ព័ត៌មានជាតិ

មិនទាន់រកឃេីញវត្តមាន បុគ្គលនីហ្សេរីយ៉ា ដែលមានជំងឺអុតស្វា នៅកម្ពុជានោះទេ

ភ្នំពេ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលេីកឡេីងថា ករណីជនជាតិនីហ្សេរីយ៉ាដែលមានកេីតជំងឺអុតស្វាដែលបានធ្វេីរោគវិនិឆ្ឆ័យ ដោយអាជ្ញាធរសុខាភិបាលថៃហេីយដែលបានគេចខ្លួន តាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មកនោះ គ្រាន់តែឮថាប្រហែលជាចូលមកកម្ពុជា (ដោយអាជ្ញាធរថៃបាត់ទំនាក់ទំនងដែរនោះ) ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា កំពុងតែឆែកឆេរ ស្វែងរក និងបង្កេីនការប្រុងប្រយ័ត្ន នៅគ្រប់ទីតាំង និងច្រកចេញចូល តែមកទល់ពេលនេះ នៅមិនទាន់មានព័ត៍មានណា ដែលបញ្ជាក់ថាជនជាតិនេះ បានមកដល់កម្ពុជា ឬបានមកដល់ខេត្តព្រះសីហនុ ហេីយនោះទេ។

តាមរយៈបណ្តាញសង្គមតេឡេក្រាម នៅរសៀលថ្ងៃទី២៣ខែកក្កដានេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់សាធារណៈជន សហការគ្នាចូលរួមសង្កេត និងផ្តល់ព័ត៍មាន ប្រសិនបេីឃេីញជនជាតិនីហ្សេរីយ៉ារូបនេះ សូមជូនព័ត៍មានទៅអាជ្ញាធរសុខាភិបាល ដែលនៅជិតលោកអ្នក ឫហៅទៅលេខ ១១៥ ដេីម្បីមានវិធានការសុខាភិបាលជាបន្ទាន់ ដេីម្បីទប់ស្កាត់ការចម្លងវីរុសអុតស្វានេះបានទាន់ពេលវេលា។

លោកស្រី សង្កត់ធ្ងន់ថា “មិនទាន់មានរកឃេីញវត្តមាននៃបុគ្គលនីហ្សេរីយ៉ា ដែលមានជំងឺអុតស្វានេះនៅកម្ពុជានៅឡេីយទេ”៕

To Top