តេអេរ៉ង់ ៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានឲ្យដឹងថា ពួកគេនៅតែមិនអាចបង្ហាញពី “សុទិដ្ឋិនិយមច្បាស់លាស់” ដែលថាទីក្រុងវ៉ាស៊ីនតោន នឹងដកទណ្ឌកម្មប្រឆាំង នឹងទីក្រុងតេអេរ៉ង់នោះឡើយ។ លោក Abolfazl Amouei អ្នកនាំពាក្យសន្តិសុខជាតិ របស់សភាអ៊ីរ៉ង់ បានលើកឡើងថា “យើងបានឈានដល់សេចក្តីព្រាង កិច្ចព្រមព្រៀងនៅទីក្រុងវីយែន ប៉ុន្តែបញ្ហាមួយចំនួន នៅតែត្រូវយល់ព្រមនៅក្នុងសេចក្តីព្រាងនេះ ហើយភាគច្រើន នៃពួកគេទាក់ទងនឹងទណ្ឌកម្ម ដែលសហរដ្ឋអាមេរិកចង់រក្សា”...
បរទេស ៖ សមាជិកសភា មកពីគណបក្សសាធារណៈម្នាក់ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការរិះគន់ខ្លាំង ចំពោះរដ្ឋាភិបាលវ៉ាស៊ិនតោន ចំពោះមុខបញ្ហានៅ អ៊ុយក្រែន ហើយព្រមទាំងបាន អំពាវនាវឲ្យអាមេរិក ក្នុងការចាកចេញពីអង្គការ ណាតូទៀតផង។ លោកស្រី Marijorie Taylor Greene សមាជិកសភាមកពីរដ្ឋ Georgia ដែលជាអ្នកគាំទ្រដ៏ខ្លាំងក្លា ចំពោះលោកអតីតប្រធានាធិបតី អាមេរិក...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខថ្មី ដល់អ៊ុយក្រែន ដែលរួមមានប្រព័ន្ធប្រឆាំងយន្តហោះ និងប្រព័ន្ធការពារដែន អាកាសកម្រិតខ្ពស់ ព្រមទាំងគ្រាប់រំសេវ បន្ថែមសម្រាប់ ប្រព័ន្ធរ៉ុក្កែតទំនើប។ សរុបជាទឹកប្រាក់ ៨២០លានដុល្លារអាមេរិក អាវុធថ្មីនេះ មានពីរផ្នែក នេះបើយោងតាមការប្រកាស របស់ក្រសួងការពារជាតិ ។ ជំនួយដែលមានតម្លៃ ៥០លានដុល្លារ ដែលក្នុងនោះ គ្រាប់រំសេវបន្ថែម...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ការចរចាដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អាចទទួលបានជោគជ័យ ប្រសិនបើសហរដ្ឋអាមេរិក ផ្តល់ការធានាយូរអង្វែង សម្រាប់ផលប្រយោជន៍ សេដ្ឋកិច្ច របស់ទីក្រុងតេអេរ៉ង់។ លោកបានសរសេរថា “ភាពប្រាកដនិយម របស់អាមេរិក និងការទទួលបានការធានា ស្ថិរភាពសម្រាប់ផលប្រយោជន៍ សេដ្ឋកិច្ចពេញលេញរបស់អ៊ីរ៉ង់ ពីកិច្ចព្រមព្រៀង...
បរទេស ៖ មន្ត្រីជាន់ខ្ពស់ របស់ប្លុកអឺរ៉ុប កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការបញ្ជាក់ប្រាប់ ទៅកាន់ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ព្រមទាំងសមាជិកសភាផ្សេងទៀត អំពីអ្វីបន្ថែមទៀត ដែលរដ្ឋាភិបាល ទីក្រុងគៀវត្រូវតែកែ ទំរង់ដើម្បីអាច សម្របកិច្ចការងារ ឲ្យស្របទៅតាមស្តង់ដា ជាប្រទេសសមាជិករបស់អឹរ៉ុប ។ លោកស្រីUrsula von...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្តរកឃើញ អ្នកកើតជំងឺកូវីដ១៩ សម្រាប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ មានករណីឆ្លងថ្មី ៨នាក់ ខណៈជាសះស្បើយ និងស្លាប់គ្មាន ៕
ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានលើកទឹកចិត្ត ដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ចូលរួមស្នើកម្ចីឥណទានពី គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ មានទំហំទឹកប្រាក់ចំនួន ១៥០លានដុល្លារ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១ កក្កដា បានបញ្ជាក់ថា «ម្ចាស់អាជីវកម្មទេសចរណ៍អាច ចាប់ផ្តើមស្នើសុំកម្ចីនៅតាម គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងទំហំទឹកប្រាក់អតិបរមា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានប្រាប់អង្គការសហប្រជាជាតិ (UN) ថា គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុចម្បង នៃការស្លាប់នៅកម្ពុជា ហើយគិតជាមធ្យមមានមនុស្ស ៥នាក់ស្លាប់ និងរងរបួស ១០នាក់ ក្នុងមួយថ្ងៃៗ។...
ភ្នំពេញ៖ យុវជនជាអ្នកលេងហ្វេសប៊ុក (Facebook) និង Tik Tok ម្នាក់ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ត្រូវបាន ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ ចាប់ខ្លួន និង បញ្ជូន ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់...
ប៉េកាំង៖ អ្នកនាំពាក្យចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការនិយាយមិនពិត លើកោះតៃវ៉ាន់ ដែលធ្វើឡើង ដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការ ក្រុមប្រឹក្សារដ្ឋតៃវ៉ាន់ បានលើកឡើងថា “តៃវ៉ាន់គឺជាផ្នែកមួយ នៃប្រទេសចិន ហើយជនរួមជាតិតៃវ៉ាន់ គឺជាបងប្អូនបង្កើតរបស់យើង”...