One is the image familiar to millions the world over: the worker at the end of his shift and stepping blinking into...
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ឥឡូវនេះកំពុងចូលរួមលើកកម្ពស់និងគាំទ្រដល់ប្រព័ន្ធទូទាត់ KHQR របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលជួយសម្រួលដល់ដំណើរការទូទាត់ប្រាក់សម្រាប់អតិថិជននៅតាមហាងទំនិញ និងភោជនីយដ្ឋានរាប់សិបម៉ឺនកន្លែងនៅទូទាំងប្រទេស។ ដើម្បីអបអរការដាក់ដំណើរការ TrueMoney Wallet KHQR នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ប្រាក់ជូនវិញភ្លាមៗរហូតដល់ ៥ដុល្លារលើការទិញទំនិញផ្សេងៗស្របតាមលក្ខខណ្ឌមួយចំនួនសម្រាប់អ្នកប្រើប្រាស់ TrueMoney Wallet ថ្មី...
សហគមន៍នៅលើ TikTok បានពង្រីកប្រជាប្រិយភាពរបស់ខ្លួនដល់អ្នកប្រើប្រាស់ជាច្រើនជំនាន់ ចាប់ពីក្រុមយុវវ័យរហូតដល់កក្រុមមនុស្សវ័យចំណាស់និងបុគ្គលគ្រប់រូបក្នុងចន្លោះនៃអាយុដែលបានលើកឡើង។ យើងបានកសាងទំនុកចិត្ដជាមួយមហាជនជាច្រើនប្រភេទទាំងនោះដោយកំណត់មុខងារមាតិកាទៅតាមអាយុអ្នកប្រើប្រាស់ ផ្ដល់សិទ្ធិអំណាចដល់សហគមន៍របស់យើងជាមួយមុខងារគ្រប់គ្រងមាតិកា និងគាំទ្រដល់ក្រុមគ្រួសារជាមួយ មុខងារគ្រប់គ្រងរបស់ឪពុកម្ដាយ។ ថ្ងៃនេះ យើងនឹងប្រកាសមុខងារពិសេស និងបច្ចេកវិទ្យាថ្មីៗ ដែលនឹងជួយដល់អ្នកទស្សនាក្នុងការកែសម្រួលនូវជម្រើសនៃវីដេអូតាមចំណូលចិត្ដ ដោយបន្ដរក្សាសុវត្ថិភាព និងទទួលបានបទពិសោធកម្សាន្ដនៅលើ TikTok។ មុខងារថ្មីសម្រាប់កែសម្រួលមាតិកាតាមចំណូលចិត្ដ ផ្នែកមួយដែលធ្វើឱ្យបទពិសោធនៃការប្រើប្រាស់ TikTok មានភាពអស្ចារ្យនោះ គឺសមត្ថភាពអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកចំណាប់អារម្មណ៍ថ្មីៗ ក្រុមអ្នកបង្កើតមាតិកាល្អៗ និងគំនិតថ្មី...
ភ្នំពេញ៖ ថ្ងៃទី14 កក្កដា ឆ្នាំ 2022នេះ ក្រុមហ៊ុនសែលកាតប្រកាសនូវអ្នកឈ្នះរង្វាន់ប្រចាំខែមិថុនា ក្នុងកម្មវិធីឈ្នះ$10,000 ដុល្លាររៀងរាល់ថ្ងៃរបស់ខ្លួន នៅក្នុងពិធីប្រគល់រង្វាន់ ដែលប្រព្រឹត្តទៅ នៅការិយាល័យកណ្តាលសែលកាត នាថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2022។ រង្វាន់ជាសាច់ប្រាក់សរុប ដែលផ្តល់ជូនសម្រាប់ខែមិថុនា មានចំនួន 19ម៉ឺនដុល្លារ ដោយត្រូវបានបែងចែក ក្នុងចំណោមអតិថិជន មានសំណាងចំនួន 5រូប។ អ្នកឈ្នះរង្វាន់កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ...
