HELSINKI៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងម៉ូស្គូបានព្រមានដល់ប្រទេសហ្វាំងឡង់ ថា ខ្លួននឹងប្រឈមមុខនឹង ផលវិបាក ខណៈដែលខ្លួនស្វែងរកការស្នើសុំ សមាជិកភាពអង្គការ NATO “ដោយគ្មានការពន្យាពេល” ហើយអ៊ុយក្រែន វិញបានលើកឡើងថា ខ្លួនបានធ្វើឱ្យខូចខាតដល់កប៉ាល់ដឹកជញ្ជូនរបស់កងទ័ពជើងទឹករុស្ស៊ី នៅឯសមុទ្រខ្មៅ ដែលជាកន្លែងដែលមានការប្រយុទ្ធគ្នាជាថ្មីនៅក្នុង...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣២,៤៥១ករណគ គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១៧,៧២៧,០៨៦ ករណី។ ករណីផ្ទុកប្រចាំថ្ងៃបានធ្លាក់ចុះពី ៣៥៩០៦ករណីកាលពីថ្ងៃមុន ប៉ុន្តែវាខ្ពស់ជាងចំនួន ២៦៧០១ករណី កាលពីមួយសប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ...
ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា បានប្រកាសទទួលស្គាល់ ធនាគារអេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ(Custodian)។ តាមរយៈអនុម័តផ្តល់វិញ្ញាបនបត្រនេះ ធនាគារអេស៊ីលីដា នឹងប្តេជ្ញាផ្តល់សេវាថែរក្សាសុវត្ថិភាពសាច់ប្រាក់ និងសុវត្ថិភាពមូលបត្រ ជូនវិនិយោគិនប្រកបដោយទំនុកចិត្តខ្ពស់ ។ ក្នុងឱកាសប្រគល់វិញ្ញាបនបត្រទទួលស្គាល់ធនាគារអេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា...
សេអ៊ូល៖ របាយការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការព្រួយបារម្ភ អំពីកំណើនការនាំចេញយឺត ការធ្លាក់ចុះនៃការវិនិយោគ និងអតិផរណាខ្ពស់ ទោះបីជាមានការស្ទុះងើបឡើងវិញ នៃការប្រើប្រាស់ និងការងារក៏ដោយ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹង នៅក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែ របស់ខ្លួនដែលហៅថា Green Book ថាសេដ្ឋកិច្ចកូរ៉េខាងត្បូងមើលឃើញ ការងើបឡើងវិញជាបន្តបន្ទាប់នៃការងារ និងហានិភ័យកម្រិតមធ្យម សម្រាប់ការប្រើប្រាស់ឯកជន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងបើកការជួបជុំមេដឹកនាំអាស៊ីអាគ្នេយ៍ (អាស៊ាន)ជាមួយនឹង ការសន្យាថា នឹងចំណាយប្រាក់ចំនួន១៥០លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ ការត្រៀមបង្ការជំងឺរាតត្បាត និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ក្នុងគោលបំណង ទប់ទល់នឹងឥទ្ធិពល...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា អាជ្ញាធរមន្ទីរពេទ្យបានឲ្យដឹងថា មនុស្សចំនួន១៣នាក់បានរងរបួស នៅគ្រាដែលមានការផ្ទុះមួយ បានកើតឡើង នៅខាងក្នុងផ្សារមួយកន្លែង នៅក្នុងទីក្រុងខារ៉ាឈី “Karachi“ នៃខេត្ត Sindh ភាគខាងត្បូង ប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ លោក Shahid Rasool...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា អាកាសយានិក២នាក់ បានស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងពេលធ្លាក់ឧទ្ធម្ភាគចក្រ នៅរដ្ឋ Chhattisgarh ភាគកណ្តាល នៃប្រទេសឥណ្ឌា ។ ឧទ្ធម្ភាគចក្រដែលជាកម្មសិទ្ធិ របស់រដ្ឋាភិបាល ក្នុងតំបន់បានធ្លាក់ នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Raipur រដ្ឋធានី...
អាមេរិក៖ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចោទប្រកាន់ជាផ្លូវការ ថាប្រទេសរុស្ស៊ី ជាអ្នកនៅពីក្រោយ ការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណេត សំដៅលើបណ្តាញទំនាក់ទំនង ផ្កាយរណប ដែលប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ អាជីវកម្ម និងបុគ្គលប្រើប្រាស់រ៉ោតទ័រ ផលិតដោយ Viasat ជាអាជីវកម្មរបស់អាមេរិកផ្តល់ ការតភ្ជាប់អ៊ីនធើណេត...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះទីភ្នាក់ងារសារព័ត៌មានរដ្ឋ (KCNA) បានផ្សាយថា យ៉ាងហោចណាស់មនុស្សម្នាក់ ដែលត្រូវបានបញ្ជាក់ថា មានឆ្លងជំងឺកូវីដ-១៩ បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងជើង ហើយរាប់រយពាន់នាក់ បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅ ដោយផ្តល់ការណែនាំ អំពីទំហំដ៏ធ្ងន់ធ្ងរ នៃការផ្ទុះឡើងដំបូង...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់អាមេរិក លោកស្រី Karen Donfried កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសង្កត់ធ្ងន់ថា មកដល់ពេលនេះ គឺមិនដែលមាន សំណួរណាមួយ ដើម្បីបញ្ជាក់ថាតើអាមេរិក នឹងបញ្ជូនអាវុធនុយក្លេអ៊ែរ ទៅឲ្យប្រទេសអ៊ុយក្រែន នោះទេ ទោះបីជាយ៉ាងណាក្តី លោកស្រីក៏មិនបានធ្វើការថ្លែង ជាសាធារណៈបដិសេធ ឬយល់ព្រម នោះដែរថាភាគី ខាងអាមេរិក ឬអ៊ុយក្រែន...