ភ្នំពេញ៖ជនជាតិ នីហ្សេរីយ៉ា ដែល កើតជំងឺអុតស្វា រត់គេចចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា ត្រូវបានរកឃើញនៅម្ដុំផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាម គេហទំព័រ ហ្វេសប៊ុករបស់ រដ្ឋបាលខណ្ឌ ដូនពេញ បានបញ្ជាក់ ថា”ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ”៕
ភ្នំពេញ៖ក្រុមឈ្មួញរកស៊ីជួញដូរសំណាកសត្វព្រៃកម្រនិងជិតផុតពូជ ចំនួន៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ប្រកាសសាលក្រម ផ្តន្ទាទោស ដោយចំពោះមុខ និង កំបាំងមុខ សម្រេចដាក់គុក ក្នុងម្នាក់ រយៈពេល២ ឆ្នាំ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ពី...
ហ្សឺណែវ៖ នៅពេលដែលតំបន់អ៊ឺរ៉ុបនៃអង្គការសុខភាពពិភពលោក (WHO) ទទួលរងនូវឥទ្ធិពលនៃរលកកំដៅដ៏យូរ ដែលបង្កឲ្យមានភ្លើងឆេះព្រៃដ៏សាហាវជាបន្តបន្ទាប់ និងការកើនឡើងនៃសីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រា រដ្ឋាភិបាលក្នុងតំបន់ត្រូវបានជំរុញដោយ WHO ឱ្យអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ តួនាទីរបស់ខ្លួនត្រូវបានបំពេញបន្ថែម “ជាសន្ធិសញ្ញាសុខភាព” ដោយកម្មវិធីសុខភាព COP26 (សន្និសីទការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ) ។ នាយកប្រចាំតំបន់របស់ WHO លោក Hans Kluge បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “រដ្ឋាភិបាលចាំបាច់ត្រូវបង្ហាញពីឆន្ទៈនយោបាយ...
តេអេរ៉ង់៖ ទំព័រមុខរបស់អ៊ីរ៉ង់ (IFP) បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Hossein Amir-Abdollahian បានឲ្យដឹងថា ទាំងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានសម្តែងការត្រៀមខ្លួន ដើម្បីចាប់ផ្តើមកិច្ចចរចារបស់ពួកគេ លើកម្រិតនយោបាយ ដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ។ លោក Amir-Abdollahian ត្រូវ បាន គេ ដក ស្រង់ សម្តី...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាឧបសគ្គចម្បងក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង ដែលនឹងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ អ្នកនាំពាក្យលោក Nasser Kanaani បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “ការនិយាយមិនពិតរវាង JCPOA (ដែលអ៊ីរ៉ង់ មិនដូចសហរដ្ឋអាមេរិក នៅតែជាភាគី) និងទំនាក់ទំនងល្អរវាងអ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួន...
បរទេស៖ យោធាអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពជើងទឹក Royal Navy កំពុងបណ្តុះបណ្តាលដល់នាវិកអ៊ុយក្រែននៅប្រទេសស្កុតឡែន ក្នុងការប៉ុនប៉ងគាំទ្រទីក្រុង គៀវ ក្នុងការប្រយុទ្ធរបស់ខ្លួនជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការហ្វឹកហ្វឺននេះមានការចូលរួមពីលោក Vladimir Gavrilov អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន និងរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេស James Heappey...
បរទេស៖ ប្រទេសចិនត្រូវបានកំណត់សម្រាប់ការត្រឡប់មកវិញនៃរលកកំដៅបន្ថែមទៀតក្នុងរយៈពេល ១០ ថ្ងៃខាងមុខ ដោយសីតុណ្ហភាពនឹងចាប់ផ្តើមកើនឡើងនៅក្នុងផ្នែកខ្លះនៃប្រទេសនៅថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុងនៅតាមមាត់សមុទ្រមួយចំនួនស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុតរួចហើយ ហើយតំបន់ក្នុងទឹក គឺស្ថិតនៅក្នុងព្រមានអំពីហានិភ័យនៃការបាក់ទំនប់ដោយសារតែផ្ទាំងទឹកកករលាយ។ ថ្ងៃសៅរ៍នេះគឺជាថ្ងៃនៃ “កំដៅខ្លាំង” នៅក្នុង Almanac របស់ចិនដោយផ្អែកលើប្រតិទិនតាមច័ន្ទគតិ។ លោក Fu...
ភ្នំពេ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលេីកឡេីងថា ករណីជនជាតិនីហ្សេរីយ៉ាដែលមានកេីតជំងឺអុតស្វាដែលបានធ្វេីរោគវិនិឆ្ឆ័យ ដោយអាជ្ញាធរសុខាភិបាលថៃហេីយដែលបានគេចខ្លួន តាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មកនោះ គ្រាន់តែឮថាប្រហែលជាចូលមកកម្ពុជា (ដោយអាជ្ញាធរថៃបាត់ទំនាក់ទំនងដែរនោះ) ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា កំពុងតែឆែកឆេរ ស្វែងរក និងបង្កេីនការប្រុងប្រយ័ត្ន នៅគ្រប់ទីតាំង និងច្រកចេញចូល តែមកទល់ពេលនេះ នៅមិនទាន់មានព័ត៍មានណា...
ភ្នំពេញ ៖ចំណងមិត្តភាពដ៏ស្អិតល្មួតរវាងកម្ពុជា-ចិន បាននាំមកនូវសមិទ្ធផលថ្មីមួយទៀតជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ នេះជាសមិទ្ធផលរួមរវាងមូលនិធិមុទិតា និងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈការសាងសង់នូវអគារសិក្សាចំនួន១ខ្នង មាន ៤បន្ទប់ទំហំ៩ម x៣២ម ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាសម្តេចតា ភូមិ១ឧសភា សង្កាត់ កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ។ អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសិក្សា...
គម្រោងថ្មីចុងក្រោយបំផុតរបស់ Vattanac Group ពាំនាំមកនូវជីវិតថ្មីមកកាន់មាត់ទន្លេនៃរាជធានីភ្នំពេញរាជធានីភ្នំពេញ សណ្ឋាគារ Hôtel KVL នឹងបើកដំណើរការទទួលភ្ញៀវនាខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ សណ្ឋាគារនេះមានទីតាំងស្ថិតនៅទីតាំងសំខាន់បំផុតតាមបណ្ដោយតីរវិថីស៊ីសុវត្ថិ និងជាគម្រោងបន្ថែមដែលមានការទន្ទឹងរង់ចាំជាយូរនៃគម្រោងរបស់ Vattanac Group។ បាវចនារបស់សណ្ឋាគារ គឺ “រចនាឡើងដើម្បីភ្ជាប់ទំនាក់ទំនង” ដោយបំពេញគ្រប់តម្រូវការទាំងអស់របស់អ្នកដំណើរសម័យថ្មី នៅក្នុងបរិយាកាសសណ្ឋាគារលក្ខណៈសហសម័យ ទំនើបទាន់សម័យ និងមុខងារដំណើរការគ្រប់បែបយ៉ាង។ ដោយមានទីតាំងស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញដែលជាទីតាំងប្រវត្តិសាស្ត្រមានចម្ងាយរំលងតែមួយផ្លូវពីព្រះបរមរាជវាំង...