ព័ត៌មានជាតិ

ចុងសប្ដាហ៍ទី១ ខែឧសភា មានភ្ញៀវទេសចរ ចេញដើរកម្សាន្ត ជិត៣០ម៉ឺននាក់

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាចុងសប្តាហ៍ ថ្ងៃទី៧ -៨ ខែឧសភា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២៩៩,៨៨៨នាក់ ក្នុងនោះភ្ញៀវជាតិ២៨៣,៩៩០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៥,៨៩៨នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
-ខេត្តព្រះសីហនុ ៦១,០២០នាក

រាជធានីភ្នំពេញ ៤០,៤៨០នាក់
-ខេត្តបាត់ដំបង ៣៤,៧៩០នាក់
-ខេត្តកំពត ៣០,៧០៥នាក់
-ខេត្តកែប ២៩,៥០៩នាក់
-ខេត្តសៀមរាប ១៨,៦៩៦នាក់
-ខេត្តពោធិ៍សាត់ ១៥,១១១នាក់។

លោករដ្ឋមន្ត្រីបន្តថា នេះជាសប្តាហ៍ទី៣ជាប់គ្នា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលចរន្តភ្ញៀវទេសចរ ផ្ទៃក្នុងមានចំនួន ប្រមាណ៣០ម៉ឺននាក់ ខណៈដែលមុនពិធីបុណ្យចូលឆ្នាំ ចរន្តភ្ញៀវជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់ ។

លោក ថោង ខុន ថាខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កែប និងកំពត រួមជាមួយគោលដៅទេសចរណ៍នៅភាគពាយព្យនៃខេត្តសៀមរាប បាត់ដំបង និងពោធិ៍សាត់ នៅតែជាគោលដៅពេញ និយមសម្រាប់ភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក៕

To Top