ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវជំនឿជឿជាក់ថា ប្រទេសឥណ្ឌា នឹងអាចដើរតួនាទីសមស្រប ក្នុងការចរចារវាងអ៊ុយក្រែននិងរុស្ស៊ី។ ការបង្ហាញជំនឿពីសំណាក់នាយករដ្ឋមន្រ្តីកម្ពុជា បែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា តាមប្រព័ន្ធវីដេអូ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។...
ភ្នំពេញ៖ ក្រុមកីឡាវូវីណាមកម្ពុជា បន្តដណ្តើមបានមេដាយមាស ១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿងបន្ថែមទៀត ជូនប្រទេសជាតិ ខណៈចំបាប់កម្ពុជា ក៏ដណ្តើមបានមេដាយសំរិទ្ធ២គ្រឿង សម្រាប់ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ លទ្ធផលប្រកួតថ្ងៃនេះកីឡាកីឡាវ៉ូវីណាម លើវិញ្ញាសាក្រុមនារី១...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបើកដំណើរការ ស្ថានទូតរបស់ខ្លួនឡើងវិញហើយ នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីបានបិទអស់រយៈពេល ៣ខែកន្លងមក។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ ពីសំណាក់លោករដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិក Antony Blinken បានបញ្ជាក់បែបនេះថា៖ ថ្ងៃនេះពួកយងបានបើកដំណើរការ ប្រតិបត្តិការរបស់ខ្លួនឡើងវិញ នៅឯអគារស្ថានទូតអាមេរិក ប្រចាំទីក្រុងគៀវ។ លោករដ្ឋមន្ត្រីបន្តទៀតថា៖ អាមេរិកនឹងបន្តធ្វើការគាំទ្រ ដល់រដ្ឋាភិបាលអ៊ុយក្រែន...
បរទេស៖ អជ្ញាធរនៃប្រទេសអេស្បាញ កាលពីថ្ងៃម្សិលមិញ បានប្រកាសអាសន្ន ចំពោះការរីករាលដាល នៃជំងឺរាតត្បាតដ៏កម្រ គឺជាជំងឺស្វាយ នៅក្នុងទីក្រុងម៉ាឌ្រីដ ខណៈដែលក្នុងប្រទេសអង់គ្លេស និងប៉ទុយហ្គាល់ ក៏មានរាយការណ៍ករណីនេះដូចគ្នាផងដែរ។ ក្រសួងសុខាភិបាល នៃប្រទេសអេស្បាញ បានបញ្ជូនសញ្ញាប្រកាសអាសន្ននេះបន្ត ទៅអជ្ញាធរជាតិសុខាភិបាល កាលពីថ្ងៃអង្គារបន្ទាប់ពីករណីឆ្លងសរុប នៅក្នុងទីក្រុងម៉ាឌ្រីដ មានចំនួនដល់ទៅ៨ករណីមកហើយ ដោយករណីនេះ ក៏ត្រូវបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលស្រាវជ្រាវជាតិ ដើម្បីត្រួតពិនិត្យហើយផងដែរ។...
បរទេស៖ យោងតាមទីន្នន័យដែលត្រូវបានបង្ហាញ ដោយទីភ្នាក់ងារស្ថិតិរបស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថាទំហំអតិផរណា នៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង ដល់ចំណុចមួយដែលខ្ពស់បំផុត មិនធ្លាប់មានរយៈពេល ៤០ឆ្នាំចុងក្រោយនេះ។ ប្រធានប្រតិបត្តិការទីភ្នាក់ងារស្ថិតិលោក Tobias Thomas បាននិយាយថា៖ កាលពីក្នុងខែមេសា ឆ្នាំ២០២២ តម្លៃទំនិញបានកើនឡើងយ៉ាង ខ្ពស់ធៀបទៅនឹងឆ្នាំចាស់ ក្នុងអត្រាប្រមាណជា ៧,២ភាគរយ។ ពួកយើងបានឃើញតម្លៃទំនិញ កើនឡើងខ្លាំងបែបនេះម្តង កាលពីក្នុងខែតុលាឆ្នាំ១៩៨១។ បន្ទាប់មកតម្លៃឡើងថ្លៃអំឡុង...
បរទេស៖ មន្ត្រីរុស្ស៊ីកំពូលមួយរូបបានសន្យាថា នឹងធ្វើឱ្យតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែនដែលកាន់កាប់ឡើងវិញ ជាមួយនឹងកសាងឡើងវិញនូវផ្លូវថ្នល់ ស្ពាន និងអគារ ដែលត្រូវបានបំផ្លាញ ដោយសារតែការលុកលុយ តាមបញ្ជារបស់វិមានក្រឹមឡាំង មកលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការទៅទស្សនាតំបន់ដែលកាន់កាប់ ដោយរុស្ស៊ីកាលពីថ្ងៃអង្គារ...
Mariupol៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ថា យុទ្ធជនអ៊ុយក្រែនជិត ៧០០នាក់ទៀត បានចុះចាញ់នៅរោងចក្រដែកនៅ Mariupol ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ រុស្ស៊ីបានអះអាងនៅថ្ងៃពុធនេះ ប៉ុន្តែមេដឹកនាំត្រូវបានគេរាយការណ៍ថា នៅតែត្រូវបានលាក់ខ្លួន នៅខាងក្នុងដោយពន្យារពេលការបញ្ចប់ចុងក្រោយ នៃសមរភូមិដ៏យូរបំផុត និងបង្ហូរឈាមបំផុតរបស់អឺរ៉ុប អស់រយៈពេលជាច្រើនទសវត្សរ៍ ។...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃទី 17 ខែឧសភាថា ការផ្គត់ផ្គង់អាវុធពីទីក្រុងប៉ារីស នឹង “កើនឡើង” នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីបារាំង។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថាព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល ក៏ជាការដាស់តឿន ក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរឲ្យដឹងថា រដូវធ្វើស្រែចំការ បានចូលមកដល់ហើយ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរព្រះរាជពិធីបុណ្យ...