គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសៅរ៍ថា លោកបានពិភាក្សាអំពីការគាំទ្រ ផ្នែកការពារជាតិសម្រាប់អ៊ុយក្រែននៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ។ លោក Zelensky បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “យើងបានលើកឡើងអំពីការពង្រឹងការគាំទ្រ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន និងអ្នកចរចាសន្តិភាព បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី មិនអាចជឿទុកចិត្តបានឡើយ ដោយបានបន្ថែមថា មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ការឈ្លានពានរបស់ទីក្រុងម៉ូស្គូ គឺដោយកម្លាំង ។ លោក Podolyak...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ កងកម្លាំងរុស្ស៊ី បានបង្កើនការវាយលុក របស់ពួកគេទៅលើទីក្រុង Sievierodonetsk របស់អ៊ុយក្រែន បន្ទាប់ពីបានអះអាងថា បានដណ្តើមយកមជ្ឈមណ្ឌលផ្លូវដែក Lyman នៅក្បែរនោះ ខណៈដែលក្រុង គៀវ បានបង្កើនការអំពាវនាវរបស់ខ្លួន សម្រាប់អាវុធចម្ងាយឆ្ងាយពីលោកខាងលិចដើម្បីជួយទប់ទល់...
បរទេស៖យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសប៉ូឡូញ កំពុងធ្វើការទាមទារនូវលុយជំនួយ ដែលសហភាពអឺរ៉ុប ធ្លាប់បានសន្យាកន្លងមកសម្រាប់ជូនភៀសខ្លួន ប្រមាណជា៣លាននាក់។ ប្រភពដដែលបានឲ្យដឹងទៀតថា មកដល់ពេលនេះ លុយជំនួយដែលសហភាពអឺរ៉ុបឬ EU ធ្លាប់បានសន្យាថា នឹងផ្តល់ប្រមាណជា១៤៤,៦ពាន់លានអឺរ៉ូ សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន ប្រមាណជា៣លាននាក់ ដែលបានគេចចេញពីជម្លោះ រវាងអ៊ុយក្រែននិងរុស្សីនោះរដ្ឋាភិបាលទីក្រុង Warsaw នៅមិនទាន់បានទទួលនៅឡើយ។ គួរឲ្យដឹងដែរថា...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការជួបពិភាក្សាគ្នា តាមទូរស័ព្ទជាមួយនឹងអធិកាបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron ។ នៅក្នុងជំនួបគ្នានោះ លោកប្រធានាធិបតីរុស្សី នៅតែបានបន្ទោស ទៅកាន់ភាគីខាងអ៊ុយក្រែនថា តែងតែព្យាយាមរារាំង កិច្ចពិភាក្សាគ្នា ដើម្បីសន្តិភាពហើយលោក Putin ក៏នៅតែបានចោទប្រកាន់...
CNN៖ ស្ត្រីជនជាតិអាមេរិកម្នាក់ បានបាញ់សម្លាប់បុរសម្នាក់ ដែលបានបាញ់ប្រហារទៅលើហ្វូងមនុស្ស ដោយកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ នៅទីក្រុង Charleston រដ្ឋ West Virginia សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា បុរសម្នាក់ ដែលត្រូវគេបាញ់ស្លាប់នោះ ឈ្មោះ Dennis Butler...
បរទេស៖ តុលាការរុស្ស៊ី បានបញ្ជាក់ពីការបណ្តេញឆ្មាំជាតិ ចំនួន ១១៥ នាក់ ដែលជំទាស់នឹងការបណ្តេញចេញនេះ បន្ទាប់ពីពួកគេបដិសេធ មិនចូលរួមក្នុងប្រតិបត្តិការយោធា របស់ក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន។ ករណីនេះហាក់ដូចជា ការបញ្ជាក់ជាផ្លូវការលើកដំបូង នៃទាហានដែលបដិសេធ មិនចូលរួមក្នុងយុទ្ធនាការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី 24 ខែកុម្ភៈ។ យោងតាមគេហទំព័រ Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៦...
បរទេស៖ យោងតាមទីភ្នាក់ងារ សហព័ន្ធដែលផ្តោតលើពាណិជ្ជកម្ម ជាមួយទីក្រុងប៉េកាំង បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីសម្រេចបាន នូវសន្តិសុខស្បៀង តំណាងគឺឱ្យការគំរាមកំហែង ដល់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីបានព្រមានថា ក្រុមហ៊ុនចិនអាចប៉ុនប៉ង លួចកម្មសិទ្ធិបញ្ញា កាត់ចូលទៅក្នុងប្រាក់ចំណេញ នៃការនាំចេញអាហារ របស់ទីក្រុងវ៉ាស៊ីនតោន...
កំពង់ចាម៖ រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ដែលជាកាផ្តួចផ្តើមកសាងឡើងដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នឹងបានយកមកតម្កល់ នៅលើសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ហើយរដ្ឋបាលខេត្ត គ្រោងនឹងធ្វើពិធីអភិសេក នាពេលឆាប់ៗខាងមុខ ។ លោក អ៊ុន...
ភ្នំពេញ៖ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលទៅដើរលេងកម្សាន្ត នៅភ្នំជីសូរ អាចបន្តដំណើរមកលំហែកាយ ក៏ដូចជាទទួលទានអាហារថ្ងៃត្រង់ នៅរមណីយដ្ឋានទេសចរណ៍ ធម្មជាតិព្រៃស្នួល ធានាថាអាចទទួលបានអារម្មណ៍ប្លែក ស្រស់ស្រាយ ជាមួយទេសភាពបែបស្រុកស្រែ ។ រមណីយដ្ឋាន ព្រៃស្នួល Preh Snuol Resort យើងខ្ញុំក៏ចាប់ផ្តើមទទួល ភ្ញៀវពីថ្ងៃនេះតទៅ ដោយពុំមានគិតថ្លៃសេវាផ្សេងៗទាំងអស់។ ភ្ញៀវកិត្តិយសទាំងអស់...