្ខាកាម ដែលជាអ្នកលក់ឱសថបានយល់ពី ផលប៉ះពាល់សុខភាពទាំងខាងក្រៅ និងខាងក្នុងរបស់អ្នកប្រើប្រាស់ ភាពស្របច្បាប់ នៃផលិតផលដែលពួកគេ យកមកលក់ជូនអ្នកប្រើប្រាស់។ លោកបានស្នើដល់ឱសថការី គិលានុបដ្ឋ-គិលានុបដ្ឋយិកា វេជ្ជបណ្ឌិត ឆ្មប ទន្ដពេទ្យ ជំនួយការវេជ្ជបណ្ឌិត អ្នកលក់គ្រឿងសម្អាង អ្នកបម្រើការទូទៅជាដើម ត្រូវតែឆ្លងកាត់ការអប់រំការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសអ្នកលក់ឱសថ នៅតាមឱសថស្ថាន អ្នកលក់គ្រឿងសម្អាងម្ហូបអាហារនិងភេសជ្ជៈ ត្រូវចូលខ្លួនមកទទួលការបណ្ដុះបណ្ដាល ជាមួយសមាគមសហព័ន្ធអ្នកលក់ឱសថកម្ពុជា ដើម្បីធានាការប្រើប្រាស់ ចែកចាយត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព សុខភាព ឱ្យយល់អំពីច្បាប់នៃការគ្រប់គ្រង។ ត្រូវយល់ដឹងអំពីការថែទាំសុខភាពឱ្យបានល្អ។ ត្រូវតែបម្រើប្រជាជនដោយក្ដីស្រលាញ់ គួរតែគិតអំពីម៉ោងពេលវេលា លោកបានបន្តស្នើដល់សមាជិក-សមាជិកាត្រូវតែ មានបដិសណ្ឋារកិច្ចចំពោះអ្នកជំងឺ ពីព្រោះអ្នកឈឺមានសតិអារម្មណ៍ ភ័យព្រួយណាស់ទៅហើយ និងត្រូវយកចិត្តទុកដាក់ ចំពោះប្រជាជនពលរដ្ឋ ដែលមកទទួលសេវាសុខភាព។ កិច្ចការទាំងនេះជារឿងចាំបាច់ ក្នុងនាមជាអ្នកបម្រើសេវាសុខភាពជូនប្រជាជន។ លោក ឡី សុភាព បានបន្តអំពាវនាវ ដល់សមាជិក-សមាជិក ត្រូវសហការឱ្យបានជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់លើ ការសហការបម្រើប្រជាជន។ លោកបន្តណែនាំទៀតថា ការលក់ដូរឱសថជូនប្រជាជន ត្រូវមានរបៀបរបប ក្រោយពីការទទួលបានវិញ្ញាបនបត្រនេះ។ ត្រូវមានការគ្រប់ហិរញ្ញវត្ថុ ផែនការចំណូល-ចំណាយ ពីព្រោះប្រសិនបើ អ្នកផ្ដល់សេវាមានជីវភាពខ្វះខាត ការផ្ដល់សេវាជូនអ្នកប្រើប្រាស់ក៏ពិបាកដែរ ពោលគឺត្រូវតែមានជីវភាពសមរម្យ។ លោកក៏បានលើកទឹកចិត្តឱ្យសមាជិកសមាគម ពង្រីកលទ្ធភាពនៃការផ្ដល់សេវាជូន ប្រជាជនប្រកបដោយវិជ្ជាជីវៈ និងចេះជួយអ្នកដែលខ្វះខាតពិតប្រាកដ ដើម្បីទទួលបានកិត្តិយស ប្រសើរសម្រាប់ខ្លួន គ្រួសារ សង្គម ក៏ដូចជាសមាគមសហព័ន្ធអ្នកឱសថកម្ពុជា៕
ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមពិសាអាហារសាមគ្គី ជាមួយគ្រូពេទ្យសម្ដេចតេជោ ប្រឆាំង-១៩ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិ ជ្រោយចង្វារ។ លោក សូមថ្លែងអំណរគុណ និងអបអរសាទរក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺ covid-19 បានជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី២...
កំពង់ចាម ៖ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រកាស បញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ បឹងកុក និងសង្កាត់វាលវង់ ក្រុងកំពង់ចាម ចំនួន ១,៥៣៣នាក់ ធ្វើឡើងនៅសាលប្រជុំសសរ ១០០...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក នារដ្ឋធានីវ៉ាស៊ីនតោន ភាគីទាំងពីរ (អាស៊ាន-សហរដ្ឋអាមេរិក) បានប្តេជ្ញាបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន- សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យ មានខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក នៅឯកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចការងារ របស់សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានទទូចឱ្យមានការបន្តកិច្ចសន្ទនានយោបាយ ទូលំទូលាយមួយ ដើម្បីបញ្ចប់ភាពប្រទូស្ដរាយ និងស្ដារសន្តិភាពឡើងវិញ ជុំវិញវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចការងារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន បានឱ្យដឹងថា សម្ដេចតេជោ...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាប្រឆាំងនឹងលទ្ធភាពនៃការចូលជាសមាជិក របស់ប្រទេសស៊ុយអែត និង ប្រទេសហ្វាំងឡង់ ទៅក្នុងអង្គការណាតូ ពីព្រោះលោកជឿថាប្រទេសទាំងពីរកំពុងផ្តល់ជម្រកដល់ “ភេរវករ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈពាក្យ ‘ភេរវករ’ មេដឹកនាំតួកគីរូបនេះមានន័យទៅលើថា...