ព័ត៌មានអន្តរជាតិ

លោក Putin បើកការពិភាក្សាគ្នា ជាមួយនឹងបណ្តាក្រុមមេដឹកនាំអឺរ៉ុប

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការជួបពិភាក្សាគ្នា តាមទូរស័ព្ទជាមួយនឹងអធិកាបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron ។

នៅក្នុងជំនួបគ្នានោះ លោកប្រធានាធិបតីរុស្សី នៅតែបានបន្ទោស ទៅកាន់ភាគីខាងអ៊ុយក្រែនថា តែងតែព្យាយាមរារាំង កិច្ចពិភាក្សាគ្នា ដើម្បីសន្តិភាពហើយលោក Putin  ក៏នៅតែបានចោទប្រកាន់ ទៅលើរដ្ឋាភិបាល របស់លោកខាងលិចផងដែរថា បានព្យាយាមចាក់បញ្ចូលអាវុធជាច្រើន ចូលទៅក្នុងប្រទេសអ៊ុយក្រែន។

លោក Putin បានបញ្ជាក់ដដែលថា រុស្សីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាដើម្បីសន្តិភាព ព្រមទាំងរៀបចំរួចរាល់ ក្នុងការចាប់ផ្តើមនាំចេញជី ព្រមទាំងផលិតផលកសិកម្មជាច្រើនឡើងវិញ ប៉ុន្តែក្នុងលក្ខខណ្ឌដែលទណ្ឌកម្មទាំងឡាយ ត្រូវបានដកចេញជាមុនសិន។

ទោះបីជាយ៉ាងណាក្តីភាគីទាំង២ ទាំងលោកប្រធានាធិបតីបារាំង និងអធិកាបតីអាល្លឺម៉ង់ នៅតែបានធ្វើការថ្កោលទោស ចំពោះការសម្រេចចិត្ត បើកប្រតិបត្តិការយោធាពិសេសរបស់រុស្សី លើអ៊ុយក្រែ ប៉ុន្តែបញ្ជាក់អំពីជំហដែរថា នឹងបន្តរក្សាទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងលោក Putin ៕ ប្រែសម្រួល៖ស៊ុនលី

To Top