អំពូលបំភ្លឺផ្លូវត្រូវគេកែសម្រួលឱ្យស្រអាប់ ទឹកក្តៅនឹងផ្គត់ផ្គង់តាមពេលកំណត់ អាងហែលទឹកត្រូវបិទ ថ្លៃនៃការផ្គត់ផ្គង់កំដៅនឹងត្រូវតំឡើង។ល។ រឿងគួរឱ្យខកចិត្តទាំងនេះ បានកើតឡើងនៅអាល្លឺម៉ង់ ដែលជាអង្គភាពសេដ្ឋកិច្ចធំបំផុត នៃសហភាពអឺរ៉ុប ។ ទន្ទឹមនឹងបំពង់បញ្ជូនឧស្ម័នធម្មជាតិធំបំផុត ពីរុស្ស៊ីទៅអឺរ៉ុបឈ្មោះ Nord Stream 1 បានផ្អាកការបញ្ជូនឧស្ម័នធម្មជាតិ ជាបណ្តោះអាសន្នដោយសារការថែទាំពីថ្ងៃទី១១ដល់ថ្ងៃទី២១ខែកក្កដា សភាពការណ៍ពោលខាងលើ ប្រហែលនឹងមានភាពកាន់តែអាប់អួរទៅៗ ។ បច្ចុប្បន្ននេះជាដំណាក់កាលដ៏សំខាន់សម្រាប់ឱ្យអឺរ៉ុប រក្សាទុកឧស្ម័នធម្មជាតិដើម្បីឆ្លងកាត់រដូវរងា ដូច្នេះ...
ភ្នំពេញ៖ ក្នុងនាមជាប្រធានប្តូរវេណ អាស៊ាន នៅឆ្នាំ២០២២នេះ កម្ពុជាសង្ឃឹមថា អាស៊ាន នឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស BRICS ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ជាពិសេស ការស្តារឡើងវិញក្រោយការរាតត្បាត។ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន វិទ្យុមិត្តភាពកម្ពុជា-ចិននៃវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នាពេលថ្មីៗនេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា...
ភ្នំពេញ ៖ ប្រជាពុទ្ធបរិស័ទខ្មែរ មិនដែលភ្លេចទេ នូវការធ្វើបុណ្យធ្វើទាន សន្សំកុសល និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានចែកឋាន និងតែងបានប្រកាន់ខ្ជាប់ ការធ្វើបុណ្យទានប្រចាំឆ្នាំ ទៅតាមប្រពៃណី ទំនៀមទំលាប់ព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ មិនដែលអាក់ខានឡើយ លើកលែងតែក្នុង របបប្រល័យ ពូជសាសន៏ឥតសាសនា ដែលយកជំនឿសាសនារបស់ជាតិ ជាសត្រូវ ។...
«ដើម្បីអ្នកមានស្នាដៃ» នឹងក្លាយជាពាក្យថ្មី សម្រាប់សម្គាល់ផលិតផលស្រាបៀរ កម្ពុជា ដែលសំដៅដល់ការអបអរសាទរ គាំទ្រនិងឲ្យតម្លៃរាល់ស្នាដៃទាំងឡាយណាដែលបុគ្គលគ្រប់រូបសម្រេចបាន នេះគឺជាអត្ថន័យដែលមានបង្ហាញ នៅក្នុងស្ពតពាណិជ្ជកម្មថ្មី របស់ស្រាបៀរ កម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា។ នៅពីក្រោយភាពជោគជ័យ របស់យើងគ្រប់គ្នា តែងមានឧបសគ្គជាច្រើនរាប់មិនអស់ ក៏ប៉ុន្តែអ្នកត្រូវតែ កំណត់គោលដៅឱ្យបានច្បាស់ តាំងចិត្តឱ្យបានខ្ពស់ និងត្រៀមខ្លួនជាស្រេច ក្នុងការបញ្ចេញកម្លាំង ឆ្ពោះទៅមុខជានិច្ច ដើម្បីបង្កើតស្នាដៃថ្មីសម្រាប់ខ្លួនឯង គ្រួសារ...
