ព័ត៌មានអន្តរជាតិ

អាមេរិក បើកដំណើរការ ស្ថានទូតរបស់ខ្លួនឡើងវិញ នៅអ៊ុយក្រែន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបើកដំណើរការ ស្ថានទូតរបស់ខ្លួនឡើងវិញហើយ នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីបានបិទអស់រយៈពេល ៣ខែកន្លងមក។

ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ ពីសំណាក់លោករដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិក Antony Blinken បានបញ្ជាក់បែបនេះថា៖ ថ្ងៃនេះពួកយងបានបើកដំណើរការ ប្រតិបត្តិការរបស់ខ្លួនឡើងវិញ នៅឯអគារស្ថានទូតអាមេរិក ប្រចាំទីក្រុងគៀវ។

លោករដ្ឋមន្ត្រីបន្តទៀតថា៖ អាមេរិកនឹងបន្តធ្វើការគាំទ្រ ដល់រដ្ឋាភិបាលអ៊ុយក្រែន និងពលរដ្ឋអ៊ុយក្រែន ក្នុងគ្រាដែលពួកគេកំពុងខិតខំក្នុងការការពារ ប្រទេសជាតិរបស់ពួកគេ អំឡុងពេលធ្វើសង្គ្រាមប្រឆាំងរុស្សីនេះ។

លោកក៏បានសង្កត់ធ្ងន់ដែរ អំពីការត្រួតពិនិត្យ និងរៀបចំយ៉ាងមានសុវត្ថិភាពបំផុត ចំពោះបុគ្គលិកអាមេរិក ដែលនឹងត្រូវត្រឡប់មកធ្វើការ នៅទីក្រុងគៀវវិញនោះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top