ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយប្រកាសច្រានចោលទាំងស្រុង នូវសេចក្ដីសម្រេចរបស់ សភាអឺរ៉ុបស្តីពី “ការបង្រ្កាបជាបន្តបន្ទាប់ ទៅលើក្រុមអ្នកនយោបាយ ប្រឆាំងនៅកម្ពុជា” ។ យោងតាមសេចក្ដីថ្លែងការណ៍ បានឱ្យដឹងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពី “ការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា” ដែលបានអនុម័តនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២...
កូឡុំបូ៖ នាយករដ្ឋមន្ត្រីស្រីលង្កា Mahinda Rajapaksa បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការតវ៉ាជាច្រើនសប្តាហ៍ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN។ ប្រទេសនេះត្រូវបានរង្គោះរង្គើដោយភាពចលាចលស៊ីវិលចាប់តាំងពីខែមីនា ជាមួយនឹងបាតុកម្មជាច្រើនដងបានប្រែជាហិង្សា នៅពេលដែលកំហឹងបានបង្កើតឡើងជុំវិញការប្រព្រឹត្តខុសជាក់ស្តែងរបស់រដ្ឋាភិបាលចំពោះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាចាប់តាំងពីការប្រកាសឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ ប្រភពពីមន្រ្តីប៉ូលិសបានឲ្យដឹងថា បម្រាមគោចរទូទាំងប្រទេសត្រូវបានដាក់ចេញ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រគណបក្សកាន់អំណាច និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុងកូឡុំបូ។ ការរឹតបន្តឹងនេះត្រូវបានប្រកាសភ្លាមៗមុនពេល Rajapaksa ប្រកាសលាលែងពីតំណែង។ មន្ទីរពេទ្យជាតិកូឡុំបូបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីមានអំពើហិង្សានៅឯការតវ៉ា។ យោងតាមក្រុម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាននឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដើម្បីរំលឹកខួបអនុសាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិកនាថ្ងៃទី១០ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ។ អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក ប្រាក់...
គូស្វាមីភរិយាចំនួន២០គូ អញ្ជើញមកពីតាមបណ្តាខេត្តនានា ទូទាំងប្រទេស បានទទួលរង្វាន់ប្រាក់សុទ្ធ២០លាន និង១០លានរៀលពីស្រាបៀរ កម្ពុជា ដែលការប្រគល់រង្វាន់ត្រូវបានធ្វើឡើងក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស កាលពីថ្ងៃសៅរ៍ កន្លងទៅ។ គូស្វាមីភរិយា មកពីខេត្តក្រចេះ កំពង់ឆ្នាំង ព្រៃវែង ព្រះសីហនុ សៀមរាប ស្វាយរៀង កំពង់ធំ កណ្តាល កំពង់ចាម តាកែវ ត្បូងឃ្មុំ និងកំពង់ស្ពឺ ជាពិសេសគូស្វាមីភរិយាទាំង ២០គូនេះ ជាតំណាងគូស្វាមីភរិយាចំនួន១០០គូ ដែលមានសំណាងឈ្នះរង្វាន់ប្រាក់លានពីការចាប់ឆ្នោតក្នុងកម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ របស់ស្រាបៀរ កម្ពុជា ដែលត្រូវបានធ្វើឡើងកាលពីដើមខែឧសភាកន្លងទៅ។ គូស្វាមីភរិយាចំនួន២០គូខាងលើក៏បានដើរទស្សនកិច្ច...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ពីមូលហេតុដែលសម្ដេចមិនអាចអាក់ខានចូលរួម កិច្ចប្រជុំ អាស៊ាន-អាមេរិក ព្រោះ សម្ដេចមានតួនាទីជាប្រធានអាស៊ាន ត្រូវមានមុខគ្រប់អង្គប្រជុំ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែននាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹក បានក៏ដោយ។ សម្ដេចតេជោ...
ភ្នំពេញ៖ កម្ពុជា និងហ្សកហ្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងប្រទេសទាំងពីរបន្ថែមទៀត ។ យោងតាមហ្វេសប៊ុក ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការក្រសួង ការបរទេសកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោក...
ភ្នំពេញ៖ ក្រោយរៀបចំពិធីបុណ្យសពបងប្រុសទី២ រួចរាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាច ធ្វើអោយឈាមរលាយជាទឹក បានក៏ដោយ។ នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាច...
ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ២០១៥ អស់រយៈពេល៤០ឆ្នាំគត់ ។ នៅឆ្នាំ២០១៥ មុនចូលឆ្នាំចិន លោកXi Jinping ប្រធានរដ្ឋចិន បានត្រឡប់ទៅភូមិ Liangjiaheវិញ ។ អ្នកភូមិLiangjiaheទាំងអស់ បានរំភើបយ៉ាងខ្លាំង ។ លោកបានយកអង្ករ មី ប្រេងឆា សាច់និងគំនូរក្រហមតុបតែង អបអរឆ្នាំថ្មីជាដើមដែលទិញ ដោយចេញលុយដោយខ្លួនឯង ហើយយកមកជូនអ្នកភូមិ...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាចុងសប្តាហ៍ ថ្ងៃទី៧ -៨ ខែឧសភា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២៩៩,៨៨៨នាក់ ក្នុងនោះភ្ញៀវជាតិ២៨៣,៩៩០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៥,៨៩៨នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖-ខេត្តព្រះសីហនុ ៦១,០២០នាក រាជធានីភ្នំពេញ ៤០,៤៨០នាក់-ខេត្តបាត់ដំបង ៣៤,៧៩០នាក់-ខេត្តកំពត...
ភ្នំពេញ ៖ មូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវការគាំទ្រ និងផ្តល់ឱកាសទៅដល់ ប្រជាជន នៅក្នុងសង្គមកម្ពុជា ក្នុងការបោះជំហ៊ានថ្មីមួយ ដើម្បីចូលរួមបង្កើតភាព រីកចម្រើនក្នុងប្រព័ន្ធអេកូឡូស៊ី នៃសហគ្រិនភាព នៅកម្ពុជា បន្ទាប់ពីវិបត្តិរយៈពេល២ឆ្នាំ ដោយសារជំងឺរាតត្បាត ជាសកលកូវីដ-១៩ ។ វិស័យសហគ្រិនភាពនៅកម្ពុជា បានមានដំណើរការយ៉ាងសកម្ម ក្នុងមួយរយៈពេលចុងក្រោយនេះ ដែលមានអាជីវកម្មខ្នាតតូច...