ភ្នំពេញ៖ ថ្លែងក្នុងឱកាសកិច្ចប្រជុំលើកទី៤ នៃយុទ្ធនាការ ៩០ថ្ងៃ នៃពិធីផ្សព្វផ្សាយការអនុវត្ត របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានលើកឡើងថា ការចូលរួមបង់ភាគទានរបស់ភាគីនិយោជក ក្នុងការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ គឺបង្ហាញពីការរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន ក៏ដូចជាលើកទឹកចិត្តកម្មករនិយោជិត ឱ្យខិតខំធ្វើការងារ នឹងមានសង្ឃឹមខ្ពស់ នៅពេលដែលពួកគាត់ចាស់ទៅ ធ្វើការលែងកើត និងសុខភាពចុះខ្សោយ នៅពេលនោះគាត់នឹងទទួលបាន អត្ថប្រយោជន៍ និងការការពារពីប.ស.ស. ផ្នែកប្រាក់សោធន និងផ្នែកថែទាំសុខភាព ដែលនេះបានមកពីការចូលរួម របស់ភាគីនិយោជក និងភាគីនិយោជិតខ្លួនឯងផ្ទាល់។ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងបន្ដថា៖ ក្នុងយុទ្ធនាការ ៩០ថ្ងៃ នៃការផ្សព្វផ្សាយ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ បានរៀបចំ ៣លើក រួចមកហើយ ដោយបានធ្វើឡើងជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបងប្អូនសហជីព។ ដោយឡែកចំពោះពិធីផ្សព្វផ្សាយនៅពេលឆាប់ៗខាងមុខក្នុងយុទ្ធនាការ ៩០ថ្ងៃនេះដែល នឹងមានការរៀបចំកិច្ចផ្សព្វផ្សាយ របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន ដោយមានការចូលរួមត្រីភាគី និងនៅពេលបន្ដបន្ទាប់ក្រុមការងារពាក់ព័ន្ធ នឹងខិតខំចុះផ្សព្វផ្សាយទៅដល់សហគ្រាស គ្រឹះសា្ថនដោយផ្ទាល់។ ទន្ទឹមគ្នានេះ ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ត្រូវចូលរួមសហការ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ឱ្យកាន់តែទូលំទូលាយ និងយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមអនុវត្តកាតព្វកិច្ច នឹងទទួលបានអត្ថប្រយោជន៍ នៅពេលដែលគាត់ដល់អាយុចូលនិវត្តន៍ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ។ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងបញ្ជាក់ដែរថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ ជារបបសន្ដិសុខសង្គមថ្មីដ៏ល្អប្រសើរមួយ បើប្រៀបធៀបជាមួយ បណ្ដាប្រទេសផ្សេងៗ អត្រានៃការបង់ភាគទាន របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននៅកម្ពុជា គឺស្ថិតនៅអត្រាទាបឆ្ងាយជាង ប្រទេសជិតខាងនៅឡើយ ព្រោះថាបច្ចុប្បន្ន ៥ឆ្នាំដំបូងនៃភាគទានរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ មានការចូលរួមពីភាគីនិយោជក២% និងភាគីនិយោជិត២% ប៉ុន្ដែដើម្បីធានានូវតម្រូវការអប្បបរមា ជាពិសេសតម្រូវការរស់នៅបងប្អូនកម្មករនិយោជិត នៅពេល៥ឆ្នាំបន្ទាប់ នឹងមានការប្រែប្រួល ទៅតាមស្ថានភាពជាក់ស្ដែង នៃសេដ្ឋកិច្ចក្នុងប្រទេស។ ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានបន្ដធ្វើការសំណូមពរយ៉ាងទទូច ទៅកាន់បងប្អូននិយោជក និងតំណាងនិយោជកទាំងអស់ សូមធ្វើការបញ្ជូនឈ្មោះកម្មករនិយោជិត មកក្នុងបញ្ជី ប.ស.ស. ឲ្យបានគ្រប់គ្នា ដើម្បីរក្សាផលប្រយោជន៍ ជូនកម្មករនិយោជិត ព្រមទាំងធ្វើការសហការជាមួយ ក្រុមការងារដើម្បីធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិត ជាពិសេសក្នុងឱកាសចូលរួម ក្នុងពិធីផ្សព្វផ្សាយនាពេលនេះ ដោយត្រូវយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចំងល់ទាំងឡាយពាក់ព័ន្ធ ទៅនឹងរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ដល់បងប្អូនកម្មករនិយោជិតដែលនៅជាមួយ និងជួបផ្ទាល់ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ អំពីការចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន។ សូមបញ្ជាក់ថាៈ កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅពេញមួយព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ី ម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា និយោជក និងតំណាងនិយោជក សរុបប្រមាណជា ៣០០នាក់៕
យេរ៉ូសាឡឹម ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាក្នុងអំឡុង ពេលកិច្ចប្រជុំជាមួយ សមភាគីអ៊ីស្រាអែល លោក Yair Lapid ថាសហរដ្ឋអាមេរិក នឹងមិនអនុញ្ញាត ឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ហើយនឹងធ្វើការជាមួយដៃគូ ផ្សេងទៀត ដើម្បីប្រឈមមុខ នឹងការគំរាមកំហែង ដែលបង្កឡើងដោយទីក្រុងតេអេរ៉ង់ ។...