ភ្នំពេញ៖ ក្រុមការងារអភិរក្សសត្វកម្ពុជា បានចាប់ផ្តើមដំណើរការជំរឿន សត្វត្មាតប្រចាំឆ្នាំរបស់ខ្លួន ស្ថិតក្នុងក្របខណ្ឌ នៃការធ្វើជំរឿនប្រចាំឆ្នាំចំនួន ៥ដង ដើម្បីតាមដានលើទិន្នន័យ វត្តមានរបស់សត្វត្មាត និងការត្រៀមរៀបចំផែនការបន្ត ក្នុងការការពារថែរក្សា និងអភិរក្សប្រភេទសត្វស្លាបកម្រនេះឲ្យ បានគង់វង្ស។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា ទីតាំងជំរឿនចំនួន ៤ កន្លែងត្រូវបានបើកក្នុងពេលដំណាលគ្នា នាថ្ងៃនេះ គឺ ទី១-ដែនជម្រកសត្វព្រៃសម្បូណ៌ក្នុងខេត្តក្រចេះ...
បរទេស៖ កាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់តាំងបង្ហាញវត្តមាន ជាផ្លូវការនៃនាវាផ្ទុកយន្តហោះចម្បាំងទី៣ របស់ខ្លួននៅឯផែសមុទ្រ នៃទីក្រុងសៀងហៃ Jiangnan Shipyardដែលនាវា នេះអាចផ្ទុកទំងន់ សរុបដល់ទៅ ៨០០០០តោន។ នាវាផ្ទុកយន្តហោះចម្បាំងនេះផងដែរ ក៏ត្រូវបានគេរាយការណ៍ ថាគឺជានាវដំបូង ដែលមានបំពាក់មកជាមួយនឹង បច្ចេកវិទ្យា electromagnetic catapults ដែលអាចធ្វើការរារាំង និងធ្វើឲ្យគាំងសមត្ថភាពដំណើរការនៃអាវុធជាច្រើនប្រភេទ ដែលផលិតដោយអាមេរិក...
បរទេស៖ យោងតាមទិន្នន័យប្រចាំសប្តាហ៍ ដែលធ្វើឡើងដោយក្រុមហ៊ុនអ្នកជំនាញ ផលិតប្រេងនៃទីក្រុង Houston មានឈ្មោះថា Baker Hughes កាលពីថ្ងៃសុក្រម្សិលមិញនេះបង្ហាញថា ចំនួនខួងប្រេងរបស់អាមេរិក នៅសប្តាហ៍នេះបានកើនឡើងដល់ ៧៤០ដងមកហើយ។ ប្រភពដដែលបានបង្ហាញទៀតដែរថា ធៀបទៅនឹងចំនួនខួងប្រេង កាលពីសប្តាហ៍មុនមានត្រឹមតែ ២៧០ដងប៉ុណ្ណោះ ហើយក្នុងនោះការខួងនៅលើដីមាន ៧២១ដង ខួងលើដីទឹកមាន៣ដងនិងខួង នៅសមុទ្រមានចំនួន ១៦ដង។ មកទល់បច្ចុប្បន្នក្រុមហ៊ុន...
ភ្នំពេញ ៖ លោក ង៉ោ លីកូ អនុប្រធាន គណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា បានលើកទឹកចិត្តឲ្យយុវជន យុវនារី ជួយផ្សព្វផ្សាយពីចំណេះដឹង ហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅតាមបណ្តាខេត្ត និងជនបទដាច់ស្រយាល។ ក្នុងពិធីប្រគល់ពានរង្វាន់ការផលិតវីដេអូខ្លី ស្តីពី ចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ នៅកម្ពុជា នាថ្ងៃទី១៧ មិថុនា លោក ង៉ោ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរក្រុមហ៊ុនអាមេរិក ទាក់ទាញវិនិយោគិនពី សហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI) នាថ្ងៃទី១៧ មិថុនា លោក ស៊ុន ចាន់ថុល...
ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង ឧកញ៉ា ហ៊ុន ឡាក់ ឧកញ៉ា សុង សារ៉ន តំណាងនិងសមាជិក ដែលជាតំណាងសមាជិកសហព័ន្ធស្រូវ-អង្ករកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមបរិច្ចាកថវិកាចំនួន ៣០ ១០០ ដុល្លារអាមេរិក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អនុប្រធានាធិបតី វេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានធ្វើការលើកឡើងចំពោះ បញ្ហាទណ្ឌកម្មទាំងឡាយ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ប្រឆាំងមកលើប្រទេសរបស់លោកស្រី គឺគ្រាន់តែជាសកម្មភាព ជំរិតទារប្រាក់ប៉ុណ្ណោះ។ លោកស្រី Rodriguez ដែលបានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចលើកទី២៥ នៅក្នុងទីក្រុង St. Petersburg...
បរទេស៖ បើតាមលោក Fyodor Lukyanov អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិ និងជានិពន្ធនាយកនៃប្រទេសរុស្ស៊ី ក្នុងកិច្ចការសកល បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ថា ការវាយលុករបស់យោធារុស្ស៊ី នៅអ៊ុយក្រែន ទំនងជាមានរយៈពេលយូរ ហើយនឹងនាំមកនូវ “ការបែកបាក់” នៃសេដ្ឋកិច្ចរុស្ស៊ី និងលោកខាងលិច ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នក យកព័ត៌មានអង់គ្លេសរបស់ BBC ថា៖ ចំនួននៃក្រុមអ្នកប្រយុទ្ធអង់គ្លេស ដែលចាប់ខ្លួនបាននៅអ៊ុយក្រែន និងដាក់ទោសប្រហារជីវិតដោយ អាជ្ញាធររដ្ឋ Donetsk គឺធ្វើឡើងស្របទៅតាមច្បាប់អន្តរជាតិ។ ឆ្លើយតបបន្ថែមពីលើបញ្ហានេះលោក Lavrov បានបញ្ជាក់ទៀតថាដូចនេះរុស្ស៊ី ដែលមិនដែលបានខ្វាយខ្វល់ អំពីអ្វីដែលលោកខាងលិចកំពុង មើលឃើញឬលើកឡើងនោះទេ...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ Olaf Scholz, ប្រធានាធិបតីបារាំង Emmanuel Macron, នាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi និងប្រធានាធិបតីរ៉ូម៉ានី Klaus Iohannis រួមចំណែកដល់អ៊ុយក្រែនក្នុងការទទួលយកជំហរ “ប្រាកដនិយម” បន្ថែមទៀតលើជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍។...