ព័ត៌មានអន្តរជាតិ

រុស្ស៊ី ខ្វល់ពីច្បាប់អន្តរជាតិ តែមិនមែនលោកខាងលិច ឡើយ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នក យកព័ត៌មានអង់គ្លេសរបស់ BBC ថា៖ ចំនួននៃក្រុមអ្នកប្រយុទ្ធអង់គ្លេស ដែលចាប់ខ្លួនបាននៅអ៊ុយក្រែន និងដាក់ទោសប្រហារជីវិតដោយ អាជ្ញាធររដ្ឋ Donetsk គឺធ្វើឡើងស្របទៅតាមច្បាប់អន្តរជាតិ។

ឆ្លើយតបបន្ថែមពីលើបញ្ហានេះលោក Lavrov បានបញ្ជាក់ទៀតថាដូចនេះរុស្ស៊ី ដែលមិនដែលបានខ្វាយខ្វល់ អំពីអ្វីដែលលោកខាងលិចកំពុង មើលឃើញឬលើកឡើងនោះទេ ពីព្រោះថានេះជាច្បាប់អន្តរជាតិ ចំពោះករណីទាហានស៊ីឈ្នួល។

រំលឹកដែរថា អ្នកទោសជនជាតិអង់គ្លេស២នាក់ មានឈ្មោះថា Shaun Pinner និង Aiden Aslin ក្នុងចំណោមអ្នកទោស អង់គ្លេស៣នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាទាហានស៊ីឈ្នូល របស់អ៊ុយក្រែន និងតុលាការកំពូលរដ្ឋ Donetsk បានសម្រេចកាត់ទោស ប្រហារជីវិតពួកគេទាំង៣នាក់ រួចទៅហើយ កាលពីសប្តាហ៍កន្លងទៅ៕

ប្រែសម្រួល៖ស៊ុនលី

To Top