ថ្ងៃទី២ខែសីហា លោកស្រី Pelosi ប្រធានសភារាស្រ្តអាមេរិកបានឆ្លៀតទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់។ ទាកុទិននឹងករណីនេះ ភាគីចិនថ្កោលទោសយ៉ាងខ្លាំងនិងប្រឆាំងយ៉ាង ដាច់ខាត។ ភាគីចិនបានលើកឡើងច្រើនដងអំពីផលវិបាកដ៏ធ្ងន់ធ្ងរនៃករ ឆ្លៀត ទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ប៉ុន្តែលោកស្រី Pelosi បានបង្កហេតុក្នុងចេតនាអាក្រក់ដើម្បីបង្កើត វិបត្តិ ។ រឿងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយនិងការកំណត់នៃ សេចក្តីប្រកាសរួមចំនួន ៣ រវាងចិននិងអាមេរិក បានប្រហារយ៉ាងធ្ងន់ធ្ងរចំពោះមូលដ្ឋាន នយោបាយនៃទំនាក់ទំនងរវាងចិននិងអាមេរិក និងបានបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់ ទំនាក់ ទំនងយោធារវាងចិននិងអាមេរិក ។ ទង្វើរបស់អាមេរិកលើកនេះបានបញ្ចេញសញ្ញា ខុស...
ថ្ងៃទី ២ ខែសីហា លោកស្រី Pelosi ប្រធានសភារាស្ត្រអាមេរិកបានឆ្លៀតទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិនដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងនិងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីប្រកាសរួមចំនួន៣រវាងចិននិងអាមេរិក បានវាយប្រហារយ៉ាងធ្ងន់ធ្ងរចំពោះមូលដ្ឋាននយោបាយនៃទំនាក់ទំនងចិននិងអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន បានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបានបញ្ចេញសញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរដល់កម្លាំងអបគមន៍ដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ចំពោះការនេះភាគីចិនប្រឆាំងយ៉ាងដាច់ខាត ថ្កោលទោសយ៉ាងម៉ឹងម៉ាត់ ហើយបានលើកឡើងការតវ៉ានិងការប្រឆាំងយ៉ាងខ្លាំងទៅភាគីអាមេរិក។ នៅលើពិភពលោកនេះមានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ទឹកដីចិនដែលមិនអាចបំបែកឡើយ រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិន៕
ភ្នំពេញ៖ លោក វ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម ការចុះផ្សាយរបស់ក្រសួងព័ត៌មាន៕
យោងតាម សារព័ត៌មាន FOX News បានអោយដឹងមុននេះបន្តិចថា លោកស្រី Nancy Pelosi កោះតៃវ៉ាន់ហើយ ដោយមានសំលៀកបំពាក់ឈុតពណ៌ផ្កាឈូក និងស្បែកជើងពណ៌ស
បរទេស៖ រថពាសដែក ឧទ្ធម្ភាគចក្រ និងគ្រឿងបរិក្ខារយោធាជាច្រើនគ្រឿង ត្រូវបានគេប្រទះឃើញនៅក្នុងខេត្ត Fujian របស់ប្រទេសចិន ឆ្លងកាត់ច្រកសមុទ្រពីកោះតៃវ៉ាន់ នេះបើយោងតាមវីដេអូដែលមិនបានបញ្ជាក់ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ការបង្កើតអាវុធដែលត្រូវបានគេចោទប្រកាន់នេះកើតឡើងចំពេលដែលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថាប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នឹងមកដល់កោះដែលគ្រប់គ្រងដោយខ្លួនឯងដែលក្រុងប៉េកាំងចាត់ទុកថាជាផ្នែកនៃទឹកដីរបស់ខ្លួននៅថ្ងៃក្រោយ។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម – ត្រូវបានគេរាយការណ៍ថា...
យោងតាមសារព័ត៌មានសហរដ្ឋអាម៉េរិក FOX News បានអោយដឹងមុននេះបន្តិចថា យន្តហោះ ដែលគេអះអាងថា ដឹកប្រធានរដ្ឋសភាអាម៉េរិក លោកស្រី Nancy Pelosi ចុះចតនៅតៃវ៉ាន់ហើយ។
បរទេស៖ បញ្ជាការ Eastern Theater របស់ប្រទេសចិនបានចេញការព្រមានយ៉ាងខ្លាំងដល់ “ខ្មាំងសត្រូវ” របស់ប្រទេសនេះ ចំពេលមានភាពតានតឹងដែលកំពុងបន្តជុំវិញដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់ប្រធានសភាអាមេរិក គឺលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃចន្ទ ខណៈដែលប្រទេសចិនប្រារព្ធខួបនៃកងទ័ពរំដោះប្រជាជនរបស់ខ្លួន (PLA) ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ក្នុងនាមជាមន្ត្រីជាន់ខ្ពស់បំផុតទីបីនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi មានសេរីភាពក្នុងការសម្រេចចិត្ត និងផែនការធ្វើដំណើរដោយខ្លួនឯង ដោយព្រមានប្រទេសចិនកុំឱ្យបង្កើនភាពតានតឹង ប្រសិនបើប្រធានសភាតំណាងរាស្រ្តបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ មែននោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
វិទ្យុមិត្តភាពកម្ពុជា ចិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។ តាមរយៈបណ្តាញសង្គម របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថានៅក្នុងកម្មវិធីថ្ងៃស្អែកនេះ មុនឈានដល់កម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន...