ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្រោយបុរសជនជាតិនីហ្សេរីយ៉ា បានជាសះស្បើយពីជំងឺអុតស្វា ចំពោះនីតិវិធីបន្ដទៀតយ៉ាងណានោះ គឺអាស្រ័យទៅផ្លូវច្បាប់របស់កម្ពុជា ដែលខាងសមត្ថកិច្ចនឹងចាត់វិធានការ ។ ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន ខណៈបុរសជនជាតិនីហ្សេរីយ៉ា ឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM)...
ថ្ងៃទី២២ ខែកក្កដា គណៈកម្មាធិការបទប្បញ្ញត្តិ ថាមពលបរមាណូ របស់ជប៉ុន បានអនុម័តជាផ្លូវការនូវផែនការ របស់ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គីសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaទីមួយទៅក្នុងសមុទ្រ ។ នេះជាជំហានដ៏មានគ្រោះថ្នាក់មួយរបស់ជប៉ុន ដែលប៉ុនប៉ងធ្វើឱ្យរឿងនេះក្លាយទៅជាការពិត ។ បច្ចុប្បន្ននេះ រោងចក្រអគ្គីសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaទីមួយបានតម្កល់ទុកទឹក សំណល់នុយក្លេអ៊ែរលើសពី១២៥ម៉ឺនតោន ។ អ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ...
នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់កាបូប។ ជនសង្ស័យ ឈ្មោះ លន់ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន ខណៈដែលរូបគេ...
ពេលថ្មីៗកន្លងទៅនេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តលើការបោះឆ្នោតតាមរបៀបវារៈអំពី “សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីប” ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់សភាទាំងពីរ ធ្វើការបោះឆ្នោតសម្រេចចិត្ត ចំពោះសេចក្តីព្រាងច្បាប់នេះ ។ តាមការបែកធ្លាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិក ឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ប្រាក់ទុនលើសពី៥ម៉ឺនលានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍនៃមុខរបរ វត្ថុពាក់កណ្ដាលចម្លងរបស់អាមេរិក ក៏ដូចជាលើកទឹកចិត្តឱ្យសហគ្រាស កសាងរោងចក្រនៅសហរដ្ឋអាមេរិក ។ ជាពិសេស ប្រព័ន្ធសារព័ត៌មានអាមេរិក បានកត់សម្គាល់ឃើញជាពិសេសថា សេចក្តីព្រាងច្បាប់នេះនឹងបង្កើតអ្វីដែលហៅថា...
អ្នកសារព័ត៌មានទទួលដំណឹងពីការិយាល័យវិស្វកម្ម យានអវកាសផ្ទុកមនុស្សនៃប្រទេសចិន បានឱ្យដឹងថា នៅវេលាម៉ោង៣និង១៣នាទីថ្ងៃទី២៥ខែកក្កដា តាមម៉ោងក្រុងប៉េកាំងបន្ទាប់ពី បានចូលក្នុងគន្លងតារាវិថី បន្ទប់ពិសោធន៍WenTianបានតភ្ជាប់គ្នាដោយជោគជ័យជាមួយបន្ទប់ស្នូលTianHe ការតភ្ជាប់ទាំងមូលបានដំណើរការ អស់រយៈពេលប្រហែល១៣ម៉ោង។ លោកស្រីZouXuemeiអគ្គវិស្វករនៃភារកិច្ចបាញ់បង្ហោះ បន្ទប់ពិសោធន៍WenTianនៃមជ្ឈមណ្ឌលគ្រប់គ្រង ការហោះហើរក្រុងប៉េកាំងបានថ្លែងថា និយាយសរុបទៅ ដំណើរតភ្ជាប់គ្នាទាំងមូលត្រូវបានគ្រប់គ្រង យ៉ាងត្រឹមត្រូវណាស់ ភារកិច្ចលើកនេះទទួលបានជោគជ័យដោយគាប់ប្រសើរ។ តាមផែនការដែលបានគ្រោងទុក បន្ទាប់មក ក្រុមអវកាសយានិក នៃយានអវកាស ShenZhou-14នឹងចូលក្នុងបន្ទប់ពិសោធន៍WenTian៕ វិទ្យុមិត្តភាពកម្ពុជាចិន
តាំងពីថ្ងៃដែលបានប្រកាស ក្នុងការទទួលយកអតិថិជន Opennet នៅក្នុងខែឧសភាកន្លងមក ក្រុមហ៊ុន Ezecom បានស្វះស្វែងជួសជុលបណ្តាញសេវា ដែលខូចខាតបានជាង ៤ម៉ឺនរួចហើយ និងនៅតែបន្តធ្វើបន្ថែមទៀត ដើម្បីប្រាកដថាអតិថិជនរបស់យើង នឹងបានទទួលនូវសេវាអ៊ិនធឺណិតដែលរលូន មិនរអាក់រអួល។ ក្រុមការងារយើងខ្ញុំបានខិតខំ ធ្វើការទាំងថ្ងៃនិងយប់ ៧ថ្ងៃក្នុង១សប្តាហ៍ ដើម្បីធ្វើការជួសជុល និងស្តារឡើងវិញនូវខ្សែបណ្តាញអ៊ិនធឺណិត ដែលបានកាត់ផ្តាច់ និងសម្ភារៈដែលបានខូចខាត។ កំឡុងពេលនេះយើងខ្ញុំបានរកឃើញថា ខ្សែបណ្តាញចាស់ទាំងនោះបានខូច...
បឺលីន៖ ប្រទេសជាច្រើននៅអឺរ៉ុប នាពេលថ្មីៗនេះបានប្រកាសបើកដំណើរការ រោងចក្រថាមពលធ្យូងថ្មឡើងវិញ ខណៈដែលការផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសរុស្ស៊ី បានធ្លាក់ចុះចំពេលមានការ ដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ វិធានការបែបនេះកំពុង រារាំងគោលដៅរបស់ប្លុក ក្នុងការឈានដល់អព្យាក្រឹតភាព កាបូននៅឆ្នាំ២០៥០ ដែលបង្ហាញពីស្តង់ដារទ្វេររបស់អឺរ៉ុប ស្តីពីការកាត់បន្ថយការបំភាយឧស្ម័ន។ ក្នុងន័យនេះវាមានន័យថា ជាការអនុវត្ដវិធានការបញ្ជ្រាស់ ក្នុងនោះប្រទេសជាច្រើននៅអឺរ៉ុប រួមទាំងអាល្លឺម៉ង់ អ៊ីតាលី អូទ្រីស ហូឡង់ និងដាណឺម៉ាក...
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត បានលើកឡើងថា គ្មានប្រទេសណាមួយមក ដឹកនាំប្រទេសកម្ពុជានោះទេ គឺកម្ពុជាម្ចាស់ការលើខ្លួនឯង ។ វិដេអូជាង៤នាទី បង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ បង្ហាញនាព្រឹកថ្ងៃ២៥ កក្កដា លោក...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើទីក្រុងតេអេរ៉ង់ គឺធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសអឺរ៉ុប។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនា តាមទូរស័ព្ទរយៈពេល ១២០នាទី ជាមួយសមភាគីបារាំងរបស់លោក គឺលោក Emmanuel Macron នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់ ។ ដោយមើលលើ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៤នាក់ ខណៈជាសះស្បើយចំនួន១០នាក់ និងគ្មានអ្នកស្លាប់ គ្មា។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៦ ៦១២នាក់ អ្នកជាសះស្បើយចំនួន១៣៣ ៤០៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