ពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និង ម្នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគាត់ឡើងប្រក់ដំបូលផ្ទះ ងើបឈរប៉ះនិងខ្សែភ្លើង។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ ស្ថិតនៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។ បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសារខ្សែភ្លើងឆក់នោះ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន មានការសោកស្ដាយចំពោះ ជនរងគ្រោះ ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីការបាញ់ សម្លាប់ម្តងហើយម្តងទៀតនៅសហរដ្ឋអាមេរិក ហើយបានសម្តែងការ រំលែកទុក្ខដល់ជនរងគ្រោះ និងការអាណិតអាសូរដល់ក្រុមគ្រួសារដែលរងរបួស និងបាត់បង់ជីវិតក្នុងឧប្បត្តិហេតុ បាញ់ប្រហារនៅរដ្ឋតិចសាស់ និងជំរុញឲ្យអាមេរិកការពារសិទ្ធិមនុស្សរបស់ប្រជាជនខ្លួនឱ្យមានប្រសិទ្ធភាព។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពី ខ្មាន់កាំភ្លើងអាយុ ១៨ឆ្នាំបានសម្លាប់កុមារ ១៩នាក់ និងមនុស្សពេញវ័យពីរនាក់...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា Phishing គឺជាការផ្ញើអ៊ីម៉ែលក្លែងក្លាយ ដើម្បីបោកបញ្ឆោតជនរងគ្រោះ ឲ្យចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងអ៊ីម៉ែល ដើម្បីលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូល ទៅក្នុងគណនីមួយចំនួន ឬដើម្បីអាចឲ្យក្រុមជនខិលខូចបញ្ចូល កម្មវិធីមេរោគទៅក្នុងកុំព្យូទ័រ ឬទូរសព្ទ ដើម្បីលួចទាញយកទិន្នន័យសំខាន់ៗ ដែលមាននៅក្នុងឧបករណ៍ទាំងនោះ។ ទោះបីជាការបោកបញ្ឆោតតាមរយៈ phishing ត្រូវបានជនខិលខូចប្រើជាច្រើន ទសវត្សរ៍មកហើយក្ដី ប៉ុន្តែការបោកបញ្ឆោតតាមរបៀបនេះ គឺនៅតែមានចំនួនច្រើន។ ដូចកាលពីពេលថ្មីៗនេះ...
ភ្នំពេញ៖ លោក លាន អាហ្រ្វីលគីនីន ដែលទស្សនិកជនបានដឹង យ៉ាងច្បាស់ថាកំពុងសោយសុខ នៅលើគំនរទ្រព្យសម្បត្តិ និងមានងារជាឧកញ៉ាផងនោះ ស្រាប់តែមួយរយៈធំចុងក្រោយនេះ ឃើញមានរឿងរកាំរកូស ចម្រូងចម្រាស់ជាច្រើន សូម្បីតែប្រពន្ធក៏ត្រូវបែកបាក់ វិបត្តិហិរញ្ញវត្ថុក៏ចាប់ផ្ដើមកើតឡើង រហូតមានអ្នកបង្ហោះរូបថតលោក ឱ្យចូលខ្លួនដោះស្រាយបំណុលជាហូរហែរ ។ តួយ៉ាងថ្មីៗនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយ បានបង្ហោះសារ ព្រមទាំងរូបថតអតីតពិធីករល្បីឈ្មោះខាងលើនេះ ដើម្បីឱ្យចូលខ្លួនដោះស្រាយបំណុល ដោយ...
ភ្នំពេញ ៖ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា ព្រះរាជបុត្រី នៃព្រះករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ និងអ្នកម្នាង នារី ស៊ីសាម៉ន បានសោយព្រះពិលាល័យ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ ដោយជរាពាធ។ នេះបើតាមហ្វេសប៊ុក Royal...
បរទេស៖ ប្រធានាធិបតីនៃប្រទេសរុស្សីលោក Vladimir Putin និងរដ្ឋមន្ត្រីក្រសួងការពារ ជាតិSergey Shoigu បានធ្វើទស្សនកិច្ចទៅជួបជាមួយនឹងយោធារងរបួស ជាច្រើននាក់ដោយសារជម្លោះគ្នានៅអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ។ បន្ទាប់ពីបានធ្វើដំណើរទៅដល់មន្ទីរពេទ្យកណ្តាល ទីក្រុងមូស្គូដែលជាទីកន្លែងប្រមូលផ្តុំទាហានរបួសហើយ នោះលោក Putin បានធ្វើការលើកឡើងថា រាល់យោធាទាំងអស់ដែលបានចល័តនៅក្រៅប្រទេស ព្រមទាំងគ្រួសារចាំបាច់ត្រូវតែ ទទួលបាននូវប្រាក់លើក ទឹកចិត្តគ្រប់ៗគ្នា។ នៅក្នុងកិច្ចប្រជុំក្រោយមកនៅក្នុងថ្ងៃដដែលនេះលោក Putinក៏បានថ្លែងប្រាប់ទៅកាន់ក្រុមប្រឹក្សាសង្គម ទៅ...
ភ្នំពេញ ៖ កូនប្រសារចិត្តក្ដៅឆេវឆាវ ទាញកូនកាំបិតចាក់ម្ដាយក្មេក ចំភ្នែកខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែខឹងម្ដាយក្មេក មានចេតនាចង់បំបែកប្រពន្ធរបស់ខ្លួន ចេញពីរូបខ្លួនឲ្យទៅយកប្តីថ្មី ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ចាក់នឹងកូនកាំបិត) និងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២៥ ខែឧសភា នៅចំណុចដំណាក់ស្តេច ស្ថិតនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ។ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានចុះចាប់ឃាត់ខ្លួនបុរសដៃដល់ជាកូនប្រសារបានភ្លាមៗ បន្ទាប់ពីជននេះ...
បរទេស៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកកំពុងស្វែងរក ការកែទម្រង់ប្រព័ន្ធការពារ របស់កោះតៃវ៉ាន់ ដោយផ្អែកលើបទពិសោធន៍ ដែលទទួលបានពីការបញ្ជូនជំនួយយោធា ទៅឱ្យអ៊ុយក្រែន ដែលបច្ចុប្បន្នកំពុងជាប់គាំង នៅក្នុងជម្លោះជាមួយរុស្ស៊ី ។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា...
បរទេស៖ ពលរដ្ឋអ៊ីរ៉ាក់ម្នាក់ ដែលរស់នៅអាមេរិក ត្រូវបានចោទប្រកាន់ នៅក្នុងគម្រោងធ្វើឃាត អតីតប្រធានាធិបតី គឺលោក George W. Bush។ គាត់ត្រូវបានចោទប្រកាន់ ពីបទរៀបចំផែនការជួយសមាជិក ក្រុមភេរវកររដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) ចូលក្នុងសហរដ្ឋអាមេរិក និងធ្វើឃាតអតីតប្រធានាធិបតី។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ និងចាប់យកនូវកាលានុវត្តភាព រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសេដ្ឋកិច្ចក្នុងវិស័យឌីជីថល ជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើនផលិតភាព សម្រាប់វិស័យផ្សេងៗទៀត ។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ បានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល...