ព័ត៌មានអន្តរជាតិ

សមាជិកសំខាន់ របស់ណាតូថា ស៊ុយអែត និងហ្វាំងឡង់ ដូចជាផ្ទះសំណាក់ របស់ក្រុមភេរវករ

បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាប្រឆាំងនឹងលទ្ធភាពនៃការចូលជាសមាជិក របស់ប្រទេសស៊ុយអែត និង ប្រទេសហ្វាំងឡង់ ទៅក្នុងអង្គការណាតូ ពីព្រោះលោកជឿថាប្រទេសទាំងពីរកំពុងផ្តល់ជម្រកដល់ “ភេរវករ”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈពាក្យ ‘ភេរវករ’ មេដឹកនាំតួកគីរូបនេះមានន័យទៅលើថា សកម្មប្រយុទ្ធនៃគណបក្សពលករឃឺដ (PKK) ចលនាផ្តាច់ខ្លួនដែលកំពុងប្រតិបត្តិការ នៅភាគអាគ្នេយ៍នៃប្រទេសតួកគី និងសមាជិកនៃរណសិរ្សរំដោះប្រជាជនបដិវត្តន៍ (DHKP/C) ដែលជាគណបក្សកុម្មុយនិស្តតួកគីក្រៅច្បាប់។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពី រដ្ឋាភិបាលទីក្រុង Helsinki និង រដ្ឋាភិបាលទីក្រុង Stockholm (ស៊ុយអែត និងហ្វាំងឡង់) បានបង្ហាញពីចេតនារបស់ពួកគេក្នុងការចូលរួមជាមួយសម្ព័ន្ធភាពយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

ប្រធានាធិបតីតួកគីបានប្រាប់អ្នកកាសែតថា “បច្ចុប្បន្នយើងកំពុងតាមដានការវិវឌ្ឍន៍ទាក់ទងនឹងស៊ុយអែត និងហ្វាំងឡង់ [ការចូលរួមណាតូ] ប៉ុន្តែយើងមិនផ្តល់អំណោយផលចំពោះវាទេ។ នៅពេលនេះ វាមិនអាចទៅរួច សម្រាប់ពួកយើងក្នុងការមានវិធីសាស្រ្តវិជ្ជមានក្នុងការចូលរួម។

លោកបន្ថែមថា ជាអកុសល ប្រទេសទាំងពីរ គឺស្ទើរតែដូចជាផ្ទះសំណាក់សម្រាប់អង្គការភេរវករ។ PKK និង DHKP/C មានទីតាំងនៅប្រទេសស៊ុយអែត និងហូឡង់ ៕

To Top