ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការសាកល្បង ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI) ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខ សម្រាប់ការរៀបចំបែបបទ នាវាចូល-ចេញ នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ យោងតាមសេចក្ដីជូនដំណឹងក្រសួងនាថ្ងៃទី២៩ កក្កដា បានបញ្ជាក់ថា ក្រសួងបានទទួលជំនួយឥតសំណងពីជប៉ុន...
បរទេស៖ ប្រធានាធិបតិចិនលោក Xi Jingping កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងបែបព្រមាន ទៅកាន់ប្រធានាធិបតីអាមេរិក លោក Joe Biden ថាកោះតៃវ៉ាន់គឺជាផ្នែក នៃប្រទេសចិនហើយពលរដ្ឋចិន ១,៤ពាន់លាននាក់ នឹងមិនអាចអត់ធ្មត់ទទួលយកបានឡើយនូវ សកម្មភាពណាមួយដែលព្យាយាម ផ្តាច់ខ្លួនចេញពីដែនដីរបស់ចិននោះ។ ការព្រមានរបស់លោក Xi នៅក្នុងពេលដែលមានការកើនឡើង នៃកំដៅរវាងអាមេរិកចិនក្នុងគ្រា ដែលប្រធានសភាអាមេរិកលោកស្រី Nancy...
បរទេស៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong un កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានថារដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង គឺបានត្រៀមខ្លួន រួចរាល់គ្រប់ពេលវេលាទាំងអស់ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹង ការគម្រាមកំហែងនានា។ យោងតាមការសេចក្តីថ្លែងការណ៍ របស់លោក Kim និងត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន KCN បានឲ្យដឹងទៀតដែរថា វាគឺជាសេចក្តីថ្លែងក្នុងឱកាស នៃខួបអនុស្សាវរីយ...
ប៉េកាំង៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចាប់ផ្តើមកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងភាពតានតឹង លើបញ្ហាកោះតៃវ៉ាន់ អាកប្បកិរិយាអះអាង របស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ទំនងជាស្ថិតក្នុងចំណោមបញ្ហា ដែលបានពិភាក្សា។ ការអំពាវនាវនេះ ជាលើកទីប្រាំ...
ប៉េកាំង៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យអាមេរិក អង់គ្លេស និងអូស្ត្រាលី គោរពឆន្ទៈរបស់ប្រទេសក្នុងតំបន់ និងលុបចោលការសម្រេចចិត្ត អនុវត្តកិច្ចសហប្រតិបត្តិការ លើនាវាមុជទឹកនុយក្លេអ៊ែរ ដើម្បីជៀសវាងការប៉ះពាល់ ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ...
ភ្នំពេញ៖ បុរសត្រូវចោទម្នាក់ ដែលរកស៊ីជួញដូរព្រះធរណី (ទិញ-លក់ដី) និងមានឋានៈជាថៅកែ និងអគ្គនាយក នៃក្រុមហ៊ុនអចលនទ្រព្យមួយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ បន្ទាប់ពីបញ្ចប់ការសាកសួរចម្លើយ ជាប់ពាក់ព័ន្ធនឹងការស៊ីដាច់លុយ ដៃគូរកស៊ីជាមួយគ្នា ចំនួនជាង ១២ម៉ឺនដុល្លារអាមេរិក តាមរយៈការម៉ៅការ...
ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានសេចក្តីសោមនស្ស សូមជូនដំណឹង ស្តីពីការពង្រីកបន្ថែម របស់ក្រុមហ៊ុន ស៊ុមី (ខេមបូឌា) វ៉ាយរីង ស៊ីស្ទឹម ឬជាភាសាអង់គ្លេស Sumi (Cambodia) Wiring Systems នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ...
បរទេស៖ លោក Omar Haijawi-Pirchner ដែលជាប្រធាននាយកដ្ឋានសន្តិសុខ និងស៊ើបការណ៍សម្ងាត់រដ្ឋ (DSN) បាននិយាយថា ពលរដ្ឋអូទ្រីសមួយចំនួនតូច ឥឡូវនេះកំពុងប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែការវិលត្រឡប់របស់ពួកគេ ទៅកាន់ប្រទេសវិញ គឺនៅតែបង្កហានិភ័យដល់ផ្នែកសន្តិសុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Haijawi-Pirchner...
បរទេស៖ អភិបាលក្រុង លោក Aleksey Kulemzin បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានទម្លាក់គ្រាប់តាមអាកាស ដែលគេបានហាមឃាត់គ្រាប់មីន ប្រឆាំងមនុស្ស PFM-1 នៅលើរដ្ឋធានីនៃសាធារណរដ្ឋ ប្រជាមានិត Donetsk កាលពីយប់ថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលក្រុងបានសរសេរ...
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ថា ទីភ្នាក់ងារសុខភាពសាធារណៈ នៃប្រទេសកាណាដា ហៅកាត់ថា (PHAC) កាលពីថ្ងៃពុធបានបញ្ជាក់ ពីករណីជំងឺស្វាយសរុបចំនួន៧៤៥នាក់ ត្រូវបានរាយការណ៍ នៅក្នុងប្រទេសគិតត្រឹមថ្ងៃអង្គារ ។ ទីភ្នាក់ងារសុខភាពបានឲ្យដឹង នៅក្នុងព័ត៌មានថ្មីៗថា ករណីដែលបានបញ្ជាក់រួមមាន៣៤៦ករណី មកពីក្រុងកេបិច ហើយចំនួន៣២៦ករណី មកពី អុងតារីយ៉ូ និង៥៨ករណីមកពី...