Covid-19

ថ្ងៃនេះកូរ៉េខាងត្បូង មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជាង ៣ម៉ឺនករណី

សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣២,៤៥១ករណគ គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១៧,៧២៧,០៨៦ ករណី។

ករណីផ្ទុកប្រចាំថ្ងៃបានធ្លាក់ចុះពី ៣៥៩០៦ករណីកាលពីថ្ងៃមុន ប៉ុន្តែវាខ្ពស់ជាងចំនួន ២៦៧០១ករណី កាលពីមួយសប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA)។

ក្នុងចំណោមករណីថ្មីនេះ ១៥ករណី ត្រូវបាននាំចូលពីបរទេស ដែលធ្វើឱ្យចំនួនសរុបកើនដល់ ៣២ ២៦៤នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំនួនអ្នកឆ្លងដែលស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរមានចំនួន ៣៤៧នាក់ ធ្លាក់ចុះ ៧នាក់ពីថ្ងៃមុន។ ចំនួនអ្នកស្លាប់សរុបចំនួន ៥២នាក់ទៀត ត្រូវបានបញ្ជាក់ដែលធ្វើឱ្យ ចំនួនអ្នកស្លាប់មានចំនួន ២៣,៦៩៦នាក់ ហើយអត្រាមរណភាពសរុប គឺ ០,១៣ ភាគរយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top