ភ្នំពេញ៖ ខណៈកម្ពុជា-វៀតណាម បានរួមគ្នាបោះបង្គោលព្រំដែន ប្រមាណជា ៨៤ភាគរយ រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឯកភាពគ្នាបន្តបោះបង្គោលព្រំដែន នៅសេសសល់១៦ភាគរយទៀត ឲ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រទេសទាំងពីរ ឲ្យមានសុខសន្តិភាព និងមានព្រំដែនស្ថេរភាព។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៦នាក់ទៀត ខណៈ ជាសះស្បើយចំនួន១៥នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៧០៦នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៤៦៩នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
កំពង់ចាម៖ លោក យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកកំពង់សៀម ទើបជាប់ឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ ។ ស្ថិតក្នុងឱកាសនោះ លោក យឹម ឆៃលី...
ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងទៅនេះ វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់ប្រទេសចិន មានការវិវត្តរីកចម្រើនយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់ ដោយប្រទេសចិនបាន ហក់ឡើងទៅដល់លំដាប់ទី១២ នៅលើតារាងសកលលោកស្ដីពី ប្រទេសដែលមាននវានុវត្តន៍ ខ្ពស់បំផុតប្រចាំឆ្នាំ២០២១ ដែលកាលពីឆ្នាំ២០១២កន្លងទៅ ប្រទេសចិនស្ថិតនៅត្រឹមលំដាប់ទី ២០ នៅលើតារាងនេះ។ បើនិយាយអំពីសមត្ថភាព បច្ចេកវិទ្យារបស់ប្រទេសចិន រហូតមកដល់ពេលនេះ យើងអាចនិយាយបានថា ប្រទេសចិនមានសមត្ថភាពរឹងមាំ ផ្នែកបច្ចេកវិទ្យាកម្រិតមធ្យម ដូចជា បច្ចេកវិទ្យាគ្រឿងយន្ត...
យប់ថ្ងៃទី២៨ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា តាមទូរស័ព្ទជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិកតាមការណាត់ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានធ្វើការពិព្រោះពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ ដោយស្មោះអំពីទំនាក់ទំនង រវាងចិននិងអាមេរិក និងបញ្ហាដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា ។ លោក Xi Jinping បានគូសបញ្ជាក់ថា...
ភ្នំពេញ៖ អស់រយៈពេល ១ខែកន្លងមកហើយ ដែលយើងធ្វើការស្វែងរកនូវ កំពូលជើងឯកដ៏ខ្លាំងពូកែ ដែលបញ្ចេញស្នាដៃនៃការថតរូប និងវីដេអូ បានយ៉ាងល្អឥតខ្ចោះ ស្អាត ជាមួយទេពកោសល្យ និងភាពច្នៃប្រណិត ជាពិសេសគឺគោរពតាមគោលការណ៍ បានយ៉ាងត្រឹមត្រូវដែលបានកំណត់ទុក។ យើងឃើញហើយថា ក្នុងកម្មវិធីនេះមានការគាំទ្រខ្លាំង ពីបណ្តាលហ្វេនៗ និងមានការចូលរួមយ៉ាងច្រើនកុះករ ពីគ្រប់បណ្ដាអតិថិជន នៅទូរទាំងប្រទេសកម្ពុជា។ ពេលនេះ…. វេលានេះ…. យើងក៏បានរកឃើញជើងខ្លាំង...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងជំរុញឲ្យកម្ពុជា-វៀតណាម ខិតខំពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់រឹងមាំខ្លាំងក្លាថែមទៀត ដើម្បីទុកជាមរតកសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយទៀត។ នាឱកាសអនុញ្ញាតឲ្យលោក ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៨...
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបាន៩ពាន់លានដុល្លារ នៅឆ្នាំ២០២១ និងសង្ឃឹមថា នៅឆ្នាំ២០២២នេះ អាចនឹងសម្រេចបាន ១២ពាន់លានដុល្លារ ។ នេះបើតាមលេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០២២...
ភ្នំពេញ ៖ កម្ពុជា-នីហេ្សរីយ៉ា អាចពិនិត្យលទ្ធភាពចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការ នូវការងារឧក្រិដ្ឋកម្មឆ្លងដែន ដូចជា៖ ជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងអំពើភេរវកម្ម ជាដើម។ នាឱកាសអនុញ្ញាតជូន លោស្រី Folakemi l.Akinleye ឯកអគ្គរដ្ឋទូត នីហេ្សរីយ៉ាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២៨ កក្កដា...
ចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២២ អង្គការសុខភាពពិភពលោក (WHO) ទទួលបានការរាយការណ៍ អំពីករណីឆ្លងជំងឺអុតស្វាជាង ១៦,០០០ ករណីនៅក្នុងប្រទេសនិងតំបន់ចំនួន ៧៥។ ជំងឺនេះ បានចាប់ផ្ដើមឆ្លងនៅក្នុងប្រទេសជាច្រើន ដែលមិនធ្លាប់រាយការណ៍ពីជំងឺអុតស្វាពីមុន ពិសេសសហភាពអឺរ៉ុប បានក្លាយជាប្រទេសដែល ឆ្លងខ្លាំងជាងគេនៅលើពិភពលោក ។ ករណីឆ្លងជំងឺអុតស្វាដំបូង ដែលត្រូវបានរាយការណ៍ នៅក្នុងតំបន់ផ្សេងៗគ្នា ដែល WHO...