ព័ត៌មានជាតិ

ឡើងប្រក់ដំបូលផ្ទះ មិនប្រយ័ត្នត្រូវខ្សែភ្លើងមេ ឆក់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅស្រុកក្រគរ!

ពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និង ម្នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគាត់ឡើងប្រក់ដំបូលផ្ទះ ងើបឈរប៉ះនិងខ្សែភ្លើង។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ ស្ថិតនៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។

បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសារខ្សែភ្លើងឆក់នោះ មានឈ្មោះហ៌ុល ឌី ភេទប្រុសអាយុ ៥០ ឆ្នាំជនជាតិខ្មែរមុខរបរជាងផ្ទះ និង ម្នាក់ទៀតរងរបួសធ្ងន់ ជនរងគ្រោះទាំងពីរនាក់ រស់នៅក្នុងភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។

ក្រោយពិនិត្យកោសល្យវិច័យ របស់សមត្ថកិច្ចនគរបាលជំនាញ បញ្ជាក់ថាជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ ពិតប្រាកដមែន។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top