ព័ត៌មានអន្តរជាតិ

សមាជិកសភា អាមេរិកម្នាក់ ចង់ឲ្យរដ្ឋាភិបាល វ៉ាស៊ិនតោន ដកខ្លួនចេញពីណាតូ

បរទេស ៖ សមាជិកសភា មកពីគណបក្សសាធារណៈម្នាក់ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការរិះគន់ខ្លាំង ចំពោះរដ្ឋាភិបាលវ៉ាស៊ិនតោន ចំពោះមុខបញ្ហានៅ អ៊ុយក្រែន ហើយព្រមទាំងបាន អំពាវនាវឲ្យអាមេរិក ក្នុងការចាកចេញពីអង្គការ ណាតូទៀតផង។

លោកស្រី Marijorie Taylor Greene សមាជិកសភាមកពីរដ្ឋ Georgia ដែលជាអ្នកគាំទ្រដ៏ខ្លាំងក្លា ចំពោះលោកអតីតប្រធានាធិបតី អាមេរិក Donald Trump នោះបានធ្វើការលើកឡើងបែបនេះ ហើយថែមទាំងនិយាយទៀតថា អាមេរិកមិនគួរបញ្ចូន ដែលពលរដ្ឋអាមេរិក បានបង់ពន្ធរាប់ពាន់លានដុល្លារ ចូលទៅក្នុងសង្គ្រាម ដែលអាចប្រឈមមុខ ទៅនឹងការប្រើប្រាស់អាវុធ នុយក្លេអ៊ែរនោះឡើយ។

លោកស្រីបានសរសេរទៀត នៅលើយបណ្តាញសង្គម Twitter ទៀតថា បច្ចុប្បន្នអ៊ុយក្រែន គឺជាសង្គ្រាមដែលមានរូបរាង ដូចជាសង្គ្រាមនៅអ៊ឺរ៉ាក់ ដែលអាមេរិកកំពុង ចូលរួមហើយមានការជ្រោមជ្រែង តិចតួចបំផុតពីអង្គការណាតូ ប៉ុន្តែវាគឺជាសង្គ្រាម ដែលមានបង្កប់អាវុធ នុយក្លេអ៊ែរពីខាងក្នុងផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបញ្ចាក់ដែរថា ពលរដ្ឋអាមេរិកទាំងអស់ មិនចង់បានសង្គ្រាមជាមួយនឹងរុស្សីឡើយ ប៉ុន្តែណាតូនិងមេដឹកនាំដ៏ឆ្កួតលីលា របស់យើងកំពុងទាញ ពួកគេឲ្យធ្លាក់ចូល ទៅក្នុងគ្រោះថ្នាក់នេះ ។ ដូចនេះយើងគួរតែនាំគ្នា ចាកចេញពីណាតូ ៕

ប្រែសម្រួល៖ស៊ុនលី

To Top